ការធ្លាក់ចុះតម្លៃអង្ករ Archives - Kampuchea Thmey Daily

ហ្វីពីពីនអាចបន្តបិទការនាំចូលអង្ករដល់ចុងឆ្នាំ បង្កក្ដីបារម្ភសម្រាប់ថៃ ​និងប្រទេសនាំចេញ​អង្ករផ្សេងទៀត​
ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភព​លោក គ្រោងនឹង​បន្តបិទការនាំចូលអង្កររហូតដល់ចុងឆ្នាំ ដោយមិនធ្វើតាមគម្រោងចាស់ ដែល​ឈប់ហាមឃាត់ត្រឹមចុងខែតុលានោះទេ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន​ក្នុងស្រុកហ្វីលីពីន។

ការណ៍នេះ កំពុងព្រួយបារម្ភសម្រាប់បណ្ដាប្រទេសនាំចេញអង្ករសំខាន់ៗដូចជាថៃ និងវៀតណាម ចំពេលដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះខ្លាំងរួចហើយ រាប់តាំងពីដើមឆ្នាំមក ដោយសារតែកំណើនផ្គត់ផ្គង់​សកល​ និងកម្សោយតម្រូវការពីប្រទេសនាំចូលសំខាន់ៗ។

ក្រសួងកសិកម្មហ្វីលីពីនបាន​បញ្ជាក់ពីគម្រោងពន្យារពេលបិទការនាំចូលនេះកាលពីសប្ដាហ៍មុន។ អ្វីដែលសំខាន់នោះគឺថា ហ្វីលីពីន នឹង​បើកការនាំចូលវិញត្រឹម ១ ខែ នៅខែមករា ហើយ​បន្តបិទជាថ្មីនៅខែកុម្ភៈ រហូតដល់មេសា។ ក្រសួងលើកឡើងថា គោលនយោបាយបែបនេះ គឺដោយធានាស្ថិរភាព​តម្លៃអង្ករសម្រាប់ប្រជាកសិករហ្វីលីពីន ដែលព្រួយបារម្ភពីការធ្លាក់ចុះនៃតម្លៃស្រូវអង្ករក្នុងស្រុក។

គេមើលឃើញថា ការសម្រេចរបស់ហ្វីលីពីន នឹង​ធ្វើឱ្យការផ្គត់ផ្គង់អង្ករជោរជន់នៅលើទីផ្សារ ដែលធ្វើឱ្យ​តម្លៃ​អង្ករជា​សកលបន្តនិន្នាការ​ធ្លាក់ចុះ ​ហើយ​បង្កកង្វល់ជាច្រើនសម្រាប់ប្រទេសនាំចេញ។ តាមគម្រោង​ដើម ហ្វីលីពីនបិទការនាំចេញអង្ករ ៦០ ថ្ងៃ ចាប់ពីថ្ងៃទី ១ កញ្ញា។

សមាគមស្បៀងអាហារវៀតណាម (VFA) បាន​និយាយថា ការនាំចេញអង្កររបស់វៀតណាម រំពឹងថានឹងស្ថិតក្រោមសម្ពាធយ៉ាងសំខាន់នៅដើមឆ្នាំក្រោយ ​នៅពេល​​ប្រទេសនេះ​ចូលដល់រដូវប្រមូលផលធំប្រចាំឆ្នាំ។ ​នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នៅថ្ងៃអង្គារនេះ។

ការបិទនាពេលកន្លងមក បានប៉ះពាល់ខ្លាំងដល់ការនាំចេញអង្ករវៀតណាម​រួចបាត់ទៅហើយ។ ក្នុងខែកញ្ញា ការនាំចេញអង្ករវៀតណាមបាន​ធ្លាក់ចុះ ៤៣ ភាគរយ ​គិតជាបរិមាណមកត្រឹម ៤៦៦ ៨០០ តោន និងរហូតដល់ ៥៥ ភាគរយ គិតជាតម្លៃ មកត្រឹម ២៣២ លាន​ដុល្លារ។

គិតត្រឹមសប្ដាហ៍មុន VFA ​បាន​ឱ្យដឹងថា អង្ករ​​បាក់ ៥ ភាគរយ​ របស់​វៀតណាម ​ត្រូវបាន​លក់ក្នុងតម្លៃនាំចេញ ​៤៥០ ដុល្លារ​/តោន។ កាលពីឆ្នាំមុន តម្លៃអង្ករវៀតណាមបាន​កើនឡើងជាមធ្យមលើស ៦០០ ដុល្លារ/តោន។

​ចំណាត់ការរបស់ហ្វីលីពីន ​ក៏បង្កក្ដីបារម្ភនៅថៃ ដែលជាប្រទេសនាំចេញអង្ករសំខាន់នៅលើពិភពលោកផងដែរ។ សមាគមអ្នកនាំចេញអង្ករថៃ (TREA) បាននិយាយថា ការនាំចេញអង្កររបស់ប្រទេសកំពុងឆ្ពោះទៅរកគោលដៅប្រចាំឆ្នាំ ៧,៥ លានតោន ប៉ុន្តែតម្លៃនឹង​ធ្លាក់ចុះខ្លាំងរហូតដល់ ៤០ ភាគរយ។ ​នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

កាលពីចុងសប្ដាហ៍មុន តម្លៃអង្ករសថៃ បាក់ ៥ ភាគរយ បាន​ធ្លាក់ចុះរហូតដល់ ៣៤០ ដុល្លារ/តោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិត ១៨ ឆ្នាំ។ មន្រ្តី TREA បាន​រំពឹងថា តម្លៃ​អង្ករ​ថៃ​​នឹងរក្សា​តម្លៃ​ប្រហែល ៣៤០ ដុល្លារ/​តោន ​ឆ្នាំ​នេះ ដោយ​ធ្លាក់​ចុះ​ពី​មធ្យម ៥០០ ដុល្លារ​/តោន ឆ្នាំមុន។

មន្រ្តី TREA បានលើកឡើងថា ទស្សនវិស័យសម្រាប់ទីផ្សារអង្ករថៃ «គ្មានភាពវិជ្ជមាននោះទេ» នៅឆ្នាំក្រោយ ចំពេលលក្ខខណ្ឌធាតុអាកាសអំណោយផល ដែលសម្បូរភ្លៀងធ្លាក់ និងល្អ​សម្រាប់​កសិកម្ម បង្កើនការផ្គត់ផ្គង់ទឹកនៅបណ្ដាប្រទេសដាំស្រូវសំខាន់ៗ រួមទាំងថៃ មីយ៉ាន់ម៉ា កម្ពុជា ជាដើម។

កន្លងមក អ្នកជំនាញបាន​គូសភ្ជាប់ការធ្លាក់ចុះតម្លៃអង្ករសកលឆ្នាំ ២០២៥ នេះ ទៅនឹង​កំណើននៃការផ្គត់ផ្គង់ ក្រោយ​ឥណ្ឌាបើកការនាំចេញអង្ករ​ឡើងវិញ កំណើនផលិតកម្មដោយសារតែភ្លៀងធ្លាក់ច្រើនជាងឆ្នាំមុនៗ ការបិទ ឬកាត់បន្ថយការនាំចូលពីឥណ្ឌូណេស៊ី និងហ្វីលីពីនជាដើម។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ តម្លៃអង្ករឥណ្ឌា បាក់ ៥ ភាគរយ ធ្លាក់ចុះដល់ ៣៤០-៣៤៥ ដុល្លារ/តោន ដែលជាកម្រិតទាបបំផុតរាប់តាំងពីឆ្នាំ ២០១៦ ខណៈអង្ករមីយ៉ាន់ម៉ាត្រឹម ៣១០ ដុល្លារ/តោន និងប៉ាគីស្ថាន ៣៣០ ដុល្លារ/តោន៕

The post ហ្វីពីពីនអាចបន្តបិទការនាំចូលអង្ករដល់ចុងឆ្នាំ បង្កក្ដីបារម្ភសម្រាប់ថៃ ​និងប្រទេសនាំចេញ​អង្ករផ្សេងទៀត​ appeared first on Kampuchea Thmey Daily.