Connect with us

ចរាចរណ៍

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

បានផុស

នៅ

បាត់ដំបង ៖ យុវជន​ចំនួន​២​នាក់ ដែល​កំពុង​ធ្វើដំណើរ​តាម​ម៉ូតូ​របស់ខ្លួន បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត បន្ទាប់ពី​ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​មក​បុក​ទាំង​កម្រោល​រួច​បើក​គេចខ្លួន​បាត់ស្រមោល​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​ បាន​កើត​ឡើង​រវាង​រថ​យន្ត​មិន​ស្គាល់​ម៉ាក​និង​ម៉ូតូ​ឌ្រី​ម​មួយគ្រឿង បណ្តាល​ឲ្យ​ភាគី​ម៉ូតូ​ស្លាប់​២​នាក់​ភ្លាមៗ គឺ​នៅវេលា​ម៉ោង​១ និង ០៥​នាទី រសៀល ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ក្រុម​៥ ភូមិ​សាលា​ត្រាវ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដែល​ស្លាប់​ទាំង​០២​នាក់​នោះ​មានឈ្មោះ ហួត ឆន​ប៉ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ពោ​ធ៏​១ ឃុំ​គា ស្រុក​មោងឫស្សី ជា​អ្នកបើក​ម៉ូតូ និង ឈ្មោះ ឆូត ប៊ុន​ឡេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា​។

សាក្សី​បាន​ឲ្យ​ដឹង​ថា មុនដំបូង​ជនរងគ្រោះ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​1AB -0747 លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ត្រូវបាន​រថយន្ត​មិន​ស្គាល់​ម៉ាក បាន​បុក​ពេញទំហឹង​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​រួច​រថយន្ត​នោះបាន​បន្ត​បើក​រត់គេច​បាត់ស្រមោល​។

បច្ចុប្បន្ន ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​សង្កែ​ដើម្បី​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ​មក​ដោះស្រាយ​តាមច្បាប់​ ចំណែក​សព​ជនរងគ្រោះ​ទាំងពីរ​ក៏បាន​ប្រគល់​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​ហើយ៕

អត្ថបទ ៖ សោ និយម​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម