ព័ត៌មានជាតិ
តើការប្រឌិតព័ត៌មាន និងការញុះញង់ អាចចាត់ទុកថា ជាការបញ្ចេញមតិដែរ ឬទេ?
នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានសិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែ ត្រូវប្រាកដថា ការប្រើសិទ្ធិនេះ មិនប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ទំនៀមទម្លាប់ល្អរបស់សង្គម សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ ដូច្នេះហើយ តើការប្រឌិតព័ត៌មាន និងការញុះញង់ អាចចាត់ទុកថា ជាការបញ្ចេញមតិដែរ ឬទេ?

សិទ្ធិសេរីភាពខាងបញ្ចេញមតិ ត្រូវបានកំណត់ក្រោមសន្ធិសញ្ញាអន្តរជាតិស្តីអំពីសិទ្ធមនុស្ស ដែលប្រទេសកម្ពុជាបានទទួលយក និងបានដាក់បញ្ចូលទៅក្នុងច្បាប់ជាតិ រាប់ទាំងសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ជាដើម។ មាត្រា១៩ នៃUDHR បានកំណត់ថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ។ សិទ្ធិនេះ រាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា ដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។

ចំណែក មាត្រា១៩ នៃICCPR បានចែងថា ជនគ្រប់រូប មានសិទ្ធិសម្តែងក្តីកង្វល់ និងសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះ ត្រូវរាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព តាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យបាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន។ ការប្រើប្រាស់សិទ្ធិនេះដែរ តម្រូវឱ្យមានករណីកិច្ច និងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរិតត្បិតមួយចំនួន ដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងចាំបាច់ ដើម្បីគោរពសិទ្ធិ និងកិត្តិយសរបស់អ្នកដ៏ទៃ ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។
ដោយឡែក ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ ដែលកំណត់នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៩៤ វិញ គឺថា ការញុះញង់ ដែលសម្តែងចេញតាមរយៈសម្តី សំណេរ ឬគំនូរ ហើយផ្សព្វផ្សាយគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។ តាមមាត្រា៤៩៧ នៃក្រមព្រហ្មទណ្ឌ អំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារត័ត៌មាន បទល្មើសដែលមានចែងក្នុងផ្នែកនេះ ស្ថិតនៅក្រោមបទប្បញ្ញាត្តិ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។

ផ្អែកតាមច្បាប់ស្តីពី របបសារព័ត៌មាន មាត្រា១០ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុស ដែលអ្នកសារព័ត៌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិត ក្នុងគោលបំណងបំផ្លាញបុគ្គលសាធារណៈនោះ គឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។ មាត្រា១១ នៃច្បាប់ដដែល បានចែងថា សារព័ត៌មានទាំងអស់ មិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដោយញុះញង់ដោយផ្ទាល់ឱ្យមនុស្សម្នាក់ ឬច្រើនអ្នកប្រព្រឹត្តអំពើហិង្សារ។ រីឯមាត្រា១២ នៃច្បាប់នេះ មិនត្រូវបោះពុម្ពផ្សាយ ឬផ្សាយបន្តនូវព័ត៌មានដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយឡើយ៕
អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


