បើកម៉ូតូក្នុងល្បឿន​លឿន​ដួល​បោកក្បាលអូសទៅបុកម៉ូតូមួយគ្រឿងទៀតស្លាប់ភ្លាមៗ​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

បើកម៉ូតូក្នុងល្បឿន​លឿន​ដួល​បោកក្បាលអូសទៅបុកម៉ូតូមួយគ្រឿងទៀតស្លាប់ភ្លាមៗ​

បានផុស

នៅ

បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅកន្លែងកើតហេតុ ខណៈ​បើកបរ​ម៉ូតូធុន​ធំ​ក្នុងល្បឿនលឿន​ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​អូសទៅបុកម៉ូតូ​មួយគ្រឿង​ទៀតស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់​រងរបួស​ស្រាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧និង៥៨​នាទី ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០២២ លើផ្លូវ​លេខ​៣១៤ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។​

យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ម៉ាក CB ព​ណ៌ខ្មៅ ពាក់​ផ្លាក់លេខ ភ្នំពេញ​១JC -៣៥៥០ បើកបរ​ដោយ​ឈ្មោះ តូច វាសនា ភេទប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​យោធា រស់នៅ​ភូមិ វាល​យន្ដ ក្រុង​ស្វាយរៀង បើកបរ​ពី​លិចទៅ​កើត មិន​ពាក់មួក​សុវត្ថិភាព។​

ប្រភព​បាន​បន្តទៀតថា លុះ​មកដល់​ចំណុច​កើត​ហេតុខាងលើ​ក៏​បុក​ទួល​ថ្នល់​ទើបតែ​អ៊ុត ដួល​បោក​អូស​មនុស្ស​ខ្ទាតចូល​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​Let’s ព​ណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ១DD-៨៥៩២ បើកបរ​ដោយ​ឈ្មោះ ថន ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរបុគ្គលិក​អេ​ស៊ី​លីដា រស់នៅ​ភូមិ​រោងបន្លែ ក្រុង​ស្វាយរៀង ដែល​ធ្វើដំណើរ​ពី​កើ​តទៅ​លិច (​ពាក់មួក​សុវត្ថិភាព​) បណ្តាល​ឲ្យ​អ្នកបើក​បរ​ម៉ូតូ​ធំ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង និង​អ្នកបើកបរ​ម៉ូតូ​ម៉ាក​Let’s រងរបួស​ស្រាល ម៉ូតូ​ខូចខាត​ស្រាល ។​

ក្រោយពី​កើតហេតុ​ភ្លាមៗ គេ​ឃើញ​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​វាស់វែង​និង​សម្រួល​ចរាចរណ៍​ រីឯ​មធ្យោបាយ​ទាំង​២​យកទៅ​រក្សាទុក​នៅ​អធិការ​ក្រុង​ស្វាយរៀង ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ និង​អ្នករបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ ចំពោះសព​ជនរងគ្រោះត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services