ចរាចរណ៍
រថយន្តបីគ្រឿងបុកតកន្ទុយគ្នា បណ្តាលឱ្យរងការខូចខាត
ភ្នំពេញ ៖ រថយន្តឡិចស៊ីសបើកលឿនជ្រុលបុករថយន្តរថយន្តតាកូម៉ារុញផ្ទប់រថយន្តFORD បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនមានមនុស្សរងរបួស។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅចំណុចស្តុបបញ្ញាសាស្ត្រ តាមបណ្តោយផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកFord RANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS 7678 និងរថយន្តម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 2A7457 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់រង់ចាំស្តុបភ្លាមនោះស្រាប់តែមានរថយន្តម៉ាកឡិចស៊ី ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AR 7091 បើកបរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុករថយន្តតាកូម៉ាពេញទំហឹងរុញទៅបុករថយន្តFord បណ្តាលឱ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើការសម្របសម្រួលដោយម្ចាស់រថយន្តបង្កព្រមចេញថ្លៃជួសជុលទៅលើរងគ្រោះទាំង២គ្រឿងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីបុករះស្លាប់៤នាក់នៅស្ពានអាកាសឫស្សីកែវ មានម្នាក់ជានិស្សិតពូកែជំនាញស្ថាបត្យកម្ម និងនគរូបនីយវិទ្យា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គម្រោងទឹកស្អាតធំបំផុតចាយទុនជាង ១០០ លានដុល្លារនៅបាក់ខែង គ្រោងចាប់ផ្តើមសាងសង់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទឹកស្ទឹងសង្កែខាងក្រោមទំនប់សាលាតាអន រីងគោក ពលរដ្ឋប្រឈមការដឹកជញ្ជូនបើកបរកាណូតមិនបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនឡូជីស្ទីកលំដាប់ពិភពលោក មានកប៉ាល់ដឹកទំនិញជាង៦០០ គ្រោងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែម