Connect with us

ចរាចរណ៍

ថៃ​នឹង​យក​ប្រាក់​៩​ដុល្លារ​ពី​ភ្ញៀវ​បរទេស​ម្នាក់​ៗ​សម្រាប់​ទ្រទ្រង់​ទេសចរណ៍​ខ្លួន

បានផុស

នៅ

ប្រទេស​ថៃ​គ្រោង​យក​ប្រាក់​ប្រមាណ​​៣០០​បាត (៩​ដុល្លារ​អាមេរិក)​ពី​ភ្ញៀវ​ទេសចរ​បរទេស​​ម្នាក់​ៗ​ចាប់​ពី​ខែ​មេសាខាង​មុខ​នេះ​​ដើម្បី​អភិវឌ្ឍ​គោល​ដៅ​ទេសចរណ៍ និងទទួល​ខុស​ត្រូវ​ចំពោះ​​ធានារ៉ាប់រង​គ្រោះ​ថ្នាក់​សម្រាប់​ភ្ញៀវ​​បរទេស​​​ដែល​មិន​​អាច​បង់​ថ្លៃ​ដោយ​ខ្លួនឯង​​។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ។

ថៃ​ដែល​ជា​ប្រទេស​គោល​ដៅ​ទេសចរណ៍​ល្អ​បំផុត​មួយ​នៅ​អាស៊ី​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​​លើ​​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ដោយ​កូវីដ-១៩ ​ដែល​​ទទួល​បាន​​ភ្ញៀវ​ទេចរ​ប្រហែល​ជា​២​សែន​នាក់​​​កាល​ពី​ឆ្នាំ​​២០២០​ ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៩​ទទួល​បាន​ភ្ញៀវ​ជិត​៤០​លាន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រឹង​ប្រែង​ថ្មី​​ៗ​​ដើម្បី​​លើក​កម្ពស់​​វិស័យ​នេះ​ត្រូវ​បាន​រារាំង​ដោយ​វីរុស​បំប្លែង​ខ្លួន Omicron ដែល​កំពុង​រាត​ត្បាត​ពិភព​លោក​យ៉ាង​ខ្លាំង។

ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ លោក Yuthasak Supasorn បាន​និយាយ​ថា ៖«ចំណែក​ខ្លះ​នៃ​​ប្រាក់​​នេះ​នឹង​ប្រើ​ដើម្បី​ថែ​រក្សា​អ្នក​ទេសចរ។ យើង​ខ្ញុំ​បាន​​ជួប​បញ្ហា​ជា​ច្រើន​ដែល​ភ្ញៀវ​ទេសចរ​មិន​មាន​ធានារ៉ាប់​រង​​ដើម្បី​​ចំណាយ​​ ដូច្នេះ​វា​បាន​ក្លាយ​ជា​បន្ទុក​របស់​យើង​ដើម្បី​​មើល​ថែ​ពួក​គេ»។

តម្លៃ​បន្ថែម​លើ​បញ្ជី​នៃ​តម្រូវ​ការ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​ចូល​ប្រទេស​ថៃ ក្នុង​នោះ​រាប់​ទាំង​បង់​ថ្លៃ​​ធ្វើ​តេស្ត​កូវីដមុន តម្លៃ​ស្នាក់​នៅ ឬ​ធ្វើ​ចត្តាឡីស័ក និង​មាន​ធារ៉ាប់​រង​សុខភាព​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ​ដែល​​​ហោច​ណាស់​៥​ម៉ឺន​ដុល្លារ​អាមេរិក។

ថៃបាន​ឈប់​ដាក់​បំរាម​ធ្វើ​ចត្តាឡីស័ក​កាល​ពី​ខែ​វិច្ឆិកា​​​ជំនួស​វិញ​​ដោយ​គម្រោង​«ការ​ធ្វើ​តេស្ត និង​ទៅ»សម្រាប់​ភ្ញៀវទេសចរ​បាន​ចាក់​វ៉ាក់សាំង​រួច​ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​កាល​ពី​ចុង​ខែ​មុន​​ដោយ​សារ​កង្វល់នៃ​ការ​រាល​ដាល​វីរុស Omicron។

លោក Thanakorn​ Wangboonkongchana​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា តម្លៃ​បន្ថែម​ថ្មី​នេះ​​នឹង​ត្រូវ​បង់​ជា​មួយ​តម្លៃ​សំបុត្រ​យន្តហោះ និង​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ទេសចរណ៍និរន្តរភាព​របស់​រដ្ឋាភិបាល។​

លោក​បន្ថែម​ថា ថៃ​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចន្លោះ​ពី​៥​ទៅ​១៥​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ​ដោយ​អាស្រ័យ​លើគោល​នយោបាយសម្រាប់​ទី​ផ្សារ​ទេចរណ៍។ ឆ្នាំ​នេះ​ថៃ​រំពឹង​ទទួល​បាន​ចំណូល​២៣.៩៧​ប៊ីលាន​ដុល្លារអាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម