ភាពតានតឹងនៅមជ្ឈិមបូព៌ាបានបន្តឡើងវិញកាន់តែខ្លាំង ក្រោយអាមេរិក-អ៊ីរ៉ង់ បានផ្លាស់ប្តូរការវាយប្រហារគ្នាទៅវិញទៅមកក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា ហើយកាលពីថ្ងៃសៅរ៍ មន្ត្រីយោធាសហរដ្ឋអាមេរិកលើកឡើងថា សមាជិកយោធាអាមេរិកពីរនាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតនៅតែបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដោយមីស៊ីលបាលីស្ទិកនិងដ្រូនរបស់អ៊ីរ៉ង់ក្នុងប្រទេសហ្ស៊កដានីកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក(Centcom) ថា សមាជិកយោធាអាមេរិកចំនួន ៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហ្ស៊កដានីដោយសុវត្ថិភាព។ អ្នកផ្សេងទៀតដែលមានរបួសស្រាល បានវិលត្រឡប់មកបំពេញកាតព្វកិច្ចវិញ។ មន្ត្រីយោធាអាមេរិកមិនបានបង្ហាញអត្តសញ្ញាណរបស់យោធា ដែលស្លាប់នោះទេ ហើយក៏មិនផ្តល់ព័ត៌មានលម្អិតអំពីកាលៈទេសៈ ឬទីតាំងនៃហេតុការណ៍នេះដែរ។ នៅយប់ថ្ងៃសៅរ៍ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសមួយជុំទៀតប្រឆាំងនឹងអ៊ីរ៉ង់តាមការណែនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ។ នេះបើយោងតាមការចុះផ្សាយរបស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom)។ សេចក្តីថ្លែងការណ៍មួយរបស់អាមេរិកលើកឡើងថា៖ « ការវាយប្រហារទាំងនេះ គឺមានរយៈពេលទី៨ យប់ជាប់ៗគ្នា ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មក្នុងច្រកសមុទ្រ Hormuz »។ សេចក្តីថ្លែងការណ៍បន្តថា៖ « ការវាយប្រហារទាំងនោះមានគោលបំណង ដាក់ទណ្ឌកម្មយ៉ាងឆាប់រហ័សដល់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមដែលបានបើកការវាយប្រហារប្រឆាំងនឹងសមាជិកយោធាអាមេរិក នៅហ្ស៊កដានីកាលពីយប់មិញ»។ ការវាយប្រហារត្រូវបានធ្វើឡើង បន្ទាប់ពីមានអរិភាពមួយសប្តាហ៍ពេញកើតឡើងវិញ ដោយសារទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវការបិទច្រកសមុទ្រអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz ខណៈបទឈប់បាញ់បឋមរវាងប្រទេសទាំងពីរ បានដួលរលំក្នុងរយៈពេលតិចជាងមួយខែ។ នៅយប់ថ្ងៃសៅរ៍ មេដឹកនាំកំពូលអ៊ីរ៉ង់ … Continue reading សមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed