Connect with us

ចរាចរណ៍

រថយន្តឡិចស៊ិសបុកឡើងសួនចែកទ្រូងផ្លូវនិងបង្គោលភ្លើងបាក់អស់មួយដើម​​

បានផុស

នៅ

បុរស​ម្នាក់​បើករថយន្តម៉ាកឡិច​សិសRX300 ក្នុងល្បឿនលឿន​មិន​ប្រយ័ត្ន​​ជ្រុល​ចង្កូត​បុកឡើង​សួន​ច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​និងបង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​រាប​ដល់​ដី ឯ​រថយន្ត​កល់​ជាប់​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២និង៣០នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៦ ខែ​មករា ​ឆ្នាំ២០២២ នៅ​ចំណុច​មុខ បុរី​អូ​គី​ដេ តាម​បណ្ដោយ​ផ្លូវ២០០៤ ស្ថិតក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត Lexus RX300 មួយគ្រឿង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP-3835​ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​រាប​ដល់​ដី ចំណែក​រថយន្ត​បង្ក​កល់​ជាប់​លើ​ទ្រូងផ្លូវ​ទៅមុខ​លែងរួច​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​មក​ទំនាក់ទំនង​លើ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ៖ សុខា​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម