ព័ត៌មានអន្ដរជាតិ
EU ឥណ្ឌូណេស៊ី បញ្ចប់ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្រោយចរចាគ្នា ១០ ឆ្នាំ
ការចរចាគ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយឥណ្ឌូណេស៊ី-សហភាពអឺរ៉ុប (IEU-CEPA) បានបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីចរចាគ្នាអស់រយៈពេល ១ ទសវត្សរ៍មក។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានរដ្ឋ Antara។

ការបិទបញ្ចប់នេះ ប្រកាសឡើងដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ អំឡុងសន្និសីទកាសែតរួមជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅទីក្រុងប្រ៊ុចសែល នៃប្រទេសបែលហ្សិក កាលពីថ្ងៃអាទិត្យ។
លោក ប្រាបូវូ បានកត់សម្គាល់ថា៖ «ថ្ងៃនេះយើងសម្រេចបាននូវការណ៍ដ៏អស្ចារ្យ។ បន្ទាប់ពីការចរចាររយៈពេល ១០ ឆ្នាំ ពួកយើងបានបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយ ដែលជាទូទៅ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។ លោកបានបញ្ជាក់ថា ភាគីទាំង២ បានឈានដល់ការឯកភាពលើគ្រប់ទិដ្ឋភាពនៃកិច្ចព្រមព្រៀង ខណៈសង្ឈឹមថា ការចុះចេញហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយនឹងសម្រេចឡើងឆាប់ៗ។
ចំណែកឯលោកស្រី von der Leyen ក៏បានបញ្ជាក់ផងដែរ ពីកិច្ចព្រមព្រៀងនយោបាយដដែល ខណៈនិយាយថា វាជាការ «ផ្ញើសារយ៉ាងរឹងមាំអំពីសារៈសំខាន់នៃភាពជាដៃគូរយៈពេលវែង» រវាង EU និង ឥណ្ឌូណេស៊ី។

លោកស្រីបានសង្កត់ធ្ងន់ លើតួនាទីរបស់ឥណ្ឌូណេស៊ីក្នុងនាមជាប្រទេសផ្គត់ផ្គង់ដ៏សំខាន់នៃទំនិញសំខាន់ៗទៅកាន់អឺរ៉ុប ជាអ្នកទទួលការវិនិយោគផ្ទាល់ពីបរទេសធំជាងគេទី៥របស់ EU និងជាដៃគូពាណិជ្ជកម្មធំជាងគេទី 5 ក្នុងតំបន់អាស៊ីអាគ្នេយ៍។
គេមើលឃើញថា ការបញ្ចប់នូវការចរចាសម្រាប់កិច្ចព្រមព្រៀងបែបនេះ ធ្វើឡើងចំពេលដែលឥណ្ឌូណេស៊ី និង EU រងការគំរាមកំហែងពីពន្ធខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលទាមទារឱ្យប្រទេសទាំង២ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួន និងធ្វើពិពិធកម្មទីផ្សារនាំចេញ។
ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃចន្ទនេះ លោក ប្រាបូវូ បាននិយាយថា៖ «អឺរ៉ុបឈានមុខគេលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។ យ៉ាងណាមិញ ឥណ្ឌូណេស៊ីមានធនធានសំខាន់ៗ។ ដូច្នេះភាពជាដៃគូរវាងអឺរ៉ុប និងឥណ្ឌូណេស៊ី ដែលមានឥណ្ឌូណេស៊ីក៏ជាផ្នែកមួយនៃអាស៊ាន នឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចពិភពលោក និងស្ថិរភាពភូមិសាស្ត្រនយោបាយ»៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


