Connect with us

ចរាចរណ៍

ផឹកស្រវឹង​បើករថយន្ដខុសផ្លូវ​បុកគល់ឈើគៀបជាប់ស្លាប់ម្នាក់របួសម្នាក់​

បានផុស

នៅ

​​ជនរងគ្រោះ​២​នាក់​ក្នុងនោះ​មាន​អ​តីតៈ​មេឃុំ​ម្នាក់ ក្រោយពីផឹកស្រវឹងបើករថយន្ដបំណងត្រឡប់​ទៅ​ផ្ទះវិញ ជ្រុល​បុក​គល់​ដើម​អំពិល​ទឹក​បណ្ដាលឲ្យស្លាប់ម្នាក់​និង​របួសធ្ងន់​១​នាក់ កាលពីវេលាម៉ោង​១២​និង​១៥​នាទី រំលង​អា​ធ្រាត្រ​ចូល​ថ្ងៃទី​៥ ខែមីនា​ឆ្នាំ២០២១ នៅ​ចំណុច​ចន្លោះ​បង្គោល​គីឡូ​លេខ​១០.១១ ផ្លូវជាតិ​លេខ​៥៨ដេ ភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក​ នង ​សំរាំង មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់មាន ឈ្មោះ​សួង មឿន ភេទប្រុស​អាយុ​៦៧​ឆ្នាំ ជា​អតីត​មេឃុំ​អូរ​បី​ជាន់ មាន​លំនៅ​ភូមិ​បន្ទាយ​ថ្មី​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ដ​បន្ទាយមានជ័យ។ និង​អ្នកបើករថយន្ត​មានឈ្មោះ ​សួន វី ភេទប្រុស​អាយុ​៥២​ឆ្នាំ មាន​លំនៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ដ​បន្ទាយមានជ័យ របួសធ្ងន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ នង ​សំរាំង បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​នៅពេល​កើតហេតុ​នោះ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ជិះរថយន្ត​តូច​ម៉ាក​តូយ៉ូតា​កាមរី​ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២E ៤០២៣ ក្រោយពី​បាន​ផឹក​សុ​ី​ហូ​ក​ចុក​នៅក្នុង​សាលាឃុំ ហើយ​នៅពេល​ល្ងាច​បាន​បន្តទៅ​រាំ​កំសាន្ត​នៅ​ក្រុង​សិរីសោភ័ណ​ទី​រួម​ខេត្ត​បន្ត​ក្រោយពី​រាំ​សប្បាយ​អស់ចិត្ត​លុះដល់​យ​ប់​ជ្រៅ ពួកគាត់​បាន​ជិះ​រថយន្ត​វិលត្រឡប់​ទៅផ្ទះ​វិញ​លុះ​បើក​មកដល់​ត្រង់​ផ្លូវ​កោង ខាងត្បូង​វត្ត​ស្នួល​ទ្រេត រថយន្ត​ក្នុង​ល្បឿន​លឿន មិនបាន​បត់​តាម​លំនាំ​ផ្លូវ​ទេ គឺ​បាន​ទៅ​ត្រង់​ហើយក៏​បើក​ទៅបុក​គល់​អំពិល​ទឹក​បណ្តាល​ឲ្យ​រថយន្ត​រួញ​និង​គៀប​ជនរង​គ្រោះ​ទាំង​២​នាក់​ជា​បើ​ក្នុង​រថយន្ត ។

​ក្រោយពីកើតហេតុ ប្រជាបឡរដ្ឋ​បាននាំគ្នា​គាស់​រថយន្ត​សង្គ្រោះ​ជនរងគ្រោះ​ចេញពី​រថយន្ត​ដឹក​ជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណែក​លោក​អតីត​មេឃុំ​អូរ​បី​ជាន់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម