Connect with us

ចរាចរណ៍

រថយន្ត​ស៊េរី​ទំនើប បុក​បុរស​​ជាង​ជួសជុលរថយន្ដម្នាក់​ស្លាប់​ក្នុង​ថ្លុក​ឈាម​​

បានផុស

នៅ

បុរស​ម្នាក់​ជាជាង​ជួសជុល​រថយន្ត ត្រូវ​បាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​MG​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​មក​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​ក្នុង​ថ្លុក​ឈាម បង្ក​ការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​ម៉ោង​១០ និង៤០​នាទី​យប់​​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ខារ៉ាអូខេ ​ហ្គោល​ដិ​ន​ថោ​ន តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ក្នុង​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បានឲ្យដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ ថៃ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ មុខ​របរ​ជាង​ជួស​ជុល​រថយន្ត ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ មាន​ស្រុកកំណើត នៅខេត្ត​ត្បូងឃ្មុំ​។​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុគេ​ឃើ​ញ​បុរស​ម្នាក់​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​MG​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BI-1749 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះម៉ាក​ស្មា​ក់វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BP-2773​ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិសដៅ​គ្នា​​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ភាគី​ខាង​ម៉ូតូ​ប៉ើ​ង​ជិត​៣០​ម៉ែត្រ​បែក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ភ្លាមនោះ​តៃកុង​រថយន្ត​បង្ក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​រួច​បញ្ជូន​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស ដើ​ម្បី​ធ្វើការ​សួរនាំ និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំ​នាញ​ចរាចរណ៍​តាម​ក្រោយ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​នគរបាលជំនាញ​ចរាចរណ៍​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​។ ​ដោយឡែក​សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​និង​ទំនាក់ទំនង​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ រ៉ាវុទ្ធ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

អភិបាលខេត្តកំពង់ចាម   ស្នើពលរដ្ឋជួយទប់ស្កាត់កុំឱ្យកូនចៅប្រើគ្រឿងញៀន​  មិនត្រូវពឹងសមត្ថកិច្ចទាំងស្រុង

កីឡា១៣ នាទី មុន

សមិទ្ធផលមិនធម្មតា បាល់ទះនារីចិនជាក្រុមខ្លាំងបំផុតមួយក្នុងលោក

ព័ត៌មានជាតិ១៥ នាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃ ប្រតិកម្មករណីនគរបាលម្នាក់ជាអនុប្រធាននាយកដ្ឋាន មិនឱ្យសមត្ថកិច្ចពិនិត្យជាតិអាល់កុល

សុខភាព១៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា យើងអាចបញ្ចប់ជំងឺរបេងបាន

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

WHO ៖ មានតែផ្ដល់ជំនួយតាមដីគោកប៉ុណ្ណោះ ទើបអាចទប់ស្កាត់គ្រោះ​ទុរ្ភិក្សនៅហ្គាហ្សាបាន

Sokha Hotels

ព័ត៌មានពេញនិយម