ចិន​​​ប្រាប់​រុស្ស៊ីថា​ ការ​វាយប្រហាររបស់អាមេរិកនិង​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​ មិន​អាចទទួលយកបានទេ

រដ្ឋ​មន្ត្រី​ការបរទេសចិន លោក វ៉ាង យី (Wang Yi) និយាយកាល​ពី​ថ្ងៃ​អាទិត្យថាការ​វាយប្រហាររបស់សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​គឺមិន​អាចទទួលយកបានទេ ខណៈ​ប្រទេស​ចិន​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់និង​បន្ត​កិច្ច​ចរ​ចា​ឡើង​វិញ ដើម្បី​ទប់​ស្កាត់​ជម្លោះ​ក្នុង​តំបន់កាន់តែ​ខ្លាំង