Connect with us

ចរាចរណ៍

បុរស​ម្នា​ក់បាន​ស្លាប់​បាត់​បង់ជីវិត ខណៈ​ពេល​ជិះ​ម៉ូតូ​នៅ​លើ​ដងផ្លូវ​បុក​គោ​រត់​ឆ្លងផ្លូវ

បានផុស

នៅ

កែប ៖ បុរស​ម្នា​ក់​បាន​ស្លាប់បាត់​បង់ជីវិត ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ដោយ​ករណីនេះ​បាន​កើតឡើង​ខណៈ​ពេល​មាន​សត្វ​គោមួយ​ក្បាល​រត់​ផ្អើល​ឆ្លងផ្លូវ ទើប​ធ្វើឱ្យ​ជនរងគ្រោះ​គេច​មិនទាន់​ម៉ូតូ​ក៏​ទាក់​នឹង​ខ្សែចំណង​គោ​បណ្តាលឱ្យ​ដួល​ម៉ូតូ ហើយ​ជនរងគ្រោះ​ត្រូវ​គោ​ផ្អើល​រត់​ជាន់​បន្ថែមទៀត​ទើប​របួស​កាន់តែ​ធ្ងន់ធ្ងរ​រហូតដល់​ស្លាប់បាត់​បង់ជីវិត​បែបនេះ​។

ហេតុការណ៍​ដ៏​កម្រ​នឹង​កើត​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ ត្រង់​ចំណុច​ភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឡុង សុខ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុន​របរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​អង្គ្រង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

ជុំវិញ​ករណី​គ្រោះថ្នាក់​នេះ​ដែរ សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​បាន​និយាយថា មុនពេល​ជួប​គ្រោះថ្នាក់ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក C125 ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​គោមួយ​ក្បាល​ដែល​ម្ចាស់​ចង​ក្បែរផ្លូវ​ជាតិ​លេខ​៣៣ លុះ​ពេល​ឃើញ​ម៉ូតូ​ជនរងគ្រោះ​មកដល់​ស្រាប់តែ​គោ​នោះ​ផ្អើល​រត់ឡើង​លើ​ផ្លូវ គាប់​ជួន​ម៉ូតូ​បុរសរងគ្រោះ​មកដល់​ក៏​ប្រទាក់​នឹង​ខ្សែចំណង​គោ ហើយ​ដួល​ម៉ូតូ​ប្រាវ​ធ្វើឱ្យ​គោ​កាន់តែ​ផ្អើល ពេលនោះ​សត្វ​គោ​បាន​រត់​ជាន់​ជនរងគ្រោះ​បន្ថែម បណ្តាលឱ្យ​រងរបួស​កា​ន់​តែ​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ជនរងគ្រោះ​បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​។

បច្ចុប្បន្ន សព​បុរស​រង​គ្រោះ ត្រូវ​ក្រុមគ្រួសារ​ដឹក​មក​តម្កល់​នៅឯ​លំនៅឋាន ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​ចំពោះ​ករណី​គ្រោះថ្នាក់​ផ្តើម​ដោយសារ​សត្វស្រុក​មាន​ចំណង​ដូច​ខាង​លើ មជ្ឈដ្ឋាន​ទូទៅ​បាន​លើក​ឡើង​ថា បើ​ម្ចាស់​សត្វ​គោ​យក​ទៅ​ចង​ក្បែរ​ដងផ្លូវ​ជាត់ ដោយមាន​ចំណង​វែង​ហួស​ប្រមាណ​ហើយ​បង្ក​គ្រោះថ្នាក់​បែបនេះ តើ​ម្ចាស់​សត្វ​មានការ​ទទួលខុសត្រូវ​ដែរ​ឬទេ​? ហើយ​មានច្បាប់​វែកញែក​រកខុសរកត្រូវ​ជូន​ដល់​ជនរងគ្រោះ​ដែរឬទេ​?៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម