ព័ត៌មានជាតិ
កុមារីវ័យ៨ឆ្នាំម្នាក់ ឆ្លងកូវីដពីឪពុក ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល ជួបជុំជាមួយឪពុកហើយ
កុមារីរ័យ៨ឆ្នាំម្នាក់ ដែលបានឆ្លងកូវីដ-១៩ពីឪពុករបស់ខ្លួន ត្រូវបានក្រុមគ្រូពេទ្យកងទ័ពជើងទឹក យកទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កងទ័ពជើងទឹក ជាមួយឪពុករបស់កុមារីរូបនេះហើយ។
កងទ័ពជើងទឹក បានឲ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដោយសណ្តានចិត្តសណ្តោសប្រណី ពីលោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចាត់តាំងដឹកនាំដោយលោកឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងទឹក ចាត់ក្រុមគ្រូពេទ្យកងទ័ពជើងទឹក ទៅទទួលយកកុមារីអាយុ៨ឆ្នាំ មកជួបជុំជាមួយឪពុកដែលមានវិជ្ជមានកូវីដ-១៩។
កុមារីរូបនេះបានឆ្លងកូវីដ-១៩ពីឪពុករបស់ខ្លួន គឺលោកវរនាវីទោ ម៉ិច ប៊ុនធឿន ហើយត្រូវបានយកមកសង្រ្គោះព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កងទ័ពជើងទឹកជាមួយឪពុក៕ (ដោយ)៖ ឃួន សុភ័ក្រ


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


