Connect with us

ចរាចរណ៍

ស្រវឹងស្រា​រេ​ចង្កូត​ទៅបុក​រថយន្ត​ដឹក​សំណាញ់ដែក សំណាង​រងរបួស​ស្រាល

បានផុស

នៅ

ស្វាយរៀង ៖ បុរស​ម្នាក់​រងរបួស​ស្រាល​ ខណៈដែល​ស្រវឹងស្រា​ឡើង​ជោកជាំ​បើកបរ​រេ​ចង្កូត​ទៅបុក​រថយន្ត​hiyandai ដឹក​សំណាញ់​ដែក​បណ្តាលអោយ​ខូចខាត​រថយន្ត​យ៉ាងដំណំ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦និង០៥​នាទី​ព្រលប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅលើ​ផ្លូវជាតិ​លេខ​៣១៧ ស្ថិត​ក្នុងភូមិ​អង្គ្រង ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង ម៉ាក​CAMRY ពណ៌ ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ 2Q.3427 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សេក ណា​រ៉ូ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ​រស់នៅ​ភូមិ ចំបក់​កោង ឃុំ​ចក ស្រុក​រំដួល​ខេត្តស្វាយរៀង ធ្វើដំណើរ​ពី​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។

ប្រភព​បាន​បន្ត​ទៀត​ថា លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ទៅបុក​ចំ ចំហៀង​រថយន្ត​ម៉ាក​HIYANDAI ពណ៌​សរ ស្លាក​លេខ ស្វាយរៀង​3D.2365 ដឹក​សំណាញ់​ដែក​ដែល​ធ្វើដំណើរ​ពី​ត្បូង​ទៅខាង​ជើង​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​រថយន្ត​CAMRY​ឆ្លាម​ខូចខាត​ធ្ងន់ រីឯ​ម្ចាស់​គ្រាន់តែ​រងរបួស​ស្រាល​ចំណែក រថយន្ត​ដឹកទំនិញ​HIYANDAI ខូចខាត និង​ខូច​អីវ៉ាន់​តិចតួច​។

​ចំពោះ​មធ្យោបាយ​ទាំងពីរ​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​រំពារ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​។ មូលហេតុ អ្នកបើកបរ​រថយន្ត​CAMRY​ឆ្លាម​រេ​ចង្កូត​ចូល​មក​បុក​រថយន្ត​ដឹកទំនិញ​ក្នុងស្ថានភាព​ស្រវឹង​៕

ដោយ ៖ អ៊ុង​ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម