Connect with us

ចរាចរណ៍

រថយន្ត​ដឹក​ប្រេងក្រុមហ៊ុនPTT​បុកជាមួយ​រថយន្ត​ដឹក​ជីស្លាប់ម្នាក់​របួសធ្ងន់​ស្រាល​៣​នាក់​

បានផុស

នៅ

​នៅវេលា​ម៉ោង៤​និង​៣០​នាទីព្រឹក​ ថ្ងៃទី​២៨ ខែ​កុម្ភៈ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើងនៅលើកំណាត់​ផ្លូវជាតិ​លេខ​៦​ ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​២៤០-២៤១​ស្ថិត​នៅ​ភូមិ​ថ្នល់ ឃុំ​ល្វែង​ឬស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប រវាង​រថយន្ត​ដឹក​ប្រេងរបស់​ក្រុមហ៊ុន​PTT និងរថយន្ត​ដឹក​ជី បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និងរបួសធ្ងន់​ស្រាល​០៣​នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការបញ្ជាក់​របស់​លោក​អធិការនគរបាល​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​CHEG LONG ប្រភេទ​ក្បាល​សណ្តោង​សឺ​មី​រ៉ឺម៉ក​ផលិត​ឆ្នាំ​២០១៧ ពណ៌​សរ​ ខៀវ ពាក់ស្លាកលេខ​ភ្នំពេញ 3E-1075 ពណ៌​ស និង រ៉ឺម៉ក​ពាក់​ស្លាកលេខ​ភ្នំពេញ 4A-1331​ប្រភេទ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​PTT បើក​បរ​ដោយ​ឈ្មោះ គ្រុយ សៀវ​ឡុង ភេទប្រុស អាយុ៣៥​ឆ្នាំ ទីលំនៅ​ភូមិ​ក្រ​ម៉ា​មាស ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ និង​អ្នករួមដំណើរ​ឈ្មោះ លឹម ប៊ុន​ធី ភេទប្រុស​អាយុ​៤២​ឆ្នាំ ​ទិសដៅ​ពី​លិចទៅ​ខាងកើត ហើយ​បាន​ទៅបុក​រថយន្ត​ម៉ាក​HYUN DAI ឆ្នាំ​ផលិត​2002 ដែលមាន​ពាក់​ផ្លាកលេខ​ព្រះ​ស៊ី​ហ​នុ 3A- 5880 ប្រភេទ​ក្បាល​សណ្តោង ពណ៌ ស រ៉ឺម៉ក​ពាក់​ស្លាកលេខ​កំពង់ចាម​4A-0123 របស់​ក្រុម​ហ៊ុន L M H បើកបរ​ដោយ​ឈ្មោះ តុលា ភេទប្រុស អាយុ៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទួល​ព្រះ​ហា ឃុំ​មិនដឹង ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូងឃ្មុំ មាន​អ្នករួមដំណើរ០១​នាក់ ឈ្មោះ ហ៊​ង់ សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា បើក​មកពី​ទិសខាងកើត​ទៅ​លិច ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា។​

ក្នុងនោះ​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេងរបស់​ក្រុមហ៊ុន​PTT និងរងរបួស​ធ្ងន់ អ្នកបើក​បរ​រថយន្ត​របស់​ក្រុមហ៊ុន L M H និងរបួសស្រាល​អ្នករួមដំណើ​រ ។ក្នុង​ហេតុ​ការណ៍​នេះ បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​បាន​ខូចខាត​ធ្ងន់ធ្ងរ​ផងដែរ។

ក្រោយពី​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​វាស់វែង​រួចរាល់ ចំពោះ​សព​រក្សា​នៅ​កន្លែងកើតហេតុ រងចាំ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​រថយន្ត​ទាំងពី​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក ដើម្បី​អនុវត្តន៍​តាម​និតិ​វិធី​ច្បាប់ ៕​

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម