Connect with us

ចរាចរណ៍

រថយន្ត​កុងតឺន័រ​កិន​ម៉ូតូ​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើ​ត​ហេតុ​យ៉ាង​អាណោចអាធ័ម​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​កៀរ​និង​កិន កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​ធនាគារ​ABA តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ព្រៃ​ព្រីង​ខាង​ជើ​ង​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ មាន​វ័យ​ប្រហែល​៥០​ឆ្នាំ​។ ​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​ស្វាយរៀង​1N 5511 ធ្វើ​ដំណើ​រ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន​L. M. H ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3F 1262 បើ​កមក​ពីក្រោយ​ហើយ​បាន​កៀរ​និង​កិន​បណ្តាលឱ្យ​អ្នករងគ្រោះ​បែកក្បាល​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​។

ក្រោយ​កើត​ហេតុ​តៃកុង​រថយន្ត​បង្ក​បាន​ចុះ​ពី​រថយន្ត​គេច​ខ្លួនបាត់​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើ​ត​ហេតុ បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុច​កើត​ហេតុ​និង​ទាក់ទង​ទៅ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​ធ្វើ​ការវាស់វែង​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យក​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤៥ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៥០ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥១ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥៤ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម