កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយឥណ្ឌូណេស៊ី-សហភាពអឺរ៉ុប (IEU-CEPA) Archives - Kampuchea Thmey Daily

EU ​ឥណ្ឌូណេស៊ី បញ្ចប់ការចរចាលើ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្រោយចរចាគ្នា ១០ ឆ្នាំ
ការចរចាគ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយឥណ្ឌូណេស៊ី-សហភាពអឺរ៉ុប (IEU-CEPA) បានបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីចរចាគ្នា​អស់រយៈពេល​ ១ ទសវត្សរ៍មក។ ​នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន​រដ្ឋ Antara។

ការបិទបញ្ចប់នេះ ប្រកាសឡើងដោយ​​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​​អំឡុង​​សន្និសីទ​​កាសែត​រួម​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen ​នៅ​ទីក្រុង​ប្រ៊ុចសែល នៃប្រទេសបែលហ្សិក កាលពីថ្ងៃអាទិត្យ។

លោក ប្រាបូវូ  បានកត់សម្គាល់ថា៖ «ថ្ងៃនេះយើងសម្រេចបាននូវការណ៍ដ៏អស្ចារ្យ​។ បន្ទាប់ពីការចរចាររយៈពេល ១០​ ឆ្នាំ ពួកយើងបានបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយ ដែលជា​ទូទៅ​ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។ លោក​បាន​បញ្ជាក់​ថា ភាគី​ទាំង​​២ បាន​ឈាន​ដល់​ការ​ឯក​ភាព​​លើ​​គ្រប់​ទិដ្ឋភាព​នៃ​កិច្ច​ព្រមព្រៀង ខណៈសង្ឈឹមថា ការចុះចេញ​ហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយ​នឹង​សម្រេចឡើងឆាប់ៗ។

ចំណែកឯលោកស្រី ​von der Leyen ក៏បានបញ្ជាក់ផងដែរ ពីកិច្ចព្រមព្រៀងនយោបាយ​ដដែល​ ខណៈនិយាយថា វាជាការ ​«ផ្ញើសារយ៉ាងរឹងមាំអំពីសារៈសំខាន់នៃភាពជាដៃគូរយៈពេលវែង​» រវាង EU និង ឥណ្ឌូណេស៊ី។

លោកស្រីបានសង្កត់ធ្ងន់ លើតួនាទីរបស់ឥណ្ឌូណេស៊ី​ក្នុងនាម​ជា​ប្រទេសផ្គត់ផ្គង់ដ៏សំខាន់នៃទំនិញសំខាន់ៗទៅកាន់អឺរ៉ុប ​ជាអ្នកទទួលការវិនិយោគផ្ទាល់ពីបរទេសធំជាងគេទី​៥របស់​ EU និងជាដៃគូពាណិជ្ជកម្មធំជាងគេទី 5  ក្នុងតំបន់អាស៊ីអាគ្នេយ៍។

គេមើលឃើញថា ការបញ្ចប់នូវការចរចាសម្រាប់កិច្ចព្រមព្រៀង​បែប​នេះ ធ្វើឡើងចំពេលដែល​ឥណ្ឌូណេស៊ី និង EU រង​ការគំរាមកំហែង​ពីពន្ធខ្ពស់របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក​ ដូណាល់ ត្រាំ ដែល​ទាមទារ​ឱ្យ​ប្រទេសទាំង២ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួន និងធ្វើពិពិធកម្មទីផ្សារនាំចេញ។

ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃចន្ទនេះ លោក ប្រាបូវូ បាន​និយាយថា៖ «អឺរ៉ុប​ឈានមុខគេ​លើ​ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។ ​យ៉ាងណាមិញ ឥណ្ឌូណេ​ស៊ីមានធនធានសំខាន់ៗ។ ដូច្នេះភាពជាដៃគូរវាងអឺរ៉ុប និងឥណ្ឌូណេស៊ី ដែលមានឥណ្ឌូណេស៊ីក៏ជាផ្នែកមួយនៃអាស៊ាន នឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចពិភពលោក និងស្ថិរភាពភូមិសាស្ត្រនយោបាយ»៕

The post EU ​ឥណ្ឌូណេស៊ី បញ្ចប់ការចរចាលើ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្រោយចរចាគ្នា ១០ ឆ្នាំ appeared first on Kampuchea Thmey Daily.