Connect with us

ចរាចរណ៍

ស្លាប់០៥នាក់ និងរបួសធ្ងន់១៣ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​​ចំនួន១២ ​លើក​កាលពីម្សិលមិញ​​

បានផុស

នៅ

តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ​នៅថ្ងៃច័ន្ទទី១៥ ​ខែកុម្ភៈ ឆ្នាំ២០២១​នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១២ លើក ក្នុងនោះស្លាប់ចំនួន០៥ នាក់ របួសចំនួន​១៩ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១៣ នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើត​ឡើងនៅតាមរាជធានី ខេត្ត ចំនួន០៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែករយៈពេល៤៦ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ មានករណីគ្រោះ​ថ្នាក់ចរាចរណ៍កើតឡើងចំនួន៤២៦ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន​២២៩ នាក់ របួសចំនួន​៦៥១ នាក់ របួសធ្ងន់ចំនួន៣៧៨ នាក់ ហើយរយៈពេល៤៦ ថ្ងៃនេះដែរ មានយាន​​យន្តល្មើសចំនួន​​៤២០៤៣ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន​​៣១១៩២ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១០៨៥១​ គ្រឿង ក្នុងនោះរថយន្តតូចចំនួន​៨៨២១ គ្រឿង និង​រថយន្តធំចំនួន​២០៣០​គ្រឿង។

លោក​ឧត្តម​សេនីយ៏ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ នេះដែរ នគរបាលចរាចរណ៍​ទូទាំង​ប្រទេស​បាន​ត្រួតពិនិត្យ និងផាក​ពិន័យយានយន្តសរុបចំនួន​៨៣៨ គ្រឿង ក្នុងនោះមានម៉ូតូចំនួន​៦៦៥ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៧៣ គ្រឿង។ ក្នុងចំណោមម៉ូតូល្មើសទាំង​៦៦៥ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន​៦៣៧ នាក់, បើកបរល្មើសសញ្ញាចំនួន​០៥ គ្រឿង, ស្រវឹងចំនួន១០​ នាក់, ​បើកបរ​ដោយ​​អត់ស្លាកលេខចំនួន​០៨ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន​០៥ នាក់។ 

ចំណែករថយន្តទាំង​១៧៣ គ្រឿងនោះ មានរថយន្តតូចចំនួន​១៥២ គ្រឿង និងរថយន្តធំចំនួន​២១ គ្រឿង ហើយក្នុង​ចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន​៤៧ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៦ នាក់, ល្មើសញ្ញាចំនួន០៨ គ្រឿង, ​បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន ៧០ នាក់, លើសចំណុះចំនួន០៤ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន​០២ នាក់, អត់ស្លាកលេខចំនួន​២០ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន​១៦ នាក់៕

កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម