Connect with us

ចរាចរណ៍

រថយន្តស៊េរីទំនើប ២ គ្រឿង ព្រលះគ្នានៅភ្លើងស្តុបពេញទំហឹង

បានផុស

នៅ

រថយន្តស៊េរីទំនើបពីរគ្រឿង បានព្រលះគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតស្ទើរ​ទាំងស្រុងដោយសារតែភាគីម្ខាងបើកមិនគោរពភ្លើងស្តុប។ ហេតុការណ៍​គ្រោះថ្នាក់​នោះបាន​កើតឡើង​កាលពី​រាត្រី​ថ្ងៃទី ៤ ខែមករា​ ឆ្នាំ ២០២២ នៅ​ចំណុច​ភ្លើងស្តុប​ក្នុង​ផ្លូវ R6​ប្លុកបឹងកក់​ ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភពព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​នោះបាន​ឲ្យ​ដឹងថា ​នៅវេលា​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប ២ គ្រឿង ​បាន​បើក​កាត់​ទទឹងផ្លូវ​គ្នា​លុះ​ពេលមកដល់​ចំណុច​ផ្លូវ​ភ្លើងស្តុប​R6 ស្រាប់តែ​គេ​ឃើញ​ភាគី​ខាង​រថយន្ត ៥៧០ ដែល​ពាក់​ស្លាក​លេខ​(​ខ ម​)​បានមក​បុក​ពាក់កណ្តាល​រថយន្ត​ម៉ាក​ផ​ច់​ស៊េរី​ទំនើប​មួយគ្រឿង​ទៀត ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​តែម្តង​។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា ​បន្ទាប់ពី​រថ​យន្ដ​ទាំងពីរ​គ្រឿង​នោះបាន​ព្រលះ​គ្នា​យ៉ាង​ពេញទំហឹង​រង​ការខូចខាត​ទាំងស្រុង​ ហើយ​នោះគេ​ឃើញ​ភាគី​ខាង​រថយន្ត​ទាំងសងខាង​បានចេញ​ពី​ក្នុង​រថយន្ត​ ដោយ​មិនមាន​អ្នកណា​រងរបួស​នោះទេ​។​ ប៉ុន្តែ​ដោយ​មិនអាច​ដោះស្រាយ​គ្នា​កើត​ ព្រោះ​ការខូចខាត​ធ្ងន់ធ្ងរ​ពេក​ទើប​សមត្ថកិច្ច​មូលដ្ឋាន ​បាន​បោះដៃ​ហៅ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ចុះមក​ស្ទូច​រថយន្ត​ទាំង ២ ​គ្រឿង​ នោះ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​បន្តទៀត​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២៩ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម