Connect with us

ចរាចរណ៍

សង្ស័យស្រវឹង​បើក​រថយន្ត​បុក​តូប​ចាប់ហួយ​ ហោះផ្លោងជិត១០ម៉ែត្រ បណ្ដាល​ឲ្យ​ក្មេង​ម្នាក់​ស្លាប់ និង​រងរបួស​៣​នាក់

បានផុស

នៅ

ស្វាយរៀង ៖ បុរស​ម្នាក់​ទំនង​ស្រវឹងស្រា បើករថយន្ត​ល្បឿន​លឿន​ដូច​យន្តហោះ បុក​ចូលក្នុង​តូប​លក់ដូរ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ស្រី​ប្រុស​ចំនួន​៤​នាក់ និង​តូប ហោះ​ផ្លោង​ប្រឡាយ​ជិត​១០​ម៉ែត្រ និង​ឆ្លងថ្នល់​លំ​៥​ម៉ែត្រ​ធ្លាក់​ចូលក្នុង​ស្រះ​ទឹក ទើប​ទៅមុខ​លែង​រួច បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់ រង​បួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត និង​៣​នាក់​ទៀត របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង នៅតាម​មាត់​ប្រឡាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​រថយន្ត​បុក​រះ​ចូល​តូប​លក់ដូរ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល ថ្ងៃទី​២៦ មិនា ២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ឈ និង​អង្គុយ​នៅក្នុង​តូប​លក់ដូរ សំ​យ៉ា​យ​ថ្នល់ (​តូប​លើ​ចិញ្ចើមថ្នល់​) ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​តូយ៉ូតា តា​កូ​ម៉ា ១​បាំង​កន្លះ បើកបរ​ពី​ខាងកើត ទៅ​លិច យ៉ាង​លឿន​ដូច​ហោះ​សង្ស័យ​ស្រវឹងស្រា បាន​ជាន់​ហ្វ្រាំង​យ៉ាង​គំហ៊ុក អុស​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ រួច​ក៏​រេ​ចង្កូត​មក​ខាងឆ្វេង ហើយក៏​ជាន់​ហ្គា័​រ​បន្ថែម​ល្បឿន បុក​រះ​ចូលក្នុង​តូប​លក់ដូរ រុញ​ទាំង​តូប និង​មនុ​ស្ស​ទាំង​៤​នាក់ នៅក្នុង​តូប​ហោះ​ផ្លោង​ប្រឡាយ​ជាង​១០​ម៉ែត្រ និង​ឆ្លងកាត់​ថ្នល់​លំ​៥​ម៉ែត្រ ទៅ​ធ្លាក់​ក្នុង​ស្រះ​ទឹក ទើប​ទៅមុខ​លែងរួច ចំណែក​ក្មេងប្រុស​ម្នាក់​កំពុង​និយាយ​ទូរសព្ទ​ទៅ​រក​ម្តាយ បាន​ប៉ើង​ធ្លាក់​ចូលក្នុង​ទឹកស្រះ​របួសធ្ងន់​សន្លប់​ក្នុង​ទឹក ហើយ​បាន​ស្លាប់​ពេល​ក្រុមគ្រួសារ​យក​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​។

ចំណែក​មនុស្ស​៣​នាក់​ទៀត មិនទាន់​ដឹងថា ជា​ម្ចាស់​តូប​លក់ដូរ និង​អ្នក​មក​ទិញ ឬ​យ៉ាងណា​នោះទេ? គឺ​ប៉ើង​តាម​រថយន្ត​ទៅ​ធ្លាក់​នៅតាម​មាត់​ស្រះ​សន្លប់​ស្តូកស្តឹង​ផងដែរ។

បើ​តាម​លោក ពិន អាន អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយជ្រំ បាន​ឲ្យ​ដឹងថា ការពិត ជនរងគ្រោះ​ទាំង​៣​នាក់​នោះ គឺជា​ម្ចាស់​រថយន្ត​បង្ក។ ចំណែក​មនុស្ស​នៅក្នុង​តូប​លក់ដូរ​នោះ បាន​រត់ចេញ​អស់​គ្រោះថ្នាក់​តែ​ក្មេងប្រុស​ម្នាក់។

ប្រភព​ព័ត៌មាន​ឲ្យដឹងថា ម្ចាស់​រថយន្ត​បង្ក មាន​ទីលំនៅ​ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប គឺ​ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​ទិញ​គ្រឿងបន្លាស់​រថយន្ត។ បន្ទាប់មក​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​៕

ដោយ ៖ ​ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម