Connect with us

ចរាចរណ៍

រថយន្តធុនធំ បុករថយន្តតូច ប៉ើងចូលប្រឡាយទឹក របួសធ្ងន់ ៥ នាក់

បានផុស

នៅ

មនុស្សចំនួន ៥ នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលមានរថយន្តធុនធ្ងន់បោះពួយមកព្រលះលើរថយន្តរបស់ពួកគេ បណ្តាលឲ្យប៉ើងធ្លាក់ទៅក្នុងប្រឡាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ វេលា​ម៉ោង ៤ និង ៣០​ នាទី ល្ងាច លើផ្លូវ​ជាតិ​វាង​ក្រុង​បាត់ដំបង​(​ហាយ​វេ​) ត្រង់ចំណុច​ក្រុមទី​ ១៣ ស្ថិតក្នុង​ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង រវាង​រថយន្ត​ដឹក​គ្រឿងចក្រ​ធុន​ធ្ងន់​ម៉ាក​អ៊ីស៊ី​ស៊ុយ​(ISUZU) ពណ៌​ស គ្មាន​ស្លាក​លេខ ជាមួយនិង​រថយន្ត​ធុន​តូច​ម៉ាក​កាមរី​CAMRY(​ឆ្លាម​) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2F-9866 ក្នុង​ទិស​ដី​ខ្វែងគ្នា​។

តាម​ការពិនិត្យ​របស់​សមត្ថកិច្ច ទៅលើ​កន្លែងកើតហេតុ គឺ​រថយន្ត​ធុន​ធ្ងន់ បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវលំ លុះ​ពេល​ឡើង​ទៅដល់​កន្លែងកើតហេតុ​ផ្លូវ​ប្រសព្វ បាន​បុក​រថយន្ត​ធុន​តូច ដែល​កំពុងធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវជាតិ ចំ​ផ្នែក​ខាងស្តាំ​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​ធុន​តូច​ប៉ើង​ធ្លាក់​ប្រឡាយទឹក ដោយឡែក​អ្នកបើកបរ​ធុន​ធ្ងន់​បាន​រត់គេចខ្លួន​បាត់ស្រមោល ចំណែក​រថយន្ត​តូច​ដែលមាន​ជិះ​គ្នា​៥​នាក់ ( ស្រី​២​នាក់ ) បាន​រងរបួស​គ្រប់គ្នា និង​បា​ន​បញ្ចូល​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ផងដែរ ។​

ករណីនេះ ជំនាញ​ស្រុក​ បានប្រគល់​ឱ្យ​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​សេដ្ឋកិច្ច​ជប៉ុន​រង​ផល​ប៉ះពាល់ខ្លាំង ចាប់តាំងពីគ្រោះ​រញ្ជួយ​ដីថ្ងៃឆ្លងឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម