Connect with us

ចរាចរណ៍

ពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់​

បានផុស

នៅ

​ក្នុងរយះពេលមួយថ្ងៃ​ មានមនុស្ស២នាក់បានស្លាប់ និងរងរបួសធ្ងន់ម្នាក់ ដោយសារករណី​គ្រោះថ្នាក់​ចរាចរណ៍ពីរផ្សេងគ្នា នៅ​ស្រុក​ភ្នំស្រុក និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​

​លោក​វរសេនីយ៍ឯក ​គី មករា នាយការិយាល័យនគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី២៤​ ខែមករា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ នៅ​ទល់មុខ​ឈៀង​ខាង​លិច​ស្ថានីយ៍ប្រេង ស៊ីម ឃីម ចម្ងាយ​៥០​ម៉ែត្រ ក្នុងភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ ដោយជនរងគ្រោះ​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ១២៥ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប​.​មានជ័យ1Q-៥៤១២ បើក​ទៅបុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ បណ្តាល​ឲ្យ​ដួល​ខ្ទាត​ទៅ​ទ្រូង​ថ្នល់​ ត្រូវរថយន្ត​តូច​មិន​ស្គាល់​ម៉ាក​បុក​កិន​បន្ថែម​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ទាំង​អ្នក​ស្លាប់​និង​របួសធ្ងន់​មិន​ទាន់បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ។ ក្រោ​យកើត​ហេតុ​គោ​យន្ត​កន្ត្រៃ​និង​រថយន្ត​បើក​គេចខ្លួនបាត់ ។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ចំណែក​នៅ​ស្រុក​ភ្នំស្រុក កាលពី​វេលា​ម៉ោង​៩យប់​ថ្ងៃទី២៤ ​ខែ​មករា ឆ្នាំ២០២១នេះដែរ នៅត្រង់ចំណុច​លើ​ខ្នង​អាង​ពន្លៃ ស្ថិតនៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​កើតឡើង​បង្កដោយ​ខ្លួនឯង ។ ​អ្នក​ដែល​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ ឈ្មោះ​ប្រែង ភា​រុណ ភេទ​ប្រុស អាយុ​២៨ឆ្នាំ រស់នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក បើក​ម៉ូតូ​ម៉ា​ក វេ​វ​ អ៊ី សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​-​ទឹកប៊ិច គ្មាន​ស្លាក​លេខ បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​សង្ស័យ​ស្រវឹង ដល់​ចំណុច​កើតហេតុ​ផ្លូវ​កោង​បាន​រេ​ង​ចង្កូត​បុក​បង្គោល​ចំណាំងផ្លាត​បណ្ដាលឲ្យ​បោក​ក្បា​លស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។

​ទាំង​២​ករណីនេះ​ មាន​មនុស្ស​២​នាក់​ស្លាប់​ ប្រគល់ជូន​ក្រុម​គ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​និង​រង​របួសធ្ងន់ម្នាក់ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​វត្ថុតាង​នគរបាល​យកទៅរក្សា​ទុក​នៅ​អធិ​ការ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕

អត្ថបទ​ ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម