Connect with us

ចរាចរណ៍

រថយន្ត​ធុន​យក្ស ក្រឡាប់​សង្កត់​មនុស្ស ស្លាប់៤នាក់ យ៉ាង​រន្ធត់​

បានផុស

នៅ

​បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ចំនួន​៤នាក់ ដែល​បាន​ស្លាប់​នៅនឹងកន្លែង គួរ​ឲ្យ​តក់ស្លុត​ជាទីបំផុត ខណៈ​ដែល​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន។

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ២ និង​០៥​នាទី រសៀល នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥៩ ក្នុងភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

តាម​ប្រភព​នៅ​ទី​នោះ​បាន​និយាយ​ថា ករណីនេះ​គឺ​បាន បង្កឡើង​ដោយ​ខ្លួនឯង ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A 0409 របស់​ក្រុមហ៊ុន ( អក្សរ ខេ K )​ក្នុង​នោះ មាន​អ្នកបើកបរ​ម្នាក់ និង​អ្នក​រួម​ដំណើរ ចំនួន ០៣ នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយពេល​រថយន្ត​ខ្នាត​យក្ស​ក្រឡាប់​រួចមក គេ​ស​ង្កេ​ត​ឃើញថា មនុស្ស​ទាំង​៤​នាក់ បាន​កប់​នៅក្រោម​រថយន្ត និង​ត្រូវស្លាប់​ទាំងអស់ ដោយ​រថយន្ត​នេះ​បើកបរ​ទិសដៅ​ពី​ជើង ទៅ​ត្បូង ដល់​ចំណុចកើតហេតុ​ផ្លូវ​កោង ទំនងជា​ដាច់​ហ្វ្រាំង​ទើប​ក្រឡាប់​តែម្ដង​។

​ជុំវិញ​បញ្ហា​នេះដែរ លោក​អធិការ ហេង បារាំង ពុំបាន​បកស្រាយ​អ្វី​នោះឡើយ ក្រោយពី​ពាក្យ​ថា លោក​រវល់៕

ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម