Connect with us

ចរាចរណ៍

របូតកង់រថយន្ដរត់ទៅបុកប្ដីប្រពន្ធមួយគូកំពុងអង្គុយលេងស្លាប់ម្នាក់

បានផុស

នៅ

រថយន្ដ​ធុនធំ​ដឹកទំនិញ​មួយ ខណៈកំពុងបើកបរសុខៗក៏របូតកង់មួយគូចេញពីរថយន្ដរត់​ទៅបុកប្ដី​ប្រពន្ធ​ពីរនាក់ដែលកំពុងអង្គុយលេងនៅមុខផ្ទះបណ្ដាលស្លាប់បុរសជាប្ដីម្នាក់ ចំណែកប្រពន្ធរង​របួស​ស្រាល និងខូចខាតសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។

ករណីគ្រោះថ្នាក់ដ៏កម្រនេះ បានកើតឡើងកាលពីវេលា​ម៉ោង​១១​និង​២៧​នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ​២០២២ នៅលើ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ស្ថិតក្នុង​ភូមិ​ផ្លោ​ច ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ​មានរថយន្ត​០១​គ្រឿង ម៉ាក​ហ៊ី​ណូ ក្បាល​ពណ៌ ត្រួយ​ចេក ​ទ្រុង​ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 3B-1259 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​)​ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ លុះ​បើក​ដល់​ចំណុចកើតហេតុ​ ​ក៏បាន​របូត​កង់​ក្រោយ​ខាងឆ្វេង​(​កង់​១​គូ​)​រត់​ទៅបុក​មនុស្ស​២​នាក់ ដែល​កំពុង​អង្គុយលេង​ខាងមុខផ្ទះបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ ហើយកង់រថយន្ដបានបន្តរត់ចូលដល់ក្នុងផ្ទះបុកសម្ភារៈ​ខូចខាតមួយចំនួន​ធំទៀត។

ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ​ សុខ សឿន ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ ស្លាប់ ​(​ប្តី​) និង​ឈ្មោះ​ អិន អឿន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ របួស(​ប្រពន្ធ​) ទាំង​០២​នាក់ រស់នៅ​ភូមិ​ផ្លោ​ច ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើកបរ និង​រថយន្ត​បង្ក​បាន​បើក​រត់​ទៅដល់​គីឡូម៉ែត្រ​(៦៤-៦៥) ស្ថិតក្នុង​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ទើបអ្នកបើក​បរឈប់រថយន្ដរួចចុះ​រត់​គេចខ្លួន​បាត់។​

ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​​បាន​ចុះទៅ​ត្រួតពិនិត្យ វាស់វែង​កន្លែងកើតហេតុ ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ចាប់យក​វត្ថុតាង​រថយន្ត​០១​គ្រឿង យកមក​រក្សាទុក​នៅ​អធិការដ្ឋា​ន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៣៧ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម