Connect with us

ចរាចរណ៍

រថយន្ត​Ford Ranger បុកម៉ូតូwave បណ្ដាលឲ្យ​ស្ត្រីម្នាក់​ស្លាប់

បានផុស

នៅ

ស្ត្រីម្នាក់​បានស្លាប់​បាត់បង់ជីវិត​ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្ដ​Ford Ranger​បុកពេញ​ទំហឹង ហើយ​ក្រោយពីបង្កហេតុ ម្ចាស់​រថយន្ដបង្កចុះរត់គេចខ្លួនបាត់ បន្សល់រថយន្ដទុកនៅក​ន្លែង​កើត​ហេតុ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគីរី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​របស់​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក Ford Ranger ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ រតនគិរី 2C-7171 ​អ្នកបើកបរ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ​ក្រោយ​កើតហេតុ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​

រីឯ​ម៉ូតូ​ម៉ាក wave ពណ៌​ខៀវ អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សេវ ផៀក ភេទ​ស្រី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​(​ស្លាប់​)​។​

ក្រោយពេល​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ​បាន​ចុះមក​ធ្វើការ​អន្តរាគមន៍​វាស់វែង​និង​ធ្វើ កំណត់ហេតុ​ប្រគល់​សពឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ដោយឡែក​មធ្យោបាយ​ទាំង​២​គ្រឿង​បាន​​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នាតាមផ្លូវ​ច្បាប់​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម