ចរាចរណ៍
មន្ត្រីក្រសួងការងារម្នាក់ ជិះម៉ូតូដួលបោកជាមួយខឿនផ្លូវស្លាប់ភ្លាមៗ
បុរសម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវបំណងទៅធ្វើការ ស្រាប់តែងងឹតមុខដួលម៉ូតូបោកទៅនឹងខឿនផ្លូវបាក់កស្លាប់ភ្លាមៗ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ យ៉ុន សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ ជាមន្ត្រីក្រសួងការងារ មានទីលំនៅ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1G-2254 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ខាងលិចជាប់ស្តុប កែងផ្លូវចូលព្រៃទា រេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ ដោយខ្លួនឯងដួលបោកសន្លប់ឈឹង ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនក្បែរនោះដឹកយកទៅសង្គ្រោះ តែពេលដឹកយកចេញពីកន្លែងកើតហេតុបានបន្តិច ជនរងគ្រោះស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទាក់ទងទៅក្រុមគ្រួសារយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
អត្ថបទ៖ សុខា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត