ជិះម៉ូតូប្រដេញគ្នាទៅសាលា ជ្រុលបុករថយន្តឈប់ស្ងៀមពីក្រោយរបួស៣នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

ជិះម៉ូតូប្រដេញគ្នាទៅសាលា ជ្រុលបុករថយន្តឈប់ស្ងៀមពីក្រោយរបួស៣នាក់​

បានផុស

នៅ

យុវសិស្ស​ចំនួន​០៣​នាក់ បានរងរបួសធ្ងន់និង​ស្រាល បន្ទាប់ពី​​ជិះ​ម៉ូតូប្រដេញ​គ្នា​ទៅ​សាលារៀន ហើយ​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​កូរ៉េ​កំពុង​ឈប់​ស្ងៀម​លើ​ចិញ្ចើមផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី​ម៉ោង​១២​និង​៣៥​នាទីថ្ងៃត្រង់ ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចំណុច​ភូមិ​គោក​ខ្សាច់ សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល​ រាជធានីភ្នំពេញ។​

ប្រភពពី​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុន​ពេលកើតហេតុ ក្មេងរងគ្រោះ​ទាំង​៣​នាក់ជិះ​ម៉ូតូម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ-1503 ជិះ​ពី​ជើងទៅ​ត្បូង ឆ្ពោះទៅ​សាលារៀន​ពងទឹក បើក​ប្រដេញ​គ្នា​ជាមួយ​ម៉ូតូ​សិស្សសាលា​ដូចគ្នាមួយគ្រឿងទៀត លុះដល់​ចំ​ណុចកើតហេតុ គេច​មិនទាន់ក៏ជ្រុល​បុក​ពីក្រោយ​រថយន្ត​កូរ៉េ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F-2340 កំពុង​ឈប់​ស្ងៀម​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​បោក​ផ្ទប់​រងរបួស​ធ្ងន់​២​នាក់ និងស្រាលម្នាក់។

ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានទំនាក់ទំនងទៅរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីដឹកជនរងគ្រោះទៅសង្ក្រោះនៅមន្ទីរពេទ្យ៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services