សន្តិភាពហើយ! ពលរដ្ឋប៉ាឡេស្ទីន ចាប់ផ្តើមវិលទៅលំនៅដ្ឋានវិញ
ទឹកមុខរីករាយជាមួយស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម! ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានចាប់ផ្តើមវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្គាហ្សា បន្ទាប់ពីទទួលបានសន្តិភាព។ ស្នូរគ្រាប់កាំភ្លើងលែងឮផ្ទុះទៀតហើយក្រោយបទឈប់បាញ់ចូលជាធរមាននៅថ្ងៃសៅរ៍ទី១១ខែតុលាឆ្នាំ២០២៥ បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស ឯកភាពលើផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ទន្ទឹមនោះ យោធាអ៊ីស្រាអែលប្រកាសថា ពួកគេបញ្ចប់ការដកទ័ពដំណាក់កាលទីមួយ ចេញពីតំបន់ហ្គាហ្សារួចរាល់ហើយ ប៉ុន្តែនៅមានផ្នែកខ្លះស្ថិតក្រោមការគ្រប់គ្រងនៅឡើយ ខណៈក្រុមហាម៉ាសមានពេលដល់ថ្ងៃចន្ទ ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាប់គុកមួយជីវិតចំនួន២៥០នាក់។ មុននេះដែរ ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ទាហានអាមេរិករហូតដល់២០០នាក់ ដែលឈរជើងស្រាប់នៅមជ្ឈិមបូព៌ា នឹងត្រូវចល័តទៅប្រទេសអ៊ីស្រាអែល ដើម្បីជួយតាមដានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ យោធាអាមេរិក នឹងបង្កើតក្រុមការងារចម្រុះជាតិសាសន៍នៅក្នុងប្រទេសអ៊ីស្រាអែល ឬត្រូវបានគេស្គាល់ថា «មជ្ឈមណ្ឌលសម្របសម្រួលស៊ីវិលនិងយោធា» ដែលទំនងជាមានទាំងកងទ័ពមកពីប្រទេសអេហ្ស៊ីប កាតា តួកគី និងអារ៉ាប់រួមផងដែរ ដើម្បីធានាសភាពការណ៍៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ អាមេរិកនឹងដាក់ពង្រាយទ័ព២០០នាក់ សម្រាប់ជួយពិនិត្យបទឈប់បាញ់នៅតំបន់ហ្គាហ្សា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed