​ការ​រំលាយសភាថៃ​ចូលជាធរមាន​នៅម៉ោង​១២​​អធ្រាត្រ​យប់ថ្ងៃទី​១១​ធ្នូ ខណៈ​ក្រុមបក្ស​ប្រជាជន​ខកចិត្ត​ខ្លាំង​​​

ប្រធានសភាលោក​ Wan Muhammad Nor Matha បានជូនដំណឹងទៅសភាថា ព្រះរាជក្រឹត្យរំលាយសភា នឹងចូលជាធរមានក្នុងរយៈពេលមួយម៉ោង​។ នេះ​ជា​ការ​លើក​ឡើង​របស់​សមាជិក​សភា​ដែល​ស្នើ​ឲ្យ​សភា​ជូនដំណឹង​ទៅ​ខុទ្ទកាល័យ​ធ្វើ​ប្រជាមតិ​លើក​ដំបូង​ដើម្បី​វាយតម្លៃ​មតិ​សាធារណៈ​លើ​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី។ សភា​បាន​បោះឆ្នោត​បញ្ជូន​សំណួរ​ប្រជាមតិ​ទៅ​ខុទ្ទកាល័យ​ដោយ​សំឡេង​គាំទ្រ ៤៩៤ សំឡេង​ប្រឆាំង ១ សំឡេង​អនុប្បវាទ ៩ និង​មិន​បោះ ១ សំឡេង នៅ​មុន​ព្រះរាជសារ​​រំលាយសភា​បាន​​បញ្ជូន​ទៅដល់​​​រដ្ឋសភា​​។ បន្ទាប់មក លោកប្រធាន​រដ្ឋសភា​ថៃ​​ បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ មុននឹង​ក្រោយ​​ឈរទទួល ស្គាល់ព្រះរាជក្រឹត្យបិទសម័យប្រជុំវិសាមញ្ញ នៅវេលាម៉ោង ១១៖១៥នាទីយប់ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០២៥​។ យោង​តាការ​ចេញ​ផ្សាយ​របស់​ The Standard អ្នកសារព័ត៌មានសង្កេតឃើញថា សមាជិកសភា ជាពិសេសសមាជិកសភាមកពីគណបក្សនយោបាយនានា បានប្រមូលផ្តុំគ្នាថតរូបអនុស្សាវរីយ៍ មុននឹងចាកចេញពីបន្ទប់ប្រជុំបន្តិចម្តងៗ។ ការ​ប្រការរំលាយ​សភា​នេះនឹងនាំឱ្យអសមត្ថភាពក្នុងការកោះប្រជុំសភា​ជាថ្មី​ក្នុងអាណត្តិនេះ​​ ហើយនឹងត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកលថ្មីសម្រាប់សមាជិកសភា។ នៅ​ក្នុងរុបភាពនោះ គេ​សង្កេតឃើញ​​សមាជិក​​សភា​​​មក​ពីគណបក្ស​ប្រជាជន​ដែល​តែ​ងតែ​ទាមទារ​ឲ្យ​​មាន​ការ​កែប្រែរដ្ឋធម្មនុញ្ញនោះ​ មានទឹកមុខ​ស្រងូតស្រងាត់​​ជាខ្លាំង ព្រោះ​បំណាង​​កែប្រែ​រដ្ឋធម្មនុញ្ញជិតបានសម្រេចទៅហើយ បែ​ជា​ត្រូវ​​​​​​ទុកជាមោឃ​​ទៅវិញ​៕​ រ៉ាន់ រើយ​