សេដ្ឋកិច្ច
អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យវិនិយោគិនបរទេសដាក់ទុននៅកម្ពុជា
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានជំរុញឱ្យវិនិយោគិនបរទេសពិចារណាដាក់ទុននៅកម្ពុជា ខណៈកម្ពុជាជាទីតាំងយុទ្ធសាស្ត្រ និងមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ល្អ។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងនៅក្នុងពិធីបើក “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ នេះថា ប្រទេសកម្ពុជា មានទីតាំងយុទ្ធសាស្ត្រដែលជាចលករជំរុញសេដ្ឋកិច្ច នៅក្នុងឆ្នាំខាងមុខៗ។
អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា៖«ប្រសិនបើអ្នកកំពុងតែស្វែងរកនូវទីផ្សារថាមវន្តដែលមានសមាហរណកម្ម សូមពិចារណាប្រទេសកម្ពុជា។ ប្រសិនបើអ្នកកំពុងស្វែងរកទីតាំងយុទ្ធសាស្ត្រ និងផ្ដល់អត្ថប្រយោជន៍ គួបផ្សំនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឆាប់រហ័ស និងរដ្ឋាភិបាលដែលសកម្ម និងគាំទ្រធុរកិច្ច ដោយផ្ដោតលើការសម្រួលដំណើរការអាជីវកម្មកំណែទម្រង់បទបញ្ញត្តិ សូមពិចារណាប្រទេសកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ក៏បានឱ្យវិនិយោគិនបរទេសពិចារណាវិនិយោគនៅកម្ពុជា ខណៈកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតមួយនៅក្នុងតំបន់ ជាមធ្យមមានកំណើន ៧% ប្រចាំឆ្នាំ មុនការរាត្បាតនៃជំងឺកូវីដ១៩ និងការព្យាករណ៍កំណើន ៦,៣% សម្រាប់ឆ្នាំ ២០២៥។

សូមជំរាបផងដែរថា អាស៊ានមានកំណើនពាណិជ្ជកម្មជាប្រចាំលើសកំណើនសេដ្ឋកិច្ចសកល សក្ដានុពលដ៏ខ្លាំងក្លាទាំងនេះ អាចសម្រេចបានតាមរយៈចក្ខុវិស័យច្បាស់លាស់ និងយុទ្ធសាស្ត្រដែលផ្អែកលើសកម្មភាព។ បណ្ដាញថាមពលអាស៊ានគឺជាគំនិតផ្ដួចផ្ដើមសំខាន់មួយសម្រាប់បន្តកំណើន និងនិរន្តរភាព។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសរស្ដម្ភសំខាន់នៃសមាហរន្តកម្មនៅក្នុងតំបន់យើងត្រូវពន្លឿននូវការខិតខំប្រឹងប្រែងរបស់យើងទ្វេដងដើម្បីផ្ដល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ក៏ដូចជាការតភ្ជាប់ឌីជីថលផងដែរ។
អ្នកឧកញ៉ា គិត ម៉េង ថ្លែងថា ដើម្បីស្វែងរកគ្មានទីបញ្ចប់នៃលំហូរទំនិញ សេវាកម្ម និងព័ត៌មាននៅទូទាំងអាស៊ាន ត្រូវតែពិនិត្យពិចារណា និងដោះស្រាយ ជាមួយនវានុវត្តន៍ចុងក្រោយបំផុត នៅក្នុងបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត AI អ្វីដែលសំខាន់ជាងនេះ គឺយើងមិនដែលទុកចោលនូវទ្រព្យសម្បត្តិយ៉ាងសំខាន់បំផុតរបស់យើងនោះទេ ពោលគឺកម្លាំងពលកម្មរបស់យើង ដែលកម្លាំងពលកម្មនេះ គឺជាបេះដូង និងជាព្រលឹងនៃជាតិសាសន៍របស់យើង យើងត្រូវជំរុញកិច្ចសហការជាក់ស្ដែងបន្ថែមទៀតរវាងទាំងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។
អ្នកឧកញ៉ា គិត ម៉េងបញ្ជាក់ថា៖ «ដូចអ្វីដែលយើងផ្ដោតទៅលើការបណ្ដុះបណ្ដាលថ្មីៗ និងការបណ្ដុះបណ្ដាលប្រជាជនរបស់យើងឡើងវិញសម្រាប់បដិវត្តឧស្សាហកម្មទី៤ បញ្ញាសិប្បនិម្មិត AI បានលេចមកជាមួយផងដែរ ដូច្នេះយើងត្រូវរៀបចំនូវសំណាញ់សុវត្ថិភាព និងកាលានុវត្តភាពសម្រាប់ការបង្កើតនូវការងារសមរម្យ ដែលមានភាពប្រកួតប្រជែង»។
អាស៊ានត្រូវបានព្យាករណ៍ថា នឹងក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេទី៤ នៅលើពិភពលោកនៅឆ្នាំ ២០៣០ ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ១០ ទ្រីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


