កម្មវិធីឧបត្ថម្ភសាច់ប្រាក់ Archives - Kampuchea Thmey Daily

រយៈពេល៦ឆ្នាំ ក្រសួងការងារចំណាយប្រាក់៤៦លានដុល្លារ ឧបត្ថម្ភជូនកម្មការិនីដែលមានផ្ទៃពោះ
រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំណាយសាច់ប្រាក់ជិត ១៩២ពាន់លានរៀល ឬ៤៦លានដុល្លារសហរដ្ឋអាមេរិក ឧបត្ថម្ភជូនកម្មការិនីរោងចក្រ ទាំងមុនពេលសម្រាល ពេលសម្រាល និងក្រោយពេលសម្រាលកូន។ នេះបើតាមការឱ្យដឹងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី៨ ខែមករា។

លោក ហេង សួរ បានសង្កត់ធ្ងន់ថា “គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកប្រាក់ឧបត្ថម្ភ ដល់កម្មការិនីទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនបានចំនួន ៤៥៥ ៩៤៥នាក់ មានកូនចំនួន ៤៤៣ ០៧៤នាក់ ចំណាយ ថវិកាជិត ១៩២ពាន់លានរៀល(៤៦លានដុល្លារ)”។

លើសពីនេះ លោក ហេង សួរ បានអះអាងថា កម្មករកម្មការិនីបានឈប់សម្រាកលំហែមាតុភាពចំនួន ៩០ថ្ងៃ ទទួលបានប្រាក់ឈ្នួលរហូតដល់ ១២០% ខណៈតម្លៃប្រើប្រាស់ អគ្គិសនីត្រឹម ៤០០រៀល ទៅ ៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ទាបជាងតម្លៃពីមុនដែលមានរហូតដល់ ២ ពាន់រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ដែលបង់តាមរយៈម្ចាស់ផ្ទះជួល។

ក្រៅពីនេះ នៅក្នុងពិធីដដែល  លោក ហេង សួរ ក៏បានឱ្យដឹងទៀតថា ចំនួនបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ក្រោយការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបស់ សម្តេចធិបតី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសមាជិកដែលជាគោលដៅបានចុះឈ្មោះសរុបចំនួន ១១១ ៧២០នាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ១០០ ២១៤នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១១ ៥០៦នាក់។ ប្រការនេះ គឺធ្វើឱ្យពលរដ្ឋសន្សំប្រមាណពី១៥ទៅ២០ដុល្លារក្នុងមួយខែ៕

The post រយៈពេល៦ឆ្នាំ ក្រសួងការងារចំណាយប្រាក់៤៦លានដុល្លារ ឧបត្ថម្ភជូនកម្មការិនីដែលមានផ្ទៃពោះ appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន ម៉ាណែត ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣ បានឧបត្ថម្ភពលរដ្ឋចំនួន ២លាន ៧សែននាក់ ចំណាយជាង ១ពាន់ ២រយលានដុល្លារ
សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនមែនជាប្រទេសមានខ្លាំង តែរាជរដ្ឋាភិបាលមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ។ គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣ របស់រាជរដ្ឋាភិបាល បានឧបត្ថម្ភចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង ២លាន ៧សែននាក់ ដែលបានចំណាយទឹកប្រាក់សរុបជាង ១ពាន់ ២រយលានដុល្លារ។

ការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ គឺដើម្បីឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកយ៉ាងណាទេ? សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញឧទាហរណ៍នៃរបាយការណ៍ប្រចាំថ្ងៃ ដែលលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឲ្យសម្ដេច សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។

នៅក្នុងរបាយការណ៍នេះ បានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលបានបញ្ចេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣៖

១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩  ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ខែ។

ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះ មានចំនួនសរុប ៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន ៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ ១,១៧២,១៤៦,៧៥៦ ដុល្លារ ពោលគឺជិត ១ពាន់ ២០០លានដុល្លារ)។

២. ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩។ មកទល់ពេលនេះមានស្ត្រី និងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់។ ចំណែកថវិកាសរុប ១១០,៤០១,២០០,០០០ រៀល (ឬ ២៦,៩២៧,១១២ ដុល្លារ ឬជិត ២៧ លានដុល្លារ)។

៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២។ ប្រជាពលរដ្ឋដែលបានទទួលផល ពីកម្មវិធីនេះមានចំនួន ៤៩៥​,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន ៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ១៧៣,៩០០,០២១,២០០រៀល (ឬ ៤២,៤១៤,៦៣៩ ដុល្លារ)។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ២០២៣ កម្មវិធីទាំង ៣ បានផ្ដល់អត្ថប្រយោជន៍ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន ៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង គ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណាចំនួនជាង ១លាន ៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុបចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លា ឬជាង ១ពាន់ ២រយលានដុល្លារ)។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ខាងលើនេះ គឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួន ៣ប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំង ៣នេះ រាជរដ្ឋាភិបាល ក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស។ តាមសម្ដេចធិបតី ហ៊ុន ម៉ាណែត «កម្ពុជាមិន មែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ៕

The post សម្ដេច ហ៊ុន ម៉ាណែត ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣ បានឧបត្ថម្ភពលរដ្ឋចំនួន ២លាន ៧សែននាក់ ចំណាយជាង ១ពាន់ ២រយលានដុល្លារ appeared first on Kampuchea Thmey Daily.

កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជួយសម្រួលជីវភាពពលរដ្ឋខេត្តកំពតជាង ៣ម៉ឺនគ្រួសារ
កន្លងមក ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពតជាង ៣ម៉ឺនគ្រួសារ ទទួលបានសេវាឧបត្ថម្ភ​សាច់​ប្រាក់​របស់រាជរដ្ឋាភិបាល ប៉ុន្តែបច្ចុប្បន្ននេះ ចំនួននៃគ្រួសារដែលទទួលប្រាក់ឧបត្ថម្ភ បានថយចុះជាង ១ម៉ឺនគ្រួសារ ដោយសារ​តែសេដ្ឋកិច្ចគ្រួសារ​ពលរដ្ឋ ចាប់ផ្តើម​ប្រសើរឡើងវិញ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញខេត្តកំពត នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ការឧបត្ថម្ភសាច់ប្រាក់របស់​រាជរដ្ឋាភិបាល ពិតជាបានជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ និងជាកម្លាំងចិត្ត​ដ៏មុតមាំសម្រាប់ប្រជាពលរដ្ឋក្រីក្រ។

លោក ស៊ូ សុខ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តកំពត បានប្រាប់ឲ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះ ខេត្តកំពតមានពលរដ្ឋទទួលសេវានេះសរុបចំនួន ៣៤ ៥២៥គ្រួសារ ប៉ុន្តែបន្ទាប់ពីធ្វើបច្ចុប្បន្នភាព ចំនួនគ្រួសារដែលត្រូវទទួលបានការឧបត្ថម្ភបាន​ថយ​ចុះ​មក​ត្រឹមចំនួន ២៣ ២៣១គ្រួសារ ពោលគឺថយចុះជាង ១ម៉ឺនគ្រួសារ។

លោកថា ចំពោះមូលហេតុនៃការថយចុះ ក៏ព្រោះតែសេដ្ឋកិច្ចគ្រួសារពលរដ្ឋ មានភាពល្អប្រសើរឡើងវិញ លែងខ្វះខាត ឬងើបផុតពីបន្ទាត់ក្រក្រី។

អនុប្រធានមន្ទីរសង្គមកិច្ចរូបនេះ គូសបញ្ជាក់ថា មកដល់ពេលនេះ ខេត្តកំពតបានឧបត្ថម្ភសាច់ប្រាក់សរុបចំនួន ១៥២ ៧៣៤ ២៥០ ០០០រៀល។ ដោយឡែកសម្រាប់ជុំទី១៤ លើកទី១ ពលរដ្ឋបានបើកប្រាក់ឧបត្ថម្ភ មានចំនួន ២២ ៨៧៣គ្រួសារ។

ក្នុងនោះ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ បានប្រាប់ឲ្យដឹងដែរថា ពួកគាត់​ពិតជា​សប្បាយចិត្តខ្លាំង នៅពេលដែលអាជ្ញាធរ ពិសេសរាជរដ្ឋាភិបាល ​ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងបានគិតគូរដល់សុខទុក្ខរបស់ពលរដ្ឋ មិនទុកឲ្យពលរដ្ឋណាម្នាក់ រស់នៅរងា ឬស្លាប់ដោយអត់អាហារនោះទេ។ ការឧបត្តម្ភសាច់ប្រាក់នេះ ពិតជាបានជួយសម្រួលដល់ជីវភាពពួកគាត់បានច្រើន។

បើតាមមន្ត្រីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នៃមន្ទីរសង្គមកិច្ច លោក ឡុង បូរេត បានឲ្យដឹងដែរថា សម្រាប់ខេត្តកំពត ចំនួនទឹកប្រាក់ឧបត្ថម្ភដល់គ្រួសារខ្វះខាតខុសៗគ្នា ទៅតាមស្ថានភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ ប៉ុន្តែនិយាយជារួម ក្នុងមួយគ្រួសារ អាចបើកបានន្លោះពី ១៥ម៉ឺនរៀល ទៅជាង ៤០ម៉ឺនរៀល ក្នុងមួយខែ៕

អត្ថបទ៖សឹង រ៉ាត់

The post កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជួយសម្រួលជីវភាពពលរដ្ឋខេត្តកំពតជាង ៣ម៉ឺនគ្រួសារ appeared first on Kampuchea Thmey Daily.