ព័ត៌មានអន្ដរជាតិ
សន្តិភាពហើយ! ពលរដ្ឋប៉ាឡេស្ទីន ចាប់ផ្តើមវិលទៅលំនៅដ្ឋានវិញ
ទឹកមុខរីករាយជាមួយស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម! ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានចាប់ផ្តើមវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្គាហ្សា បន្ទាប់ពីទទួលបានសន្តិភាព។

ស្នូរគ្រាប់កាំភ្លើងលែងឮផ្ទុះទៀតហើយក្រោយបទឈប់បាញ់ចូលជាធរមាននៅថ្ងៃសៅរ៍ទី១១ខែតុលាឆ្នាំ២០២៥ បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស ឯកភាពលើផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ទន្ទឹមនោះ យោធាអ៊ីស្រាអែលប្រកាសថា ពួកគេបញ្ចប់ការដកទ័ពដំណាក់កាលទីមួយ ចេញពីតំបន់ហ្គាហ្សារួចរាល់ហើយ ប៉ុន្តែនៅមានផ្នែកខ្លះស្ថិតក្រោមការគ្រប់គ្រងនៅឡើយ ខណៈក្រុមហាម៉ាសមានពេលដល់ថ្ងៃចន្ទ ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាប់គុកមួយជីវិតចំនួន២៥០នាក់។

មុននេះដែរ ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ទាហានអាមេរិករហូតដល់២០០នាក់ ដែលឈរជើងស្រាប់នៅមជ្ឈិមបូព៌ា នឹងត្រូវចល័តទៅប្រទេសអ៊ីស្រាអែល ដើម្បីជួយតាមដានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

យោធាអាមេរិក នឹងបង្កើតក្រុមការងារចម្រុះជាតិសាសន៍នៅក្នុងប្រទេសអ៊ីស្រាអែល ឬត្រូវបានគេស្គាល់ថា «មជ្ឈមណ្ឌលសម្របសម្រួលស៊ីវិលនិងយោធា» ដែលទំនងជាមានទាំងកងទ័ពមកពីប្រទេសអេហ្ស៊ីប កាតា តួកគី និងអារ៉ាប់រួមផងដែរ ដើម្បីធានាសភាពការណ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិកនឹងដាក់ពង្រាយទ័ព២០០នាក់ សម្រាប់ជួយពិនិត្យបទឈប់បាញ់នៅតំបន់ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


