Connect with us

ចរាចរណ៍

ឡង់​គ្រីស័រ​បុក​ជាមួយ​រថយន្ត​ដឹក​ស្រាបៀ​អង្គរ​លើ​ផ្លូវជាតិ​លេខ​៤ ​របួស​មនុស្ស​៤នាក់​

បានផុស

នៅ

រថយន្ត​ឡង់គ្រីស័រ ​បុក​ប៉ះ​គ្នា​ជាមួយ​រថយន្ត​ស្រាបៀរអង្គរ ​លើ​ផ្លូវ​ជាតិ​លេខ​៤ ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ​បណ្តាល​ឲ្យ​បុរសជន​ជាតិ​ចិន​ចំនួន​៤នាក់​រង​របួស​ធ្ងន់​ស្រាល​ ខណៈ​បុរស​អ្នក​បើក​រថយន្ត​ស្រាបៀរ​គ្មាន​រង​របួស​សោះ។​នៅ​កន្លែង​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​ឡង់​គ្រីស័រ​ រង​ការ​ខូច​ខាត​ផ្នែក​ខាង​ក្រោយ​ធ្ងន់ធ្ងរ​។​

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​មាន​ឡើង​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​២១៤/២១៥ នៅ​ម៉ោង​២១​និង​២០​នាទី​យប់ ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ​២០២១​ ស្ថិត​នៅ​ភូមិ​ពូធឿង ​ឃុំ​បិត​ត្រាំង ​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះសីហនុ។​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ​បើ​តាម​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង ​រវាង​រថយន្ដ​ធន់​ធំ(រថយន្ត​ស្រាបៀ​អង្គរ) ​០១​គ្រឿង​ម៉ាកហ៊ី​យ៉ាន់​ដាយ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​តាកែវ ៣A-២១៩៧ ទិស​ដៅ​ពី​ព្រះសីហនុ ​ទៅ​ភ្នំពេញ​ អ្នក​បើកបរ​​ឈ្មោះ ប៊ុន ធឿន ភេទប្រុស​អាយុ២៧ឆ្នាំ ​ទីលំនៅ​ភូមិ​ព្រះ​ឪម៉ាល់​ ឃុំ​រលាភ ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិ៍សាត់​មុខរបរ​បើកបរ ​ឱ្យ​ក្រុមហ៊ុន​ស្រាបៀ​អង្គរ​(ពុំ​មាន​រង​របួស​ទេ​)​ មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​បាន​ប៉ះ​បុក ​និង​រថយន្ត​យន្ត​០១​គ្រឿង​​ម៉ាក​ឡង់​គ្រីស័រ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​២​N-​២៩៤៩ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ​បើកបរ​ដោយ​ជន​ជាតិ​ចិន​មាន​គ្នា​ចំនួន​០៤នាក់ ​រង​របួស​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​(លិគីមឌី)វាល​រេញ។​

១.ឈ្មោះ Li wei lin ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកបើកបរ​ (រងរបួសធ្ងន់)។

២.ឈ្មោះ Wu zhi pegng ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល)។

៣.ឈ្មោះ Li pan ភេទប្រុស អាយុ២៧ឆ្នាំ (រងរបួសស្រាល)។

៤.ឈ្មោះ Cao xiaog ភេទប្រុស អាយុ២១ឆ្នាំ​ (រងរបួសស្រាល)។

បច្ចុប្បន្ន​វត្ថុតាង ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ដើម្បី​បន្ត​នីតិវិធី​។​

សូម​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​ពេល​កំពុង​បើកបរ​៕ ​

ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម