Connect with us

ចរាចរណ៍

រថយន្តសង្គ្រោះរបស់មន្ទីរព្យាបាល សុខ ហេង អង្គស្នួល បើកបញ្ច្រាសទិសបុកម៉ូតូសិស្សសាលា របួសធ្ងន់ម្នាក់

បានផុស

នៅ

​រថយន្ត​សង្គ្រោះបន្ទាន់របស់មន្ទីរ​សម្រាល​ព្យាបាល សុខ ​ហេង អង្គស្នួល ដឹក​អ្នកជំងឺ​ទៅ​ព្យាបាល​បើក​បញ្ច្រាសទិស​ដៅចរាចរណ៍​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​បណ្តាលឱ្យ​ក្មេងប្រុស​សិស្សសាលា​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​ទៅ​ព្យាបាល​ភ្លាមៗ កាលពី​វេលា​ម៉ោង​១១ព្រឹក ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី​១ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើញ​ក្មេងប្រុស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1IE 80 61 ធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ស្រាប់​តែមាន​រថយន្ត​មន្ទីរ​សម្រាក​ព្យាបាល សុខ ​ហេង អង្គស្នួល បើ​ក​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ប្រញាប់​ដឹក​អ្នកជំងឺ​ម្នាក់​ទៅ​មន្ទីរពេទ្យ​លោកសង្ឃ ហើ​យ​បាន​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​។

ក្រោយ​កើត​ហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ឯកជន​មក​ទទួល​យកទៅ​ព្យាបាល ចំពោះ​អ្នកជំងឺ​នៅក្នុង​រថយន្ត​មន្ទីរ​សម្រាក​ព្យាបាល​ សុខ ​ហេង អង្គស្នួល ត្រូវបាន​ហៅ​រថយន្ត​មួយគ្រឿង​ទៀត​មក​បន្ត​យកទៅ​ព្យាបាល ដោយឡែក​រថយន្ត​បង្ក​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការវាស់វែង​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៧ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៩ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤២ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម