Connect with us

ចរាចរណ៍

គោយន្តកែច្នៃជាប់ចង្កូត ជ្រុលទៅបុកម៉ូតូបណ្តាលឱ្យ២នាក់ប្តីប្រពន្ធស្លាប់ នៅស្រុកពួក ខេត្តសៀមរាប

បានផុស

នៅ

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅលើផ្លូវជាតិ លេខ០៦ ក្នុងភូមិកិត្តយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកែច្នៃ គ្មានផ្លាកលេខ បើកទិសដៅពីកើតទៅលិច បានបុកជាមួយម៉ូតូម៉ាកហុងដា ពាក់ផ្លាកលេខ សៀមរាប1Q-2042 បើកបរដោយឈ្មោះ ប្រម ណាន់ ភេទប្រុស អាយុ ៤៤ឆ្នាំនៅភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដឹកមនុស្ស១នាក់ ឈ្មោះ មុត ថុនា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធ បើកបរមានទិសដៅពីកើតទៅលិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបន្តថា ករណីខាងលើនេះបណ្តាលអោយស្លាប់មនុស្ស០២ នាក់ ១.ឈ្មោះ ប្រម ណាន់ (អ្នកបើកបរម៉ូតូ)២.ឈ្មោះ មុត ថុនា (ជាអ្នករួមដំណើរជាមួយម៉ូតូ)ខូចខាត ម៉ូតូ០១គ្រឿងធ្ងន់ និងគោយន្តកែច្នៃ០១គ្រឿងស្រាល។ មូលហេតុ គោយន្តកែឆ្នៃជាប់ចង្កូតហើយជ្រុលទៅបុកម៉ូតូ។

 ក្រោយពេលកើតហេតុ គេឃើញសមត្ថកិច្ចចុះវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងប្រមូលវត្ថុតាងមករក្សាទុកនៅអង្គភាព ដើម្បីបន្តនីតិវីធី ៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម១១ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម