ការបញ្ចេញមតិ Archives - Kampuchea Thmey Daily

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង បុគ្គល ពេជ ពិសិដ្ឋ ដែលហៅខ្លួនឯង អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ចាប់ជាតិ ឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី០៨ ខែកុម្ភៈ នេះ បន្ទាប់ពីបុគ្គលនេះបានសារភាពទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរឆជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

អ្នកនាំពាក្យ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឱ្យដឹងថាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ឲ្យចូលខ្លួន បំភ្លឺពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គម ក្រោយពីបុគ្គលរូបនេះបានតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ តាមបណ្តាញទំនាក់ទំនងសង្គម ។ ក្រោយពីទទួលបានលិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បុគ្គលរូបនេះ បានធ្វើការផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបរិយាយចោទប្រកាន់ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈ។

ក្នុងន័យនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់បន្ថែមថា ផ្អែកតាម លិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ សមត្ថកិច្ចគ្រាន់តែឲ្យបុគ្គលរូបនេះចូលខ្លួន ធ្វើកិច្ចសន្យាអប់រំ និងបញ្ឈប់សកម្មភាពនានា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងវប្បធម៌មរតកដើម ប៉ុន្តែបុគ្គលរូបនេះ មិនអាចបញ្ឈប់សកម្មភាព ហើយបន្ត ផ្សព្វផ្សាយញុះញង់ប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈបន្ថែមទៀតទេ ។

ខ្លឹមសារដែលបុគ្គល ពេជ ពិសិដ្ឋ និយាយនៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ក្នុងវីដេអូ មួយដែលមានរយៈពេលជាងបួននាទីដោយបានរៀបរាប់ ១. បាននិយាយពាក់ព័ន្ធការចូលមកបំភ្លឺនៅសមត្ថកិច្ច តាមការរយៈការកោះហៅ ខ្លួននឹងមិនធ្វើលិខិតសូមទោសជាសាធារណៈដាច់ខាត ។ ២. បានលើកឡើងពី ការងារមន្ត្រីរាជការមួយចំនួនដែលបានបំពេញការងារស៊ីសំណូកសូកប៉ាន់ ធ្វើឯកសារក្លែងបន្លំ សក្លាយជាខ្មៅ ។ ៣. បានលើកឡើងអំពីការបោះឆ្នោតពុំមានតម្លាភាព សូមឱ្យមានការបោះឆ្នោតជាសេរី និងយុត្តិធម៌ កុំបោះបែប លក្ខណៈក្លែងបន្លំ ហើយអាណត្តិនាយករដ្ឋមន្ត្រីគេត្រូវបែងចែកត្រឹម២អាណត្តិបានហើយ ។ ៤. បានលើកឡើងពី បញ្ហាសេដ្ឋកិច្ចរាំងស្ទះ៖ ទំនិញឡើងថ្លៃ និងចំណូលប្រជាពលរដ្ឋធ្លាក់ចុះ ។

ជុំវិញបញ្ហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា សមត្ថកិច្ចជំនាញបានសម្រេចធ្វើការឃាត់ ខ្លួនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះគឺធ្វើឡើងដោយចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការរើសអើង និងការ ប្រមាថរាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈតាមបណ្តាញសង្គម ដូចការរៀបរាប់ខាងលើ ។

ក្រោយពីការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសួរនាំ ហើយសាមីខ្លួនបាន សារភាពអំពីអំពើល្មើសច្បាប់របស់ខ្លួនពិតមែន។ ដោយសាមីខ្លួនបានទទួលស្គាល់ និងសន្យាកែខ្លួន  តំណាងអយ្យការ បានសម្រេចឲ្យដោះលែងមានសេរីភាពវិញ៕

The post តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ  ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

តើការប្រឌិតព័ត៌មាន និងការញុះញង់ អាចចាត់ទុកថា ជាការបញ្ចេញមតិដែរ ឬទេ?
នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានសិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែ ត្រូវប្រាកដថា ការប្រើសិទ្ធិនេះ មិនប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ទំនៀមទម្លាប់ល្អរបស់សង្គម សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ ដូច្នេះហើយ តើការប្រឌិតព័ត៌មាន និងការញុះញង់ អាចចាត់ទុកថា ជាការបញ្ចេញមតិដែរ ឬទេ?

សិទ្ធិសេរីភាពខាងបញ្ចេញមតិ ត្រូវបានកំណត់ក្រោមសន្ធិសញ្ញាអន្តរជាតិស្តីអំពីសិទ្ធមនុស្ស ដែលប្រទេសកម្ពុជាបានទទួលយក និងបានដាក់បញ្ចូលទៅក្នុងច្បាប់ជាតិ រាប់ទាំងសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ជាដើម។ មាត្រា១៩ នៃUDHR បានកំណត់ថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ។ សិទ្ធិនេះ រាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា ដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។

ចំណែក មាត្រា១៩ នៃICCPR បានចែងថា ជនគ្រប់រូប មានសិទ្ធិសម្តែងក្តីកង្វល់ និងសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះ ត្រូវរាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព តាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យបាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន។ ការប្រើប្រាស់សិទ្ធិនេះដែរ តម្រូវឱ្យមានករណីកិច្ច និងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរិតត្បិតមួយចំនួន ដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងចាំបាច់ ដើម្បីគោរពសិទ្ធិ និងកិត្តិយសរបស់អ្នកដ៏ទៃ ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។

ដោយឡែក ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ ដែលកំណត់នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៩៤ វិញ គឺថា ការញុះញង់ ដែលសម្តែងចេញតាមរយៈសម្តី សំណេរ ឬគំនូរ ហើយផ្សព្វផ្សាយគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។ តាមមាត្រា៤៩៧ នៃក្រមព្រហ្មទណ្ឌ អំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារត័ត៌មាន បទល្មើសដែលមានចែងក្នុងផ្នែកនេះ ស្ថិតនៅក្រោមបទប្បញ្ញាត្តិ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។

ផ្អែកតាមច្បាប់ស្តីពី របបសារព័ត៌មាន មាត្រា១០ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុស ដែលអ្នកសារព័ត៌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងគោលបំណងបំផ្លាញបុគ្គលសាធារណៈនោះ គឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។ មាត្រា១១ នៃច្បាប់ដដែល បានចែងថា សារព័ត៌មានទាំងអស់ មិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដោយញុះញង់ដោយផ្ទាល់ឱ្យមនុស្សម្នាក់ ឬច្រើនអ្នកប្រព្រឹត្តអំពើហិង្សារ។ រីឯមាត្រា១២ នៃច្បាប់នេះ មិនត្រូវបោះពុម្ពផ្សាយ ឬផ្សាយបន្តនូវព័ត៌មានដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយឡើយ៕

អត្ថបទ៖ គេន ម៉ាលិះ

The post តើការប្រឌិតព័ត៌មាន និងការញុះញង់ អាចចាត់ទុកថា ជាការបញ្ចេញមតិដែរ ឬទេ? appeared first on Kampuchea Thmey Daily.

ផលប៉ះពាល់ នៃការបញ្ចេញមតិ ដោយកំហឹង ឬប្រយោគចាក់ដោត
គោលបំណង នៃការប្រើប្រាស់បណ្ដាញសង្គមទាក់ទងនានា អ្នកខ្លះប្រើដើម្បី ទំនាក់ទំនង ការសិក្សារៀនសូត្រ ការធ្វើជំនួញពាណិជ្ជកម្ម ការផ្សព្វផ្សាយ ឬបង្ហាញគោលនយោបាល យន្តការ ការងារអ្វីមួយជាដើម។ ជាមួយគ្នានេះ មានការបង្ហោះ ឬបញ្ចេញមតិខ្លះ ភ្ជាប់ដោយកំហឹង ឬប្រយោគចាក់ដោត។ ប៉ុន្តែតាមរយៈ បណ្ដាញសង្គម នៅពេលសាមីខ្លួនបង្ហោះ ឬបញ្ចេញមតិ ចែករំលែកផ្សេងៗនោះ ក៏អ្នកដទៃអាចវាយតម្លៃលើអត្តចរិតរបស់បុគ្គលដែរ។

លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសង្គមស៊ីវិល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ឥរិយាបថ សុជីវធម៌ ដែលអ្នកដទៃនឹងវាយតម្លៃបុគ្គល គឺដូចពាក្យស្លោកថា “សម្ដីសរជាតិ មាយាទសរពូជ”។ នៅពេលបច្ចុប្បន្ននេះ មិនថា ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬក្រុមហ៊ុនតូចតាចក្ដី គេវាយតម្លៃបុគ្គលិកដំបូងគេគឺ​ Profile លើ Facebook ឬបណ្ដាញសង្គម ដើម្បីគេដឹងថា តើបុគ្គលនោះមកពីណា មានទំនាក់ទំនង បណ្ដាញរបស់គាត់ធ្វើអ្វីខ្លះ? ដូចនេះ អ្នកគ្រប់គ្រង ឬអ្នករើសបុគ្គលិក អ្នកចង់មានទំនាក់ទំនងមិត្តភាពជាមួយយើងក្ដី នៅពេលគេឃើញ Profile យើង គេអាចវាយតម្លៃយើងបានខ្លះ។

លោក ហេង សំណាង មានប្រសាសន៍បន្តថា៖ “នៅពេលណា យើងបង្កើត ឬបង្ហាញកំហឹងលើបណ្ដាញសង្គម ខណៈកំហឹងបង្កើតជាហិង្សា ដូចជា ហិង្សាពាក្យសម្ដី ហិង្សាដោយកាយវិការ ហិង្សាដោយចិត្តគំនិត ដែលនេះក៏អាចបង្កផលប៉ះពាល់ដល់មហាជនទូទៅ និងអ្នកដទៃអាចគិតថា ពាក្យសម្ដី ឬចិត្តគំនិតហិង្សារបស់យើងតាមបណ្ដាញសង្គម នឹងអាចចេញជាហិង្សាពិតនៅខាងក្រៅបណ្ដាញសង្គម”។

លោក ហេង សំណាង មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហា បញ្ចេញមតិ ឬចែករំលែកនូវអ្វីដែលភ្ជាប់ដោយហិង្សា ពិសេសព័ត៌មានមិនពិត ដោយយើងគួរដឹងថា សតិអារម្មណ៍ នៃការប្រើប្រាស់បណ្ដាញសង្គម មិនខុសពីអត្តចរិត ឬសកម្មភាពខាងក្រៅរបស់បុគ្គលទេ ដូចនេះ យើងកុំទាន់អាលជឿលើអ្វីដែលយើងបានឃើញ កុំទាន់អាលជឿលើគម្ពីរ ឬសៀវភៅ កុំទាន់អាលជឿលើការបកស្រាយរបស់វាគ្មិនណាមួយ កុំទាន់អាលជឿលើគ្រូបាធ្យាយរបស់អ្នក កុំទាន់អាលជឿលើអ្វីដែលអ្នកបានស្ដាប់ កុំទាន់អាលជឿលើអ្វីផ្សេងៗទៀត។

លោក ហេង សំណាង បញ្ជាក់បន្តថា៖ “គេមិនហាមឃាត់មិនឱ្យយើងជឿទេ ប៉ុន្តែយើងត្រូវពិចារណា បើកាលណាយើងពិចារណាការណ៍ដែលគេបង្ហាញ ឬផលប៉ះពាល់នោះជារឿងពិត ហើយយើងបញ្ចេញមតិ ឬកែលម្អ នោះជាការណ៍ល្អហើយ។ ប៉ុន្តែបើរឿងនោះមិនពិត ឬមិនទាន់វាយតម្លៃច្បាស់លាស់ផង ហើយយើងចូលទៅវាយប្រហារ ខ្វះការពិចារណា នេះជាឥរិយាបទនៅក្នុងបណ្ដាញសង្គម ដែលធ្វើឱ្យប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែធ្លាក់ក្រមសីលធម៌សង្គមតាមរយៈការបញ្ចេញមតិ ឬបញ្ចេញសារតាមបណ្ដាញសង្គម”។

លោក ហេង សំណាង មានប្រសាសន៍ថា បច្ចុប្បន្ន នៅពេលយើងប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវទេ អ្នកដែលរងផលប៉ះពាល់គឺមិនត្រឹមតែខ្លួនឯងទេ គឺរួមបញ្ចូលទាំង​មជ្ឈដ្ឋានទូទៅ ហើយបើមជ្ឈដ្ឋានទូទៅបង្កើតជា គំនិតហិង្សានិយម តាមបណ្ដាសង្គមហើយ គឺប្រាកដណាស់ ជាតិ និងសង្គមយើង នឹងអាចធ្លាក់ទៅបែបហ្នឹងបាន។ ដូចនេះ តួនាទីកាតព្វកិច្ចរបស់យុវជនជំនាន់ក្រោយ សិស្សនិស្សិត មនុស្សចាស់ទុំ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឆ្លើយតប ឬធ្វើយ៉ាងណាឱ្យចេញជាលទ្ធផលវិជ្ជមាន ការគិតវិជ្ជាមាន ការសរសេរវិជ្ជមាន ដូចនេះអ្នកនៅជុំវិញ ឬមិត្តភក្ដិក្នុងបណ្ដាញពួកគាត់នឹងមើលឃើញថា មិត្តភក្ដិគាត់ជា មិត្តល្អ។

ដើម្បីកាត់បន្ថយ ឬលប់ការបញ្ចេញមតិអវិជ្ជាមាន និងចែលរំលែកព័ត៌មានមិនពិត និងនាំ ការសរសេរ ការបញ្ចេញមតិ ឬកាយវិការចិត្តរបស់យើងប្រកបដោយក្រមសីលធម៌ លោក ហេង សំណាង ផ្ដល់មតិថា យើងគួរមើលឃើញថា ការបង្ហាញលើបណ្ដាញសង្គម ឬព័ត៌មានណាដែលបង្កឱ្យប៉ះពាល់អារម្មណ៍ ឬព័ត៌មានមិនផ្ដល់ប្រយោជន៍ ព័ត៌មានបែបកំហឹង បែបហិង្សា ការញុះញង់… គឺយើងអាចលុបចោល ឬ Report (រាយការណ៍បិទ Page) នៅពេលយើងធ្វើបែបនេះ នឹងធ្វើឱ្យបណ្ដាញសង្គមរបស់យើង មានតែរឿងល្អ រឿងដែលមានប្រយោជន៍ដល់ខ្លួនឯង។ យ៉ាងណា ការបង្ហាញមតិល្អ ឬលើបណ្ដាញសង្គម គ្រាន់តែជាឥរិយាបថមួយផ្នែកទេ គឺសូមឱ្យឥរិយាបទទាំងការរស់នៅ ទាំងទំនាក់ទំនងខាងក្រៅ ឱ្យល្អដូចបណ្ដាញសង្គមដែរ ជួនការអ្នកខ្លះបង្ហោះលើបណ្ដាញសង្គមផ្សេង ឯការរស់នៅខាងក្រៅផ្សឹង។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២៣ មានអ្នកប្រើប្រាស់អ៊ីនធឺណេតចំនួនជាង ១១ លាននាក់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការភ្ជាប់បណ្តាញទូរស័ព្ទចល័តសរុបជាង ២២ លានត្រូវបានដំណើរការ ស្មើនឹងជាង ១៣១ ភាគរយ នៃចំនួនប្រជាជនសរុប នេះបើយោងតាម ​​​​Digital 2023: Cambodia ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា អ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា ចាប់ផ្តើមកើនឡើងយ៉ាងខ្លាំង ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងតម្រូវការទិញទំនិញតាមអ៊ីនធឺណិត និងការសិក្សាតាមអ៊ីនធឺណិត៕

អត្ថបទ៖ ច័ន្ទ វីរៈ

The post ផលប៉ះពាល់ នៃការបញ្ចេញមតិ ដោយកំហឹង ឬប្រយោគចាក់ដោត appeared first on Kampuchea Thmey Daily.

មន្ត្រីសិទ្ធិមនុស្សកម្ពុជា ៖ កម្ពុជាមានលំហប្រជាធិបតេយ្យល្អ និងការបញ្ចេញមតិដោយសេរី
មន្ត្រីនាំពាក្យ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ជារូបភាពដ៏អាក្រក់មួយ ដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួន តែងតែទៅពឹងពាក់បរទេស ឲ្យមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ប៉ុន្តែជាគោលការណ៍ គឺគ្មានប្រទេសណាមួយ អាចទៅបង្គាប់បញ្ជាប្រទេសណាមួយ បាននោះទេ។

ការលើកឡើងនេះ បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានលើកឡើងអំពីការព្រួយបារម្ភ នៃការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ ក្នុងប្រទេសកម្ពុជា នៅក្នុងជំនួបជាមួយលោកស្រី Amanda Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី របស់ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។ លើសពីនេះទៀត ក្រុមអង្គការសង្គមស៊ីវិល ក៏ចង់ឲ្យចក្រភពអង់គ្លេស មានវិធានការជាក់ស្ដែង ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជា ផងដែរ។ ក៏ប៉ុន្តែ មន្ត្រីសិទ្ធិមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សេរីភាពបញ្ចេញមតិ ការគោរសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានភាពល្អប្រសើរ។

លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៣ ខែមករានេះថា លោកស្រី Amanda Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី របស់ចក្រភពអង់គ្លេស អញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា គឺជាការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិ​បត្តិការ លើវិស័យមួយចំនួនដូចជា៖ សេដ្ឋកិច្ច,ការទូត, និងជាពិសេសក្នុងភាពជាអ្នកដឹកនាំអាស៊ាន របស់កម្ពុជា នៅឆ្នាំ ២០២២នេះ។ ដូច្នេះចក្រភពអង់គ្លេស បន្ទាប់ពីបានចាកចេញពីសហភាពអឺរ៉ុប បានពង្រឹងប្រទេសរបស់ខ្លួន ឲ្យក្លាយជាប្រទេសមហាអំណាច ហើយចង់ឲ្យមានភាពស្មើគ្នាដូចប្រទេសផ្សេងៗទៀត ដែលជាឧទាហរណ៍៖ កិច្ចប្រជុំអាស៊ាន-ចិន, អាស៊ាន-កូរ៉េ, អាស៊ាន-អាមេរិក, ហើយនៅខាងមុខអាច នឹងមានកិច្ចប្រជុំអាស៊ាន-អង់គ្លេស ផងដែរ។

លោក កត្តា អ៊ន បានឲ្យដឹងបន្តថា អ្វីដែលជាដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី នៃចក្រភពអង់គ្លេស មិនមានការជះឥទ្ធិពលអ្វី មកលើការដឹកនាំរបស់កម្ពុជានោះទេ។ ម្យ៉ាងទៀត ព្រះរាជាណាចក្រអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសរាជានិយម ប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យដូចគ្នា។ ដូច្នេះបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា កំពុងមានភាពរីកចំរើន ក្នុងបរិបទនៃលំហរ​​លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ចំពោះអ្វីដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួន លើកឡើងដដែលៗ ថា ស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជា មានការធ្លាក់ចុះនោះ គឺដោយសារតែពួកគេឲ្យនិយមន័យ នៃសេរីភាពបញ្ចេញមតិមានការខុសឆ្គង។ អ្វីដែ​លក្រុមអង្គការសង្គមស៊ីវិល ចង់លើកឡើងគឺថា មនុស្សអាចប្រើសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដោយ​មិនពិនិត្យមើល នៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញនោះទេ ដោយនៅក្នុងរដ្ឋធម្មនុញ្ញ គឺបានចែងអំពីការផ្ដល់សិទ្ធិសេរីភាព ដល់មនុស្សដោយសេរី តែក្នុងរដ្ឋធម្មនុញ្ញដដែល ក៏បានកំណត់ថា ការប្រើប្រាស់សិទ្ធិសេរីភាព ត្រូវមានការទទួលខុសត្រូវ ចំពោះមុខច្បាប់ ចំពោះសិទ្ធិអ្នកដទៃ។ ដូច្នេះ​ ត្រូវមានព្រំដែននៃការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ។

លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ការអនុវត្តច្បាប់ ចំពោះអ្នកបញ្ចេញមតិ ដែលរំលោភបំពានច្បាប់ និងអ្នកបញ្ចេញមតិប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ព្រមទាំងអ្នកបញ្ចេញមតិប៉ះពាល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុទ្ធតែបទល្មើស ដែលចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

លោកថា «អញ្ចឹងហើយ បុគ្គលដែលប្រើប្រាស់ សេរីភាពហួសព្រំដែនបែបហ្នឹង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ក្រុមអង្គការសង្គមស៊ីវិល គាត់អត់យល់ពីបញ្ហាហ្នឹង គាត់យល់ថា អ្នកបញ្ចេញមតិឲ្យតែមានចំណាត់ការផ្លូវច្បាប់ ទៅលើអ្នកបញ្ចេញមតិ គាត់ថាអាហ្នឹងជាការបិទសេរីភាពបញ្ចេញមតិ អាហ្នឹងជារឿងមួយខុសឆ្គងណាស់ ខ្ញុំសួរទៅវិញថា តើអង្គការសង្គមស៊ីវិល ឲ្យមនុស្សបញ្ចេញមតិដោយអនាធិបតេយ្យ ដែរឬទេ? ចុះអង្គការសង្គមស៊ីវិលហ្នឹង បើសិនជាមនុស្សបញ្ចេញមតិ ប្រឆាំងនឹងអង្គការសង្គមស៊ីវិល ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ អង្គការសង្គមស៊ីវិល ធ្វើឲ្យប៉ះពាល់ផ្ទៃក្នុង ឬមួយកិត្តិយស សេចក្ដីថ្លៃថ្នូរ របស់អង្គការសង្គមស៊ីវិល សួរថា អាហ្នឹងសេរីភាពបញ្ចេញ ដែលអង្គការសង្គមស៊ីវិល ចង់បានដែរឬទេ? ដូច្នេះវាមិនមានអ្វី ដែលជាការបិទសិទ្ធិសេរីភាព បញ្ចេញមតិ ឬក៏សេរីភាពបញ្ចេញធ្លាក់ចុះ ឬក៏លទ្ធិប្រជាធិបតេយ្យធ្លាក់ចុះទេ»។

លោក កត្តា អ៊ន បានបញ្ជាក់បន្ថែមថា នៅក្នុងប្រទេសកម្ពុជា មានលំហរប្រជាធិបតេយ្យល្អ និងមានការបញ្ចេញមតិដោយសេរី ហើយមិនត្រឹមតែដោយសេរីទេ គឺចង់ហួសព្រំដែនទៅទៀត ពោលគឺចង់ក្លាយទៅជាអនាធិបតេយ្យទៅទៀត។ ដូច្នេះ ទើបរាជរដ្ឋាភិបាល ប្រើប្រាស់តួនាទីនៃការអនុវត្តច្បាប់ ប្រឆាំងចំពោះតែបុគ្គលណា ដែលប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះ ហើយបុគ្គលរាប់លាននាក់ផ្សេងទៀត ដែលគោរពច្បាប់ គឺពួកគេប្រើប្រាស់សិទ្ធិសេរីភាព បញ្ចេញមតិដោយត្រឹមត្រូវ ហើយមិនមានការអនុវត្តច្បាប់ ទៅលើពួកគេឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post មន្ត្រីសិទ្ធិមនុស្សកម្ពុជា ៖ កម្ពុជាមានលំហប្រជាធិបតេយ្យល្អ និងការបញ្ចេញមតិដោយសេរី appeared first on Kampuchea Thmey Daily.