កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា Archives - Kampuchea Thmey Daily

ការតភ្ជាប់លើការដឹកជញ្ជូន ពាណិជ្ជកម្ម នឹងជួយពង្រឹង​ជំហរអាស៊ាន​ជា​មហា​អំណាចសេដ្ឋកិច្ច
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា តំបន់អាស៊ាន​​​បានវិវត្តខ្លួនទៅជានិម្មិតរូប នៃស្ថិរភាព និងវិបុលភាព ដោយមានសក្ដានុពលខ្ពស់​ ដែលអាច​ឆ្លុះបញ្ចាំង​តាមរយៈឋានៈជាសេដ្ឋកិច្ចធំលំដាប់ទី ៥ ក្នុងពិភពលោក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងពិធីបើក “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥។

សម្ដេចបានថ្លែងថា តំបន់អាស៊ាន មានបរិយាកាសវិនិយោគគួឱ្យទាក់ទាញ ជាមួយនឹង​ជវភាព​សេដ្ឋកិច្ចរឹងមាំ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណ​កម្ម​នៅក្នុងតំបន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា​ ដំណើរប្រកបដោយភាពជោគជ័យ​របស់​អាស៊ានលើទិដ្ឋភាពជាដៃគូសេដ្ឋកិច្ច បានស្ដែងតាមរយៈបណ្ដាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងប្រទេសមានអំណោយផលសេដ្ឋកិច្ចសំខាន់ៗ ការផ្ដល់​សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ បានពង្រឹងបន្ថែមទៀតនូវការប្ដេជ្ញាចិត្តរបស់អាស៊ាននៅក្នុងការពង្រឹង​សមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញសេដ្ឋកិច្ច ពោលគឺផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្ដេចធិបតីបានបន្តថា៖ « វឌ្ឍនភាពរបស់យើងដែលត្រូវបាន​គាំទ្រដោយពាណិជ្ជកម្ម​ដ៏រឹងមាំទាំងក្នុង និងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផល និងការវិនិយោគ បានធ្វើឱ្យតំបន់នេះ ក្លាយជាមជ្ឍមណ្ឌលជាយុទ្ធសាស្ត្រសម្រាប់លំហូរមូលធនពិភពលោក»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ បានប្រែក្លាយជាកាលានុវត្តភាព​ជាក់ស្ដែង​សម្រាប់វិនិយោគិនដែលស្វែងរកកំណើន និងស្ថិរភាពយូរអង្វែង។ តម្លៃ និងភាពជោគជ័យ​​របស់​​យើង​​គឺផ្អែកលើពហុភាគីនិយម និងកុងសង់ស៊ីស ជាមួយនឹងបាវចនា ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ រដ្ឋជាសមាជិកទាំងអស់រួមទាំងកម្ពុជា​បានប្ដេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ដើម្បីនាំមកនូវវឌ្ឍនភាពសង្គម​សេដ្ឋកិច្ចពិតប្រាកដសម្រាប់សហគមន៍របស់យើងទាំងមូល។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមនេះ អនុញ្ញាតឱ្យអាស៊ាន ឆ្លងកាត់​បញ្ហាប្រឈម សេដ្ឋកិច្ចតំបន់ និងសាកល និងភាពមិនប្រាកដប្រជាខ្ពស់ ជាក់ស្ដែងទោះ​បីជាមានស្លាកស្នាមនៃជំងឺរាត្បាតកូវីដ១៩ និងភាពស្មុគស្មាញនៃផ្នែកភូមិសាស្ត្រនយោបាយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាននៅតែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថា សម្រេចបានកំណើក្នុងអត្រា ៤,៨% ក្នុងឆ្នាំ ២០២៥។

ស្របតាមផែនការក្រោយឆ្នាំ ២០២៥ តំបន់អាស៊ានកំពុងផ្ដល់អាទិភាព ដល់គំនិតផ្ដួច​ផ្ដើមជាយុទ្ធសាស្ត្រដើម្បីទាក់ទាញប្រយោជន៍ពីកាលានុវត្តភាព ដែលកំពុងលេចឡើងថ្មីៗ និងដំណោះស្រាយប្រឈម នៃអនាគត។ មូលដ្ឋានគ្រឹះនេះ គឺការបង្កើននៃការតភ្ជាប់អាស៊ាន ដូចមានរំលេចនៅក្នុងផែនការមេស្ដីពីការតភ្ជាប់អាស៊ាននៅក្នុងឆ្នាំ ២០២៥ ដោយសង្កត់ធ្ងន់លើការ​តភ្ជាប់ ដោយរលូនទាំងការដឹកជញ្ជូន ពាណិជ្ជកម្ម ការអប់រំ និងវប្បធម៌ ហើយនឹងជួយបង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាប័ន និងពង្រឹងជំហរ​របស់អាស៊ាន​ជា​មហាអំណាចសេដ្ឋកិច្ច ដែលមានការរូបរួមគ្នា។

សម្ដេចនាយករដ្ឋមន្ត្រីលើកឡើងថា៖ «យើងផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងសេដ្ឋកិច្ចជីថល និងការតភ្ជាប់​ឌីជីថលដ៏រស់រវើក ដើម្បីពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព ពង្រឹងភាព​ធន់​ទៅនឹងហានិភ័យអវិជ្ជមាន ដែលមិនអាចប៉ាន់ប្រមាណបាន និងផ្ដល់សិទ្ធិអំណាច​ដល់សហគ្រាស​ធុនតូច និងមធ្យម គំនិតផ្ដួចផ្ដើមទាំងនេះ នឹងជំរុញឱ្យតំបន់អាស៊ាន​កាន់តែមាន​ជវភាព តភ្ជាប់ភាពធន់ និងបរិយាបន្ន ដែលផ្ដល់ឱ្យនូវឱកាសដ៏ធំធេងសម្រាប់ការវិនិយោគ ប្រកប​ដោយ​ចីរភាពដល់ដៃគូពិភពលោករបស់យើង»៕

The post ការតភ្ជាប់លើការដឹកជញ្ជូន ពាណិជ្ជកម្ម នឹងជួយពង្រឹង​ជំហរអាស៊ាន​ជា​មហា​អំណាចសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យវិនិយោគិនបរទេសដាក់ទុននៅកម្ពុជា
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានជំរុញឱ្យវិនិយោគិនបរទេសពិចារណាដាក់ទុននៅកម្ពុជា ខណៈកម្ពុជាជាទី​តាំងយុទ្ធសាស្ត្រ និងមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ល្អ។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងនៅក្នុងពិធីបើក “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ នេះថា ប្រទេសកម្ពុជា មានទីតាំងយុទ្ធសាស្ត្រដែលជាចលករជំរុញសេដ្ឋកិច្ច នៅក្នុងឆ្នាំខាងមុខៗ។

អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា៖«ប្រសិនបើអ្នកកំពុងតែស្វែងរកនូវទីផ្សារថាមវន្តដែលមានសមាហរណកម្ម សូមពិចារណាប្រទេសកម្ពុជា។ ប្រសិនបើអ្នកកំពុងស្វែងរកទីតាំងយុទ្ធសាស្ត្រ និងផ្ដល់អត្ថប្រយោជន៍ គួបផ្សំនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឆាប់រហ័ស និងរដ្ឋាភិបាលដែលសកម្ម និងគាំទ្រធុរកិច្ច ដោយផ្ដោតលើការសម្រួលដំណើរការអាជីវកម្មកំណែទម្រង់បទបញ្ញត្តិ សូមពិចារ​ណាប្រទេសកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ក៏បានឱ្យវិនិយោគិនបរទេសពិចារណាវិនិយោគនៅកម្ពុជា ខណៈកម្ពុជាជាប្រទេស​មានសេដ្ឋកិច្ច​រីកលូតលាស់លឿន​បំផុតមួយនៅក្នុងតំបន់ ជាមធ្យមមានកំណើន ៧% ប្រចាំឆ្នាំ មុនការរាត្បាតនៃជំងឺកូវីដ១៩ និងការព្យាករណ៍កំណើន ៦,៣% សម្រាប់ឆ្នាំ ២០២៥។

សូមជំរាបផងដែរថា អាស៊ានមានកំណើនពាណិជ្ជកម្មជាប្រចាំលើសកំណើនសេដ្ឋកិច្ចសកល សក្ដា​នុពលដ៏ខ្លាំងក្លាទាំងនេះ អាចសម្រេចបានតាមរយៈចក្ខុវិស័យច្បាស់លាស់ និងយុទ្ធសាស្ត្រដែលផ្អែកលើសកម្មភាព។ បណ្ដាញថាមពលអាស៊ាន​គឺជាគំនិតផ្ដួចផ្ដើមសំខាន់មួយសម្រាប់បន្តកំណើន និងនិរន្តរភាព។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសរស្ដម្ភសំខាន់នៃសមាហរន្តកម្មនៅក្នុងតំបន់យើងត្រូវពន្លឿននូវការខិតខំប្រឹងប្រែងរបស់យើងទ្វេដងដើម្បីផ្ដល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ក៏ដូចជាការតភ្ជាប់ឌីជីថលផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ថ្លែងថា ដើម្បីស្វែងរកគ្មានទីបញ្ចប់នៃលំហូរទំនិញ សេវាកម្ម និងព័ត៌មាននៅទូទាំងអាស៊ាន ត្រូវតែពិនិត្យពិចារណា និងដោះស្រាយ ជាមួយនវានុវត្តន៍ចុងក្រោយបំផុត នៅក្នុងបច្ចេក​វិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត AI អ្វីដែលសំខាន់ជាងនេះ គឺយើងមិនដែលទុកចោលនូវទ្រព្យ​សម្បត្តិយ៉ាងសំខាន់បំផុតរបស់យើងនោះទេ ពោលគឺកម្លាំង​ពលកម្មរបស់យើង ដែលកម្លាំងពលកម្មនេះ គឺជាបេះដូង និងជាព្រលឹងនៃជាតិសាសន៍របស់យើង យើងត្រូវជំរុញកិច្ចសហការជាក់ស្ដែងបន្ថែមទៀតរវាងទាំងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។

អ្នកឧកញ៉ា គិត ម៉េងបញ្ជាក់ថា៖ «ដូចអ្វីដែលយើងផ្ដោតទៅលើការបណ្ដុះបណ្ដាលថ្មីៗ និងការបណ្ដុះបណ្ដាលប្រជាជនរបស់យើងឡើងវិញសម្រាប់បដិវត្តឧស្សាហកម្មទី៤ បញ្ញាសិប្បនិម្មិត AI បានលេចមកជាមួយផងដែរ ដូច្នេះយើងត្រូវរៀបចំនូវសំណាញ់សុវត្ថិភាព និងកាលានុវត្តភាពសម្រាប់ការបង្កើតនូវការងារសមរម្យ ដែល​មានភាពប្រកួតប្រជែង»។

អាស៊ានត្រូវបានព្យាករណ៍ថា នឹងក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេទី៤ នៅលើពិភពលោកនៅឆ្នាំ ២០៣០ ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ១០ ទ្រីលានដុល្លារ៕

The post អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យវិនិយោគិនបរទេសដាក់ទុននៅកម្ពុជា appeared first on Kampuchea Thmey Daily.