Connect with us

ចរាចរណ៍

ស្លាប់ម្នាក់ របួសធ្ងន់ ៤ នាក់ បន្ទាប់ពីម៉ូតូ ២ គ្រឿង បុកគ្នាពេញទំហឹង

បានផុស

នៅ

បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត និង ៤ នាក់ទៀតរងរបួសធ្ងន់ ខណៈម៉ូតូ ២ គ្រឿងបុកគ្នាយ៉ាងពេញទំហឹង។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ ១០ ​និង​ ៣៥ ​នាទី​យប់ កាលពីថ្ងៃទី​ ៤ ខែមករា ឆ្នាំ​ ២០២២ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៧៨ ​ស្ថិតនៅ​ក្នុងភូមិ ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​។​

​លោក សួន សាវុធ នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​កា​ចាញ បាន​ឲ្យ​ដឹងថា ម៉ូតូ​ ១ ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​ 2014 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី​ 1B-3164 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ជិះ​គ្នា​ ៣ ​នាក់ បើកបរ​ដោយ​ឈ្មោះ ស៊ឹ​ម សុ​ភ័​ក្ក្រ​វ៉ាន់​នី ភេទ​ប្រុស អាយុ​ ២០​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ រងរបួស​ធ្ងន់​។ អ្នករួមដំណើរ ​ទី​ ១.ឈ្មោះ ស៊ឹ​ម សុវណ្ណ ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ រងរបួស​ធ្ងន់, ទី​ ២.ឈ្មោះ វ៉ែន សិលា ​ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កម្មករ រងរបួស​ធ្ងន់ ទាំង​ ៣​ នាក់ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រីឯ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក Exeter ពណ៌​ខ្មៅ​(​គ្មាន​ស្លាក​លេខ​)​ជិះ​គ្នា​ ២ ​នាក់ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បើកបរ​ដោយ​ឈ្មោះ គង់ ជី​វ័​ន្ត ភេទ​ប្រុស​ អាយុ​ ១៥ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស រងរបួស​ធ្ងន់​។ អ្នករួមដំណើរ​ឈ្មោះ វ៉ា ឡុង​អេង ភេទ​ប្រុស អាយុ​ ១៤ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស រងរបួស​ធ្ងន់ បន្ទាប់ពី​ដឹកបញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​​ ​មាន​ទីលំនៅ​ភូមិ​ ១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ​ខេត្តរតនគិរី​។​

​ក្រោយ​កើតហេតុ ​អ្នករងគ្រោះ​ទាំង ​៥​ នាក់​ ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ផងដែរ​។ បន្ទាប់ពី​កើតហេតុ​រួច​កម្លាំង​ជំនាញ​ចរាចរណ៍​ខេត្ត​មក​ធ្វើការ​វាស់វែង​ហើយ​រឹបអូស​យក​មធ្យោបាយ​ទាំង​ ២ ​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

មន្ត្រីកម្ពុជាដែលអាមេរិកចោទថា រត់ពន្ធស្វាក្ដាមខុសច្បាប់ ត្រូវបានដោះលែង និងសម្រេចថាគ្មានទោស

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម