Connect with us

ចរាចរណ៍

ស្លាប់​ពីរ​ក្នុង​ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ រថយន្តបុក​ម៉ូតូ​

បានផុស

នៅ

មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ រីឯ​ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ ខណៈ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ដោយសារ​រថយន្តបុក​ម៉ូតូ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៣​និង​១៥​នាទី ថ្ងៃទី​០៦ ខែមីនា ឆ្នាំ ២០២១ ត្រង់​ចំណុច​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​ជួប​គ្រោះថ្នាក់ គេ​ឃើញ​បុរស​រងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ពីរ​នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​បង្គួរ លុះ​មកដល់​ចំណុច​កើត​ហេតុ ក៏មាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​បើកបរ​ស្របគ្នា​នៅខាងមុខ​ក្នុង​សភាព​ហុយ​ទ្រលោម ទើប​អ្នក​បើក​ម៉ូតូ​ងាក​ចង្កូត​បំណង​ជែង គាប់​ជួន​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ដែល​បើកបរ​មកពី​ត្បូង​ក្នុង​ទិស​បញ្ច្រាស​គ្នា ទើប​ម៉ូតូ​ជ្រុល​បុក​ចំ​ចង្កៀង​រថយន្ត​ម្ខាង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​ស្លាប់​ពេល​រថយន្ត​សង្គ្រោះ​ដឹក​ដល់​មន្ទីរពេទ្យ​។​

ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ខាងលើ នគរបាល​ចរាចរណ៍​ស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ជិះ​ម៉ូតូ​ម៉ាក​សុ​ី​រូស ពណ៌​ខ្មៅ ទី​១/​ឈ្មោះ សាត សុ​ី​ម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំបង​ក្រាស់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច (​ស្លាប់​នៅ​កន្លែង​)​។ ទី​២/ ឈ្មោះ ឈ្មោះ ឡុង តាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ស្នូក ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច (​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​)​។​ដោយឡែក​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់​ដាយ ពាក់​ស្លាក​លេខ កំពត 3A-1202 អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

ក្រោយពី​វាស់វែង​មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវ​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សម្រាប់​ដោះស្រាយ​គ្នា​ជា​ក្រោយ​។​ចំណែក​សព​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​លំនៅដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម