កុមារី Archives - Kampuchea Thmey Daily

យូនីសេហ្វ កំពុងសហការជាមួយដៃគូ ដើម្បីគាំទ្រផ្លូវចិត្តដល់កុមារនៅជំរុំភៀសសឹក
អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF) កំពុងសហការជាមួយនឹងដៃគូនានា ដើម្បីគាំទ្រផ្លូវចិត្តដល់កុមាររាប់ម៉ឺននាក់ដែលកំពុងរស់នៅតាមជំរុំភៀសសឹកជាមួយឪពុកម្តាយ អាណាព្យាបាល ដែលបានគេចចេញពីសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ អង្គការអន្តរជាតិដែលធ្វើកិច្ចការដើម្បីកុមារគ្រប់រូប បានលើកឡើងថា កុមារដែលបានឆ្លងកាត់ បានឃើញជម្លោះ និងអំពើហិង្សា អាចប្រឈមនឹងផលប៉ះពាល់ផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ ដែលអាចអូសបន្លាយរយៈពេលវែង។ កុមារដែលបានភៀសសឹក ជាច្រើនក៏ប្រឈមនឹងហានិភ័យនៃអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ច។

យោងតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ កុមារត្រូវតែទទួលបានសិទ្ធិរស់នៅក្នុងបរិយាកាសសុវត្ថិភាព និងការការពារពេញលេញពីអំពើហិង្សា។ ជាមួយនឹងស្ថានភាពចំពោះមុខ យូនីសេហ្វ កំពុងសហការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូ ដើម្បីផ្តល់ការគាំទ្រផ្នែកផ្លូវចិត្តដល់កុមារដើម្បីជួយការពារពួកគេ ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនេះ។ក្នុងស្ថានភាពនេះ អង្គការ អំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ ចូលរួមគាំទ្រមូលនិធិជំនួយបន្ទាន់របស់យូនីសេហ្វ ដើម្បីឱ្យខ្លួនអាចផ្តល់នូវការគាំទ្រចាំបាច់ និងទាន់ពេលវេលា ទៅកាន់កុមារដែលរងផលប៉ះពាល់គ្រប់រូប។

កុមារី ណាង ចាន់ណា រៀនថ្នាក់ទី ៧ នៅវិទ្យាល័យតេជោសែនសំរោង ខេត្តឧត្តរមានជ័យ រៀបរាប់ទាំងទឹកភ្នែកចេញពីជំរុំភៀសសឹក​ ថា កន្លែងដែលខ្លួនរស់នៅគេងមិនគ្រប់គ្រាន់ និងខ្វះចំណីអាហារ ជាពិសេសបាត់បង់ឱកាសសិក្សា។ ចាន់ណា និយាយថា៖«នៅនេះខ្ញុំអត់សូវមានអីញាំទេ ហើយដេកពិបាក នៅជាមួយប៉ាម៉ាកខ្ញុំកក់ក្តៅ ដោយសារគាត់ឱ្យខ្ញុំទៅរៀន ហើយនៅទីនេះអត់បានរៀន ខ្ញុំចង់ទៅរៀនវិញ»។

ក្នុងសង្គ្រាមថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាគិតចាប់ពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ មក បណ្តាលឱ្យមានជនភៀសសឹកកើនដល់ ១១៧ ១២០ គ្រួសារ ស្មើនឹងមនុស្ស ៣៩៤ ៧០៦ នាក់។ ក្នុងនោះជនស៊ីវិលកម្ពុជាស្លាប់កើនដល់ ១២នាក់ និងរបួសធ្ងន់ស្រាល ៧៤ នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ គិតត្រឹមរសៀលថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ២០២៥៕

The post យូនីសេហ្វ កំពុងសហការជាមួយដៃគូ ដើម្បីគាំទ្រផ្លូវចិត្តដល់កុមារនៅជំរុំភៀសសឹក appeared first on Kampuchea Thmey Daily.

ឆ្កែ ៥ ​ក្បាល ​ព្រួតខាំកុមារីម្នាក់​ ​ពេល​នេះ​ម្ចាស់ទទួលខុសត្រូវ​លើ​ថ្លៃព្យា​បាល​
ម្ចាស់ឆ្កែ​ដែលព្រួតខាំកុមារីម្នាក់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ​កំពុងទទួលខុស​ត្រូវ​ដោះ​ស្រាយថ្លៃ​សេវាព្យាបាល​ទាំងអស់ រីឯ​សត្វឆ្កែត្រូវចាប់បង្ខាំងទុក។​

​លោកវរៈសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា គិតមកទល់ម៉ោងនេះ ម្ចាស់ឆ្កែចំនួន៥ក្បាល ដែលព្រួតខាំកុមារីឈ្មោះ ឌី ដានីន អាយុ៧ឆ្នាំ កំពុងចូលខ្លួនទៅដោះ​ស្រាយទូទាត់ថ្លៃសេវាព្យាបាល​ទាំងស្រុង​នៅមន្ទីរពេទ្យ​បង្អែកខេត្តរួចរាល់ហើយ។

​លោកអធិការនគរបាលស្រុកកោះកុង បន្ថែមថា ក្រៅពីឱ្យម្ចាស់ឆ្កែចេញ​មុខទទួលខុស​ត្រូវដោះស្រាយចំពោះកុមារីរងគ្រោះ សមត្ថកិច្ចក៏ណែនាំឱ្យបង្ខាំងឆ្កែទាំងនោះទុក ដោយមិនព្រលែងពាសវាលពាសកាលទៀត ហើយធ្វើកិច្ចសន្យាមិនកើតមាន​ករណីឆ្កែខាំមនុស្ស​ណាម្នាក់ជាលើកទី២នោះទេ។

​បច្ចុប្បន្ន កុមារីរងគ្រោះកំពុងត្រូវបានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលពីក្រុមគ្រូពេទ្យ និង​អាជ្ញាធរសមត្ថកិច្ច។

លោកវរៈសេនីយ៍ទោ ស្រ៊ីន សុខលីន លើកឡើងថា កុមារីរងគ្រោះដែលត្រូវសត្វឆ្កែ៥ក្បាលព្រួតខាំ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា វេលាម៉ោង ១០ ព្រឹក បណ្តាឲ្យរងរបួសធ្ងន់ ខណៈកំពុងដើរត្រលប់​មកពីសាលារៀន នៅចំណុចក្នុងដីចម្ការ​លោក លិ អ៊ូលៀង (ម្ចាស់ឆ្កែ)។

​ឪពុកកុមារីរងគ្រោះឈ្មោះ ជួង ឌីណា អាយុ ៣៥ឆ្នាំ និងម្តាយឈ្មោះ ឃាង សុខលាប អាយុ ៣៤ឆ្នាំ អ្នកទាំងពីរ មានមុខរបរកម្មករជៀជ័រកៅស៊ូ ស្នាក់នៅក្នុងដីចម្ការលោក លិ អ៊ូលៀង។

​យោងតាមកំណត់ហេតុ និងសួរបំភ្លឺឈ្មោះ ហាក់ ចន្ថា ត្រូវជាប្រពន្ធលោក លិ អ៊ូលៀង ដែលជាម្ចាស់ឆ្កែដែរបានឃើញហេតុការរាយការណ៍ប្រាប់ថា ជារៀងរាល់ថ្ងៃកុមារីរង​គ្រោះខាងលើទៅរៀន គឺឪពុកម្តាយជូនទៅ និងយក​ត្រ​លប់មកវិញ ប៉ុន្តែថ្ងៃកើតហេតុ កុមារីរងគ្រោះ​ដើរមកផ្ទះដោយខ្លួនឯង អំឡុងពេលនោះគាត់បានលឺសំឡេងឆ្កែព្រុស និងសំឡេងក្មេងយំគាត់​ក៏រត់​ចេញមកមើលក៏ឃើញឆ្កែចំនួន៥ក្បាលកំពុងខាំកុមារីរងគ្រោះ។ ​

គាត់ក៏បានស្ទុះចូលទៅចាប់ឆ្កែ និងទាញក្មេងចេញ បណ្តាលឱ្យគាត់ត្រូវរបួសដៃផងដែរ ដោយសារតែស្ថាន​ភាពកុមារីរងគ្រោះត្រូវរបួស ​និងមានឈាមហូរលើផ្ទៃមុខ និងដៃជើង គាត់ភ័យតក់​ស្លុតពេកបានស្រែកផង យំផងហៅអ្នកជួយ។​

​​ភ្លាមៗនោះឪពុកម្តាយកុមារីរងគ្រោះ ដែលកំពុងជៀរជ័រកៅស៊ូក្នុងចម្ការ​បានរត់មកដល់អោបបី​កូនចុះ​មកក្នុងភូមិដើម្បីសង្គ្រោះ តែដោយឃើញរបួសធ្ងន់ធ្ងរ លោក ខាំ លិ ត្រូវជាប្តីរបស់លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានជួយដឹកកុមារីរងគ្រោះតាមរយៈអូប័រ​ទៅសង្រ្គោះនៅមន្ទីពេទ្យ​បង្អែក​ខេត្ត​កោះកុង៕

អត្ថបទៈសិរីវឌ្ឍនៈ

The post ឆ្កែ ៥ ​ក្បាល ​ព្រួតខាំកុមារីម្នាក់​ ​ពេល​នេះ​ម្ចាស់ទទួលខុសត្រូវ​លើ​ថ្លៃព្យា​បាល​ appeared first on Kampuchea Thmey Daily.

ធនាគារពិភពលោក អនុម័តជំនួយ ១០០ លានដុល្លារ កែលម្អការអប់រំកុមារនៅកម្ពុជា
ធនាគារពិភពលោក (WB) បានផ្ដល់ថវិកាជំនួយឥសំណងចំនួន ១០០ លានដុល្លារ ដើម្បីកែលម្អការអប់រំនៅកម្រិតបឋមសិក្សានៅកម្ពុជា។

កុមារកម្ពុជាជាង ១,៧ លាននាក់ ត្រូវបានកំណត់ថា នឹងជាអ្នក​ទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបានអនុម័តគម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅប្រទេសកម្ពុជា។

ក្រោម​ជំនួយ​​សហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយ​ឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់​ការរៀនសូត្រតាំងពីវ័យ​ក្មេងខ្ចី គម្រោងនេះនឹង​ជួយ​ពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។

លើស​ពីនេះ គម្រោងក៏នឹងពង្រីកលទ្ធភាពទទួលបានសេវាអប់រំកុមារតូច និងសេវាថែទាំកុមារ, កែលម្អគុណភាពនៃការបង្រៀន, ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យអប់រំផងដែរ។

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើមូលធនមនុស្ស និងធានាថាកុមារគ្រប់រូបមានឱកាសរៀនសូត្រ។ តាមរយៈការផ្តោតលើការរៀនសូត្រជាមូលដ្ឋាន យើងកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់អនាគតមួយដែលកាន់តែ​មានភាពធន់ និងវិបុលភាពជាងមុន»។

ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីក​លទ្ធភាពទទួលបានការអប់រំ ប៉ុន្តែការវាយតម្លៃនានាបានបង្ហាញថា កុមារជាច្រើនមិនទាន់ទទួលបានជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋានដែលចាំបាច់​សម្រាប់ការបន្តការសិក្សា ឬសម្រាប់ទទួលបានការងារដែលត្រូវការជំនាញខ្ពស់នៅឡើយទេ។

គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននឹងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការ​អនុវត្ត​សកម្មភាពដែលមានប្រសិទ្ធភាពក្នុង​ការ​ចំណាយ និងផ្អែកលើភស្តុតាងជាក់ស្តែង ដើម្បីកែលម្អលទ្ធផលនៃការរៀនសូត្ររបស់​កុមារ​។

លោកស្រី តានញ៉ា​ ម៉េយ័រ (Tania Meyer) ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេស​កម្ពុជា បានមានប្រសាសន៍ថា៖ «កំណើនវែងឆ្ងាយទៅមុខ​របស់កម្ពុជា អាស្រ័យលើភាពរឹងមាំនៃមូលធនមនុស្សរបស់ប្រទេស​នេះ​។ គម្រោងនេះនឹងជួយធានាថាកុមារទទួលបានជំនាញមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅ​សម្រេច​ជោគជ័យនៅក្នុង​សាលា និងការងាររបស់ពួកគេនាអនាគត។ ធនាគារពិភពលោកមានមោទនភាពក្នុង​ការ​ជួយ​គាំទ្រ​ការកសាងប្រព័ន្ធអប់រំមួយកាន់តែ​រឹងមាំ និងមានភាពធន់ជាងមុន ដែលអាចជួយរៀបចំដល់កុមារកម្ពុជាសម្រាប់ការងារនាពេលខាងមុខ»។

គម្រោងនេះនឹងជួយ​ដល់​ការ​ការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន ៦០ កន្លែង និងថ្នាក់មត្តេយ្យសិក្សាថ្មីចំនួន ៦០ ថ្នាក់ ដើម្បីជួយម្តាយ​ដែលកំពុងធ្វើ​ការ​ឱ្យ​មាន​លទ្ធភាព​ទទួល​បាន​នូវ​សេវាថែទាំកុមារ​មាន​សុវត្ថិភាព និង​មាន​តម្លៃសមរម្យ ហើយស្របគ្នានោះ​ជួយកុមារត្រៀមលក្ខណៈសម្រាប់ចូលរៀននៅកម្រិត​​បឋមផងដែរ។

បន្ថែមលើសិស្សបឋមសិក្សាជាង ១,៧លាន់នាក់ ដែលនឹងទទួលផលប្រយោជន៍ពីគម្រោងនេះ មានកុមារតូចអាយុពី ០ ដល់ ២ឆ្នាំ ប្រហែល២២០០នាក់ និងកុមារអាយុពី៣ដល់៥ឆ្នាំជាង៥០០០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកមណ្ឌលថែទាំកុមារ និងថ្នាក់មតេ្តយ្យសិក្សា។

ដើម្បីពង្រីកកម្មវិធីអំណាន និងកម្ម​វិធី​គណិតវិទ្យាថ្នាក់ដំបូងនៅទូទាំងប្រទេស គម្រោងនឹងផ្តល់ការណែនាំ និងការបង្វឹកដល់គ្រូបង្រៀនជាង ៣៧ ០០០ នាក់ និងផ្តល់ការបង្រៀន​ដល់សិស្សដែលរៀន​អន់ជាងគេដែលជាគោលដៅត្រូវជួយ​។ លើស​ពីនេះ ដើម្បីកាត់​បន្ថយ​ភាពណែនណាន់​ក្នុង​ថ្នាក់ និង​បង្ក​​បរិយាកាស​សម្រាប់​រៀនសូត្រឱ្យ​បានកាន់​តែប្រសើរ​​ គម្រោង​នឹងគាំទ្រ​ថវិកា​សម្រាប់​ការ​សាងសង់​ថ្នាក់​រៀនថ្មី​ចំនួន ៩០០បន្ទប់ និងសម្រាប់​​សង់​បន្ទប់​ទឹក និង​កន្លែងលាងដៃ​សម្រាប់​​កុមារា និង​កុមារី ប្រើ​ប្រាស់​ដោយ​ឡែកពីគ្នា ផង​ដែរ៕

The post ធនាគារពិភពលោក អនុម័តជំនួយ ១០០ លានដុល្លារ កែលម្អការអប់រំកុមារនៅកម្ពុជា appeared first on Kampuchea Thmey Daily.

កុមារីអាយុ១២ឆ្នាំ ៥នាក់នៅខេត្តសៀមរាបបានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ផ្សព្វផ្សាយពីខេត្តរបស់ពួកគេ
ជារឿងគួរឱ្យស្ងើចសរសើរណាស់ កុមារី៥នាក់ មានអាយុត្រឹមតែ១២ឆ្នាំ មកពីអនុវិទ្យាល័យ ហ៊ុនសែនរលួស នៅក្នុងខេត្តសៀមរាប បានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តសៀមរាប។ នេះបើតាមប្រភពពីការផ្សព្វផ្សាយរបស់អង្គការយូនីសេហ្វ។

ប្រភពដដែលបានឱ្យដឹងថា កុមារីទាំង៥ បានហៅខ្លួនឯងថា Fantastic 5 ដោយបង្កើតកម្មវិធីទូរសព្ទមួយ ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តសៀមរាប ដែលជាខេត្តរបស់ពួកគេរស់នៅ ខណៈពេលដែលមានការអប់រំអ្នកប្រើប្រាស់អំពីការប្រែប្រួលអាកាសធាតុ។ កម្មវិធីប្រកបដោយភាពច្នៃប្រឌិតនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងយល់ពីខេត្តសៀមរាបតាមអនឡាញ និងបង្ហាញពីសារៈសំខាន់នៃការអភិរក្សបរិស្ថាន។ បន្ថែមពីនេះ Fantastic 5 កំពុងជំរុញឱ្យអ្នកដឹកនាំចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការប្រែប្រួលអាកាសធាតុ និងផ្តល់ឱកាសដល់យុវជនកាន់តែច្រើនក្នុងការស្វែងរកដំណោះស្រាយផងដែរ។

ក្នុងវីដេអូខ្លីមានរយៈពេល ១នាទី ៣៦វិនាទី របស់អង្គការយូនីសេហ្វ កុមារី រាជនី (Reachny) បាននិយាយថា ក្រុមរបស់ពួកគេ គឺបានបង្កើត App មួយក្នុងទូរសព្ទដៃ ដោយបានដាក់បញ្ចូលពាក្យស្លោកខ្លីៗជាច្រើនដែលអប់រំប្រជាពលរដ្ឋមួយចំនួនកុំឱ្យប្រើប្រាស់ប្លាស្ទិកច្រើនពេក និងកុំកាប់បំផ្លាញព្រៃឈើ។ បន្ថែមពីនេះ កុមារីរូបនេះលើកឡើងថា ទន្ទឹមនឹងការបង្កើតកម្មវិធីនេះ គឺពួកគេមានការខ្វះខាតនូវអ៊ីនធឺណេត (Wi-Fi) នៅសាលារៀន ខ្វះទូរសព្ទ និងកុំព្យូទ័រ ដើម្បីមើលថា តើកម្មវិធីដែលពួកគេដំឡើងលើទូរសព្ទដំណើរការស្រួល ឬ នៅ។

ក្រុម Fantastic 5 ក៏បានសំណូមពរទៅកាន់ថ្នាក់ដឹកនាំ ឱ្យមានការលើកទឹកចិត្ត និងគាំទ្រដល់យុវជន ព្រមទាំងប្រកាសទៅកាន់ពិភពលោកកុំប្រើប្រាស់ប្លាស្ទិក ផ្សព្វផ្សាយពីផលប៉ះពាល់ និងការទុកដាក់ប្លាស្ទិក កុំឱ្យប្រជាជនចោលសំរាមផ្តេសផ្តាសបន្តទៀត។

សូមជម្រាបថា បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងតាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គមថា គម្រោងដែលក្រុមកុមារីបានបង្កើតនេះ ក៏បានជាប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធី Technovation Global កម្រិតអន្តរជាតិផងដែរ៕

ដោយ៖ អុន ស្រីមាន

The post កុមារីអាយុ១២ឆ្នាំ ៥នាក់នៅខេត្តសៀមរាបបានបង្កើតកម្មវិធីទូរសព្ទ (Guidestar) ផ្សព្វផ្សាយពីខេត្តរបស់ពួកគេ appeared first on Kampuchea Thmey Daily.

អង្គការ យូនីសេហ្វ ហាមធ្វើរឿង៣យ៉ាងចំពោះកុមារក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំង
អង្គការ យូនីសេហ្វ បានណែនាំដល់មាតាបិតា និងអាណាព្យាបាលកុមារមិនត្រូវធ្វើរឿង៣យ៉ាងចំពោះកុមារនៅក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំងឡើយ ព្រោះអាចធ្វើឱ្យកុមារប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។

យោងតាមការបង្ហាញពីរបៀបជួយការពារកុមារពីអាកាសធាតុក្តៅខ្លាំងរបស់អង្គការ យូនីសេហ្វ បានឱ្យដឹងថា រឿង៣ ដែលមិនគួរធ្វើចំពោះកុមារក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំងរួមមាន ទី១. កុំផ្តល់ថ្នាំដល់ទារក ដោយមិនបានពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើពួកគេមានអាការៈឡើងកម្ដៅ។ ទី២.កុំទុកទារក និងកុមារក្នុងកន្លែងបិទជិតដោយគ្មានខ្យល់ចេញចូល ដូចជារថយន្ត ឬបន្ទប់ដែលមានបង្អួចបិទជិត និងទី៣.កុំទុកឱ្យកុមារលេងនៅខាងក្រៅយូរពេកនៅពេលអាកា
សធាតុក្តៅ និងមិនបាននៅមើលពួកគេ។ ឱ្យពួកគេសម្រាករៀងរាល់៣០នាទីម្តង នៅពេលហាត់ប្រាណ ឬលេងនៅខាងក្រៅ។ ការហាត់ប្រាណ ឬលេងក្រោមសីតុណ្ហភាពក្តៅ អាចនាំឱ្យបាត់បង់ជាតិទឹក និងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ អង្គការយូនីសេហ្វ បានណែនាំឱ្យអនុវត្តរឿងគួរធ្វើចំនួន៣យ៉ាងផងដែរក្នុងនោះរួមមានទី១.ពិនិត្យកូនៗរបស់អ្នកឱ្យបានទៀងទាត់ ប្រសិនបើពួកគេស្រេកទឹក បែកញើស មានអារម្មណ៍ក្តៅ ក្អួត មាត់ស្ងួត និងស្អិត ឬឈឺក្បាលជាដើម។ ប្រសិនបើកូនរបស់អ្នកមានអាការៈមិនស្រួល ក្តៅខ្លួនខ្លាំង វិលមុខ ឬដកដង្ហើមញាប់ សូមយកពួកគេទៅមន្ទីរពេទ្យជាបន្ទាន់។ ទី២.ឱ្យកូនរបស់អ្នកស្លៀកពាក់ខោអាវរលុង វាអាចជួយការពារ ការរលាកដោយកម្ដៅ និងឡើងកម្ដៅបាន។ និងទី៣.ពិនិត្យមើលថា កូនរបស់អ្នកញ៉ាំទឹកបានគ្រប់គ្រាន់ហើយឬនៅ។ ពួកគេប្រហែលជាមិនដឹងថា
ការខ្វះជាតិទឹក និងការឡើងកម្ដៅក្នុងខ្លួន មានអារម្មណ៍បែបណានោះទេ។

សូមបំបៅកូនក្រោមអាយុ ៦ ខែ ដោយទឹកដោះម្តាយតែមួយមុខគត់។ ម្តាយដែលបំបៅដោះកូនគួរតែទទួលទានទឹកឱ្យបានច្រើនព្រោះការខ្វះជាតិទឹកអាចប៉ះពាល់ដល់ការផលិតទឹកដោះ។ កុមារដែលមានអាយុចាប់ពី ៦ ខែឡើងគួរញ៉ាំទឹកឱ្យបានទៀងទាត់ក្នុងមួយថ្ងៃ។

យោងតាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧត្តុនិយម បានឱ្យដឹងថា ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភាឆ្នាំ២០២៤ នេះ សីតុណ្ហភាពនៅប្រទេសកម្ពុជានឹងមានកម្តៅកើនឡើងជាបន្តបន្ទាប់ពី៣៨រហូតដល់ជាង៤០អង្សាសេ៕

អត្ថបទ៖ សំអឿន

The post អង្គការ យូនីសេហ្វ ហាមធ្វើរឿង៣យ៉ាងចំពោះកុមារក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំង appeared first on Kampuchea Thmey Daily.

ជំនាញការ បានជួយសង្គ្រោះកុមារីធ្លាក់ចូលជញ្ជាំងផ្ទះ និងបញ្ជូនទៅសង្គ្រោះបនៅមន្ទីរពេទ្យ
ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់​ ដែលធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះ​ជាប់អស់ជាច្រេីនម៉ោង​ ពេលនេះត្រូវបានក្រុមសង្គ្រោះ​គ្រោះមហន្តរាយ៧១១​ របស់កងពលតូចលេខ៧០ ជួយសង្គ្រោះបានហេីយ​ នៅវេលាម៉ោង​ ១០យប់ថ្ងៃទី៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ។

ករណីនេះបានកេីតឡេីងនៅវេលាម៉ោង​ ៦:៣០ល្ងាច​នៅក្នុងសង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ក្រោយជួយសង្គ្រោះបានភ្លាម ក្មេងស្រីត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម ដើម្បីជួយសង្គ្រោះបន្តទៀត៕

The post ជំនាញការ បានជួយសង្គ្រោះកុមារីធ្លាក់ចូលជញ្ជាំងផ្ទះ និងបញ្ជូនទៅសង្គ្រោះបនៅមន្ទីរពេទ្យ appeared first on Kampuchea Thmey Daily.

គ្រូព្រះខ័នរាជស្វាយរៀង បង្កើតក្រុមបាល់ទាត់កុមារីកម្ពុជា ដើម្បីលុបបំបាត់ឧបសគ្គទាំងឡាយ ចំពោះកុមារីនៅក្នុងវិស័យកីឡា
លោក Conor Nestor គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការពីការបង្កើតក្រុមបាល់ទាត់កុមារីកម្ពុជា (Girls Onside Football Cambodia – GOFC) ជាមួយ​បំណង​លុបបំបាត់​ឧបសគ្គ​ទាំងឡាយ​ចំពោះ​កុមារី​វ័យក្មេង​អាយុ​ពី​ ៦ ​ឆ្នាំ ដល់​ ១២ ​ឆ្នាំ ដែលមាន​បំណង​ចូលរួម​នៅក្នុង​កីឡាបាល់ទាត់ តាមរយៈ​ការ​សេចក្ដីណែនាំ​យ៉ាងច្រើន​អំពី​កីឡាបាល់ទាត់​។​

​កម្មវិធី​នេះ​ មានការ​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​យុវ​នីតិ​សប្ប​ទា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត និង​មាន​ផ្នែក​ពាក់ព័ន្ធ​វិស័យ​បាល់ទាត់ ប្រធាន​ក្លិប​បឹងកេត លោកស្រី ពុធ ធីតា​, លោក លី ហៀ​ង អគ្គលេខាធិការ​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ដៃគូ​ជាច្រើន​ទៀត​។​

​លោក Conor Nestor បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​នៅក្នុង​រយៈពេល ១០​ ឆ្នាំ​នៃ​ការធ្វើ​ជាម​ន្ត្រី​អភិវឌ្ឍន៍​បាល់ទាត់​នៅ​ប្រទេស​អៀរ​ឡង់ បញ្ហា​ប្រឈម​ធំ​បំ​ផុ​តមួយ​នៃ​បញ្ហា​ប្រឈម​ធំ​បំផុត​របស់ខ្ញុំ គឺ​ការទទួលបាន​ភារកិច្ច​ឱ្យ​បង្កើន​ចំនួន​ន​កុមារី​លេង​បាល់ទាត់​។ ខ្ញុំ​រីករាយ​ក្នុង​ការធ្វើការងារ​ជាមួយ GOFC លើ​ការដោះស្រាយ​បញ្ហា​ដូចគ្នានេះ​នៅ​កម្ពុជា​។ សូម​ចូលរួម និង​ជួយ​បង្ហាញថា កីឡាបាល់ទាត់​គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា​។​» កម្មវិធី​បាល់ទាត់​កុមារី​ក្រោម​អាយុ​ ១២ ​ឆ្នាំ គឺកំណត់​ឲ្យ​ការចូលរួម​ស្ថិតនៅ​ចន្លោះ​អាយុ​ចាប់ពី ៦ ទៅ​ ១២ ឆ្នាំ ហើយ​កម្មវិធី​នេះ នឹង​ចាប់​ផ្ដើមធ្វើ Camping លើកដំបូង​នៅ​កម្ពុ​ជានា​ថ្ងៃទី​ ២៩ ខែឧសភា ឆ្នាំ​ ២០២២ នៅ​ក្លឹប CIS Roller Dome និង DIB Club ចាប់ពី​ម៉ោង ៤ ដល់ ៦:៣០ ​ល្ងាច​។​

GOFC ត្រូវបាន​បង្កើត​ឡើងជា​អង្គការ​សហគមន៍​មួយ ដែលមាន​អ្នក​វិជ្ជាជីវៈ​នៅក្នុង​ឧស្សាហកម្ម​បាល់ទាត់ អ្នកដឹកនាំ​ធុរកិច្ច និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ពលរដ្ឋ​ដែលមាន​ចំណាប់អារម្មណ៍​ទាំង​សហគមន៍​ខ្មែរ និង សហគមន៍​ជនបរទេស​។ ក្រុមកីឡា​បាល់ទាត់​កុមារី​នេះ​មាន​គោលបំណង​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ​យ៉ាងច្រើន ដែលមាន​គោលបំណង​ស្រដៀង​គ្នា​នេះ និង​មានបំណង​ជំរុញ​សេចក្ដីត្រូវការ​ឱ្យមាន​កីឡាបាល់ទាត់​កុមារី​។ វា​មាន​គោលបំណង​ជាក់លាក់​ក្នុងការ​ធ្វើឱ្យ​ឪពុកម្ដាយ​ក្លាយជា​ជើងឯក ដោយសារ​ពួកគេ គឺជា​អ្នកធ្វើ​សេចក្ដីសម្រេចចិត្ត​យ៉ាងសំខាន់​៕

​អត្ថបទ​៖ មន្នី​រ័ត្ន

The post គ្រូព្រះខ័នរាជស្វាយរៀង បង្កើតក្រុមបាល់ទាត់កុមារីកម្ពុជា ដើម្បីលុបបំបាត់ឧបសគ្គទាំងឡាយ ចំពោះកុមារីនៅក្នុងវិស័យកីឡា appeared first on Kampuchea Thmey Daily.

កុមារីវ័យ៨ឆ្នាំម្នាក់ ឆ្លងកូវីដពីឪពុក ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល ជួបជុំជាមួយឪពុកហើយ
កុមារីរ័យ៨ឆ្នាំម្នាក់ ដែលបានឆ្លងកូវីដ-១៩ពីឪពុករបស់ខ្លួន ត្រូវបានក្រុមគ្រូពេទ្យកងទ័ពជើងទឹក យកទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កងទ័ពជើងទឹក ជាមួយឪពុករបស់កុមារីរូបនេះហើយ។

កងទ័ពជើងទឹក បានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដោយសណ្តានចិត្តសណ្តោសប្រណី ពីលោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខា​ធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចាត់តាំងដឹកនាំដោយលោកឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក ចាត់ក្រុមគ្រូពេទ្យកងទ័ពជើងទឹក ទៅទទួលយកកុមារីអាយុ៨ឆ្នាំ មកជួបជុំជាមួយឪពុកដែលមានវិជ្ជមានកូវីដ-១៩។

កុមារីរូបនេះបានឆ្លងកូវីដ-១៩ពីឪពុករបស់ខ្លួន គឺលោកវរនាវីទោ ម៉ិច ប៊ុនធឿន ហើយត្រូវបានយកមកសង្រ្គោះព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កងទ័ពជើងទឹកជាមួយឪពុក៕  (ដោយ)៖ ឃួន សុភ័ក្រ

The post កុមារីវ័យ៨ឆ្នាំម្នាក់ ឆ្លងកូវីដពីឪពុក ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល ជួបជុំជាមួយឪពុកហើយ appeared first on Kampuchea Thmey Daily.