ព័ត៌មានអន្ដរជាតិ
ការរំលាយសភាថៃចូលជាធរមាននៅម៉ោង១២អធ្រាត្រយប់ថ្ងៃទី១១ធ្នូ ខណៈក្រុមបក្សប្រជាជនខកចិត្តខ្លាំង
ប្រធានសភាលោក Wan Muhammad Nor Matha បានជូនដំណឹងទៅសភាថា ព្រះរាជក្រឹត្យរំលាយសភា នឹងចូលជាធរមានក្នុងរយៈពេលមួយម៉ោង។ នេះជាការលើកឡើងរបស់សមាជិកសភាដែលស្នើឲ្យសភាជូនដំណឹងទៅខុទ្ទកាល័យធ្វើប្រជាមតិលើកដំបូងដើម្បីវាយតម្លៃមតិសាធារណៈលើការតាក់តែងរដ្ឋធម្មនុញ្ញថ្មី។

សភាបានបោះឆ្នោតបញ្ជូនសំណួរប្រជាមតិទៅខុទ្ទកាល័យដោយសំឡេងគាំទ្រ ៤៩៤ សំឡេងប្រឆាំង ១ សំឡេងអនុប្បវាទ ៩ និងមិនបោះ ១ សំឡេង នៅមុនព្រះរាជសាររំលាយសភាបានបញ្ជូនទៅដល់រដ្ឋសភា។
បន្ទាប់មក លោកប្រធានរដ្ឋសភាថៃ បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ មុននឹងក្រោយឈរទទួល ស្គាល់ព្រះរាជក្រឹត្យបិទសម័យប្រជុំវិសាមញ្ញ នៅវេលាម៉ោង ១១៖១៥នាទីយប់ថ្ងៃទី១១ខែធ្នូឆ្នាំ២០២៥។
យោងតាការចេញផ្សាយរបស់ The Standard អ្នកសារព័ត៌មានសង្កេតឃើញថា សមាជិកសភា ជាពិសេសសមាជិកសភាមកពីគណបក្សនយោបាយនានា បានប្រមូលផ្តុំគ្នាថតរូបអនុស្សាវរីយ៍ មុននឹងចាកចេញពីបន្ទប់ប្រជុំបន្តិចម្តងៗ។
ការប្រការរំលាយសភានេះនឹងនាំឱ្យអសមត្ថភាពក្នុងការកោះប្រជុំសភាជាថ្មីក្នុងអាណត្តិនេះ ហើយនឹងត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកលថ្មីសម្រាប់សមាជិកសភា។
នៅក្នុងរុបភាពនោះ គេសង្កេតឃើញសមាជិកសភាមកពីគណបក្សប្រជាជនដែលតែងតែទាមទារឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញនោះ មានទឹកមុខស្រងូតស្រងាត់ជាខ្លាំង ព្រោះបំណាងកែប្រែរដ្ឋធម្មនុញ្ញជិតបានសម្រេចទៅហើយ បែជាត្រូវទុកជាមោឃទៅវិញ៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


