​រថយន្ដ​កុងតឺន័រ​​ព្រលះរថយន្ត TUNDRA បើក​ដោយ​ជន​បរទេស កៀបជាប់​មនុស្ស ០២ នាក់ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៏

​រថយន្ដ​កុងតឺន័រ​​ព្រលះរថយន្ត TUNDRA បើក​ដោយ​ជន​បរទេស កៀបជាប់​មនុស្ស ០២ នាក់

Published

on

​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយ​រថយន្ដសណ្ដោងកុង​តឺន័រមួយគ្រឿង​បុករះរថយន្ដម៉ាកTUNDRA បណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ និងបន្តបុកចូលផ្ទះវេលុយ​បន្ថែមទៀត បង្កការភ្ញាក់ផ្អើលកាលពី​ម៉ោង០៤ទាបភ្លឺ ថៃ្ង​ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្ដបង្កជាប្រភេទរថយន្ដសណ្ដោងកុងតឺន័រ ម៉ាក​FUSO ក្បាល​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ3E-3936 សណ្ដោង​សឺមីរ៉ឺម៉ក ពាក់​ស្លាក​លេខ​ភ្នំពេញ​4A-5074 ។ក្រោយបង្កហេតុអ្នកបើក​រថយន្ដបង្កគេចខ្លួនបាត់។ ចំណែករថយន្ដមួយគ្រឿងទៀតម៉ាក​TUNDRA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-7909 អ្នកបើកបរ​ឈ្មោះ ថូ​ម៉ាស់ ភេទ​ប្រុស អាយុ​៤៥ឆ្នាំ ជនជាតិ ជនបរទេស ស្នាក់នៅ​រាជធានី​ភ្នំពេញ ។

តាម​របាយការណ៍​ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា រថយន្តសណ្ដោងសឺ​មីរ៉ឺម៉ក បើកបរ​បញ្ច្រាសទិស គ្នាជាមួយរថយន្ដម៉ាក TUNDRA រួច​ក៏​រេ​ចង្កូត​ចូលទៅ​ផ្នែក​ខាងឆ្វេង បុក​រថយន្ដ​TUNDRA ​រុញ​ធ្លាក់​ផ្លូវនិងបន្តបុក​ចូលផ្ទះវេរ​ប្រាក់Wing បន្ថែមទៀត ។

ក្នុង​ហេតុការណ៍គ្រោះថ្នាក់ខាង​លើនេះ បណ្ដាលឱ្យជនរងគ្រោះអ្នកជិះក្នុងរថយន្ដ TUNDRA គៀប​ជាប់​ក្នុង​រថយន្ដពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលជួយ​អន្តរាគមន៍ សង្គ្រោះយកចេញ​ពី​ក្នុង​រថយន្ដ រួច​បញ្ជូនទៅមន្ទីរពេទ្យ។

បច្ចុប្បន្ន មធ្យោបាយបង្កយកមក​រក្សាទុក​នៅអធិការដ្ឋា​ននគរបាលស្រុកសំរោង​ទង ដើម្បីកសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទ ៖ សុខុម​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services