ព័ត៌មានជាតិ
សមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានបន្តឡើងវិញកាន់តែខ្លាំង ក្រោយអាមេរិក-អ៊ីរ៉ង់ បានផ្លាស់ប្តូរការវាយប្រហារគ្នាទៅវិញទៅមកក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា ហើយកាលពីថ្ងៃសៅរ៍ មន្ត្រីយោធាសហរដ្ឋអាមេរិកលើកឡើងថា សមាជិកយោធាអាមេរិកពីរនាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតនៅតែបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដោយមីស៊ីលបាលីស្ទិកនិងដ្រូនរបស់អ៊ីរ៉ង់ក្នុងប្រទេសហ្ស៊កដានីកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក(Centcom) ថា សមាជិកយោធាអាមេរិកចំនួន ៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហ្ស៊កដានីដោយសុវត្ថិភាព។ អ្នកផ្សេងទៀតដែលមានរបួសស្រាល បានវិលត្រឡប់មកបំពេញកាតព្វកិច្ចវិញ។
មន្ត្រីយោធាអាមេរិកមិនបានបង្ហាញអត្តសញ្ញាណរបស់យោធា ដែលស្លាប់នោះទេ ហើយក៏មិនផ្តល់ព័ត៌មានលម្អិតអំពីកាលៈទេសៈ ឬទីតាំងនៃហេតុការណ៍នេះដែរ។
នៅយប់ថ្ងៃសៅរ៍ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសមួយជុំទៀតប្រឆាំងនឹងអ៊ីរ៉ង់តាមការណែនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ។ នេះបើយោងតាមការចុះផ្សាយរបស់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom)។
សេចក្តីថ្លែងការណ៍មួយរបស់អាមេរិកលើកឡើងថា៖ « ការវាយប្រហារទាំងនេះ គឺមានរយៈពេលទី៨ យប់ជាប់ៗគ្នា ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មក្នុងច្រកសមុទ្រ Hormuz »។
សេចក្តីថ្លែងការណ៍បន្តថា៖ « ការវាយប្រហារទាំងនោះមានគោលបំណង ដាក់ទណ្ឌកម្មយ៉ាងឆាប់រហ័សដល់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមដែលបានបើកការវាយប្រហារប្រឆាំងនឹងសមាជិកយោធាអាមេរិក នៅហ្ស៊កដានីកាលពីយប់មិញ»។
ការវាយប្រហារត្រូវបានធ្វើឡើង បន្ទាប់ពីមានអរិភាពមួយសប្តាហ៍ពេញកើតឡើងវិញ ដោយសារទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវការបិទច្រកសមុទ្រអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz ខណៈបទឈប់បាញ់បឋមរវាងប្រទេសទាំងពីរ បានដួលរលំក្នុងរយៈពេលតិចជាងមួយខែ។
នៅយប់ថ្ងៃសៅរ៍ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei និយាយក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា៖ « ការរំលោភបំពានម្តងហើយម្តងទៀតរបស់អាមេរិកលើកិច្ចព្រមព្រៀង បាន បង្ហាញការពិតជាមូលដ្ឋានមួយ ហើយហត្ថលេខារបស់ប្រធានាធិបតីអាមេរិកគឺគ្មានតម្លៃ និងគ្មានភាពជឿជាក់ទាល់តែសោះ»៕
សម្រួល៖ ណឺ មិនា
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១ ថ្ងៃ agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


