ចរាចរណ៍
រថយន្តស៊េរីទំនើប FORD RAPTOR បុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង
បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFORD RAPTORមួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ និងរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFORD RAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជាB-CH-007 ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង រងការខូចខាត។ ភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនាំគ្នាជួយលើករថយន្តឲ្យមកដូចដើមវិញ។
ក្រោយហេតុការភ្លាមៗគេឃើញមានរថយន្តមួយគ្រឿងបានមកដល់ហើយនាំអ្នកបើករថយន្តបង្កឡើងរថយន្តជិះចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
KPT+១ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ចរាចរណ៍៤ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល