ព័ត៌មានជាតិ
កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជួយសម្រួលជីវភាពពលរដ្ឋខេត្តកំពតជាង ៣ម៉ឺនគ្រួសារ
កន្លងមក ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពតជាង ៣ម៉ឺនគ្រួសារ ទទួលបានសេវាឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ប៉ុន្តែបច្ចុប្បន្ននេះ ចំនួននៃគ្រួសារដែលទទួលប្រាក់ឧបត្ថម្ភ បានថយចុះជាង ១ម៉ឺនគ្រួសារ ដោយសារតែសេដ្ឋកិច្ចគ្រួសារពលរដ្ឋ ចាប់ផ្តើមប្រសើរឡើងវិញ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញខេត្តកំពត នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ។


យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ពិតជាបានជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ និងជាកម្លាំងចិត្តដ៏មុតមាំសម្រាប់ប្រជាពលរដ្ឋក្រីក្រ។
លោក ស៊ូ សុខ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តកំពត បានប្រាប់ឲ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះ ខេត្តកំពតមានពលរដ្ឋទទួលសេវានេះសរុបចំនួន ៣៤ ៥២៥គ្រួសារ ប៉ុន្តែបន្ទាប់ពីធ្វើបច្ចុប្បន្នភាព ចំនួនគ្រួសារដែលត្រូវទទួលបានការឧបត្ថម្ភបានថយចុះមកត្រឹមចំនួន ២៣ ២៣១គ្រួសារ ពោលគឺថយចុះជាង ១ម៉ឺនគ្រួសារ។

លោកថា ចំពោះមូលហេតុនៃការថយចុះ ក៏ព្រោះតែសេដ្ឋកិច្ចគ្រួសារពលរដ្ឋ មានភាពល្អប្រសើរឡើងវិញ លែងខ្វះខាត ឬងើបផុតពីបន្ទាត់ក្រក្រី។
អនុប្រធានមន្ទីរសង្គមកិច្ចរូបនេះ គូសបញ្ជាក់ថា មកដល់ពេលនេះ ខេត្តកំពតបានឧបត្ថម្ភសាច់ប្រាក់សរុបចំនួន ១៥២ ៧៣៤ ២៥០ ០០០រៀល។ ដោយឡែកសម្រាប់ជុំទី១៤ លើកទី១ ពលរដ្ឋបានបើកប្រាក់ឧបត្ថម្ភ មានចំនួន ២២ ៨៧៣គ្រួសារ។
ក្នុងនោះ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ បានប្រាប់ឲ្យដឹងដែរថា ពួកគាត់ពិតជាសប្បាយចិត្តខ្លាំង នៅពេលដែលអាជ្ញាធរ ពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងបានគិតគូរដល់សុខទុក្ខរបស់ពលរដ្ឋ មិនទុកឲ្យពលរដ្ឋណាម្នាក់ រស់នៅរងា ឬស្លាប់ដោយអត់អាហារនោះទេ។ ការឧបត្តម្ភសាច់ប្រាក់នេះ ពិតជាបានជួយសម្រួលដល់ជីវភាពពួកគាត់បានច្រើន។

បើតាមមន្ត្រីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ នៃមន្ទីរសង្គមកិច្ច លោក ឡុង បូរេត បានឲ្យដឹងដែរថា សម្រាប់ខេត្តកំពត ចំនួនទឹកប្រាក់ឧបត្ថម្ភដល់គ្រួសារខ្វះខាតខុសៗគ្នា ទៅតាមស្ថានភាពជាក់ស្តែងរបស់គ្រួសារនីមួយៗ ប៉ុន្តែនិយាយជារួម ក្នុងមួយគ្រួសារ អាចបើកបានន្លោះពី ១៥ម៉ឺនរៀល ទៅជាង ៤០ម៉ឺនរៀល ក្នុងមួយខែ៕
អត្ថបទ៖សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


