Connect with us

ចរាចរណ៍

ជ្រូក​៣០០​ក្បាល​ ដេកពេញ​ផ្លូវ ក្រោយ​រថយន្ត​យី​ឌុប​ជិះលឿន​ពេកក្រឡាប់​ដាច់​ក្បាល​​

បានផុស

នៅ

រថយន្ត​យី​ឌុប​ដឹក​ជ្រូក​បោះពួយ​លឿន​ដល់​ផ្លូវ​កោង ដាច់​ក្បាល​រថយន្ត បណ្តាល​ឲ្យ​ក្រឡាប់​បោក​ខ្ទាត​ពេញ​ផ្លូវ​ចាក់​ជ្រូក​ចោល ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ ​សំណាងល្អ​មិន​មាន​មនុស្ស​ឬ​សត្វ​រង​របួស​នោះ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី កាល​ពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ​ឆ្នាំ​២០២១ ​នៅត្រង់ចំណុច​(​ស្ពាន​អូរ​ប្រេង​គង់​)​ស្ថិត​ក្នុង​ភូមិ អូ​រំចេក​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​ខេត្តសៀមរាប​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណីនេះ បង្កឡើង​ដោយ​ខ្លួនឯង ដែល​មាន​រថយន្ត​បេ​អង ពណ៌​ស ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A.7152 អ្នកបើកបរ មានឈ្មោះ ជា សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅភូមិស្រេះ​ព្រីង ឃុំបាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម ​(​ពុំ​មាន​របួស​)​ បាន​ក្រឡាប់​កន្លែង​កើត​ហេតុ​ ដែល​បាន​ដឹក​ជ្រូក​ចំនួន​៣០០​ក្បាល គ្មាន​ស្លាប់​នោះ​ទេ​។ ​ក្រោយពេល​កើតហេតុ រថយន្ត​នឹង​ជ្រូក​ត្រូវ​ម្ចាស់​រថយន្ត​សាង​ឡើង​ឡាន​ផ្សេងទៀត​។

ក្នុងករណីនេះ អ្នក​ឃើញ​ហេតុការណ៍​បាន​សម្តែង​ការ​ហួសចិត្ត​ថា​ រថយន្ត​ដាច់​ក្បាល​ខ្ទាត​ទៅ​ផ្សេង ឯ​ទ្រុង​ទៅ​ផ្សេង​ពេញ​ផ្លូវ ហើយ​ពិតជា​សំណាង​ណាស់​គ្រានោះ​មិន​មាន​នរណា​ម្នាក់​ធ្វើដំណើរ​ឆ្លងកាត់ កុំ​អី​ប្រហែល​គ្រោះ​ធំ​ហើយ​។​ មហាជន​ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​និង​ម្ចាស់​អាជីវកម្ម​ទាំងឡាយ គួរ​គិត​ពី​ផលប៉ះពាល់​ដល់​អ្នក​ដទៃ​ផង កុំ​ឃើញ​តែ​ប្រយោជន៍​ខ្លួនឯង​ពេក​៕​

អត្ថបទ៖ កុសល

សូមចុចអាន៖ ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​ហិង្សា​លើក្មេងស្រីពីរនាក់​ព្រោះតែ​​សត្វ​សារិការកែវពីរក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម