Connect with us

ចរាចរណ៍

រថយន្ត​ធំ​សឺ​មី​រ៉ឺម៉ក​បុក​រះ​បង្គោល​ភ្លើងស្តុប ២​ដើម គំរប​លូ ១​កន្លែង ស្លាកសញ្ញា​មើលផ្លូវ​១​កន្លែង ផ្ទះ​១​ខ្នង សំណាង​មិន​បុក​មនុស្ស

បានផុស

នៅ

បន្ទាយមានជ័យ ៖ រថយន្ត​ធំ​សឺ​មី​រ៉ឺម៉ក​១​គ្រឿង អ្នក​បើក​មិន​ដឹង​ថា ​ញៀន​ថ្នាំ​ ឬ ​យ៉ាងណា បាន​បើក​រថយន្ត​បុក​រះ​បង្គោល​ភ្លើងស្តុប ២​ដើម គំរប​លូ ១​កន្លែង ស្លាកសញ្ញា​មើល​គីឡូ​វ​ជាតិ​១​កន្លែង ផ្ទះ​១​ខ្នង​ទាំង​កំរោល សំណាង​ណាស់​មិនបាន​បុក​មនុស្ស​ឲ្យ​ស្លាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿង​រ៉ាវ​នេះ​កើតឡើង​នៅវេលា​ម៉ោង ៥​ទៀបភ្លឺ ចូល​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ ស្ថិតនៅ​ចំណុច ភ្លើងស្តុប​បែក​ជា​៤ លើ​កំណាត់​ផ្លូវបំបែក​នៃ​ផ្លូវជាតិ​លេខ​៥៦​និង​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយក​ព័ត៌​មាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​សឺ​មី​រ៉ឺម៉ក​ពាក់​ស្លាកលេខ​មុខ​3C-5506​ភ្នំពេញ និង​ស្លាកលេខ​ក្រោយ រឺ​ម៉ក​4A-2016​ភ្នំពេញ បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​បើក​មកដល់​ចំណុច​ភ្លើងស្តុប រាង​យប់​ង​ងឹត ដោយសារ​មិន​គោរព​ភ្លើង​សញ្ញា​ព​ណ៌​ក្រហម ក្នុងស្ថានភាព​បើក​ក្នុង​ល្បឿន​លឿន​ទៀតហើយ​ស្រប​ពេលនោះ បើក​គេច​ពី​រថយន្ត​បែន​ពាក់​ផ្លាក លេខ​3A-8717​ភ្នំពេញ បើក​ពី​ត្បួ​ង​ទៅ​ជើង ភ្លើង​សញ្ញា​ព​ណ៌​បៃតង​ជ្រុល​ចង្កូត​បើក​ទៅ​ប៉ះ​រថយន្ត​បែន​ចំហៀង​ខាងស្តាំ​បណ្តាល​ឲ្យ​រេ​ចង្កូត​បុក​រះ​ខ្ទេច​អស់​ជាច្រើន​កន្លែង​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយក​ព័ត៌​មាន​បន្ត​ឲ្យ​ដឹង​ទៀតថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ជា​ពេលយប់​ទៀបភ្លឺ​ផង ទើប​មិន​ខូចខាត​យានយន្ត​ផ្សេងទៀត​និង​បង្ក​បាត់​បង់ជីវិត​ឬ​រងរបួស​មនុស្ស​នោះឡើយ។

ចំណែក​ករណីនេះ ភាគី​បង្ក​និង​នគរបាល​ជំនាញ បាន​សម្របសម្រួល​ដោះស្រាយ​សំណង​ខូចខាត​ទាំង​ផ្នែក​រដ្ឋ​និង​ផ្នែក​ឯកជន។ ចំណែក ការខូចខាត បង្គោល​ភ្លើងស្តុប ២​ដើម គំរប​លូ ១​កន្លែង ផ្លាកសញ្ញា​មើលផ្លូវ​១​កន្លែង ផ្ទះ​១​ខ្នង​ខ្ទេច មិនដឹងថា​សំណង​អស់​ប៉ុន្មាន​នោះ​ទេ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម