ក្រុងដាណាង Archives - Kampuchea Thmey Daily

វៀតណាមជាប់​ជាប្រទេសកំពូល ដែលមានភ្ញៀវទេសចរច្រើន​មកលេងម្ដងហើយម្ដងទៀត
វេទិកាស្រាវជ្រាវទេសចរណ៍តាម​អ៊ិនធឺណិត Agoda បាន​ឱ្យដឹងថា វៀតណាម​ ជាប់ចំណូលថ្នាក់កំពូលនៃប្រទេសទាំង៣ ​ដែល​មាន​ភ្ញៀវទេសចរអន្តរជាតិ​ដដែលៗមកលេង​ម្ដងហើយម្ដងទៀតច្រើនបំផុត។

ឆ្នេរក្រុងដាណាង វៀតណាម

តាមការចុះផ្សាយរបស់កាសែត VnExpress ប្រទេស ២ ទៀត​ រួមមាន​ថៃ និងជប៉ុន​ ខណៈម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥។ Agoda បាន​ឱ្យដឹងយ៉ាងដូច្នេះ ដោយ​ផ្អែកលើទិន្នន័យកក់កន្លែងស្នាក់នៅរបស់វេទិកា ​នៅឆមាសទី ១ ឆ្នាំ ២០២៥ នេះ​។

សម្រាប់វៀតណាម ទីក្រុង Da Nang បាន​ចូលទៅ​ក្នុង​ទីក្រុងកំពូល​​ទាំង ១០ ដែល​ទទួល​ភ្ញៀវទេសចរ​ច្រើន​ជាង​គេ​នៅ​អាស៊ី​ជា​លើក​ដំបូង ខណៈ​គ្មាន​ទីក្រុង​វៀតណាម​​ចូល​ក្នុង​​​​បញ្ជី​នេះសោះ ​ក្នុង​ឆ្នាំ ២០២៤។ ខណៈដែល​វៀតណាមធ្វើពិពិធកម្ម​​ទេសចរណ៍ ​គោលដៅទេសចរណ៍ចំនួន ៥ ដែលពេញនិយមជាង​គេ​ រួមមាន​ក្រុង​ដាណាង ញ៉ាត្រាង ហូជីមិញ ហាណូយ និងកោះភូកុក (កោះត្រល់)។

អ្នកជំនាញវៀតណាម​បាន​លើកឡើងថា វៀតណាម​មាន​ភាព​ទាក់ទាញរស់រវើករួមទាំងទីក្រុង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលធ្វើឱ្យ​ភ្ញៀវទេសចរអន្តរជាតិ ទៅលេង​ម្ដង​ហើយ​ម្ដងទៀត។

ចំនួនភ្ញៀវបរទេសទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៧ ខែដំបូង​ដើមឆ្នាំ​ ២០២៥ បាន​កើនឡើង ២៣ ភាគរយ (ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន) ដល់ ១២,២ លាន​នាក់ ទាបជាងថៃ ១៩,២ លាន​នាក់ (ធ្លាក់ចុះ ៦ ភាគរយ)។ យោងតាមទិន្នន័យការិយាល័យស្ថិតិទូទៅវៀតណាម ទីផ្សារសំខាន់ៗរួមមាន​ចិន​ កូរ៉េខាងត្បូង តៃវ៉ាន់ សហរដ្ឋអាមេរិក ជប៉ុន កម្ពុជា ឥណ្ឌា អូស្រ្តាលី រុស្ស៊ី និងម៉ាឡេស៊ី៕ ​

The post វៀតណាមជាប់​ជាប្រទេសកំពូល ដែលមានភ្ញៀវទេសចរច្រើន​មកលេងម្ដងហើយម្ដងទៀត appeared first on Kampuchea Thmey Daily.

វៀតណាមបង្រ្កាបករណីលាងលុយកខ្វក់ ១,២ ប៊ីលាន​ដុល្លារ​ នៅ​ក្រុង​ដាណាង ​
អង្គភាពនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលចំណុះឱ្យ​​នាយកដ្ឋានសន្តិសុខសាធារណៈ ​ បាន​បង្ក្រាបទៅលើ​ក្រុមជើងកាងលាងលុយកខ្វក់​នៅទីក្រុង​ដាណាង ដោយ​រក​ឃើញ​ថា​ ប្រាក់ជាង ៣០ ទ្រីលាន​ដុង​ (១,២ ប៊ីលាន​ដុល្លារ) ត្រូវ​បាន​ផ្ទេរដោយខុសច្បាប់តាមរយៈគណនីធនាគារចំនួន ៦០០ នៅក្នុងប្រទេសវៀតណាម។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Viet Nam News។

នាយកដ្ឋានសន្តិសុខសាធារណៈ ​បាននិយាយថា ជនសង្ស័យទាំង ៥ នាក់កំពុងស្ថិតក្រោមការឃុំខ្លួន ខណៈត្រា និងឯកសារក្លែង​ក្លាយ​ស្តីពីការបង្កើតក្រុមហ៊ុន Shell (ក្រុមហ៊ុនមាន​តែឈ្មោះដើម្បី​គ្រប់គ្រងទ្រព្យសម្បត្តិ ប៉ុន្តែគ្មាន​ប្រតិបត្តិការ​) ចំនួន ១៨៧  កាតបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាក់អាជីវកម្មក្លែងក្លាយ ត្រូវបានរឹបអូស។

នាយកដ្ឋាន​បានបន្តថា ក្រុមជើងកាង​បាន​ប្រើកាតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយ ដើម្បីបង្កើតក្រុមហ៊ុនជាច្រើន​ និង​ឯកសារ ក៏ដូចជា​ត្រាធនាគារក្លែងក្លាយ ដែលអនុញ្ញាតឱ្យពួកគេបើកគណនីធនាគារចំនួន ៦០០ ។

ភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលិស​ បានរាយការណ៍ថា ក្រុមជើងកាងបានជួយផ្ញើប្រាក់ចំនួន ១,២ ប៊ីលាន​ដុល្លារ ពីប្រភពឧក្រិដ្ឋកម្ម​បរទេសចូលទៅក្នុងប្រទេសវៀតណាម រួមមក​គេ​ប្រើ​​គណនីធនាគារដើម្បីលាងលុយកខ្វក់ ដោយ​ផ្ទេរប្រាក់ទាំង​នោះ​ចន្លោះ​ឆ្នាំ ២០២២-២៤។ ​នេះ​គឺជា​ករណីលាងលុយកខ្វក់ធំបំផុតនៅ​ដាណាង។

គួរ​គូស​បញ្ជាក់ថា​ ការក្លែងបន្លំទ្រព្យសម្បត្តិហិរញ្ញវត្ថុដើម្បីឱ្យ​ឧក្រិដ្ឋជន​អាចប្រើប្រាស់ដោយ​មិន​ឱ្យ​គេ​ចាប់បាន​ពីសកម្មភាពខុសច្បាប់នេះ មិនមែនជា​ឧក្រិដ្ឋកម្មធំ​ក្នុងប្រទេសវៀតណាមនោះទេ ប៉ុន្តែជារឿយៗ​ គេ​ឃើញ​មាន​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ ដែល​ប្រើសាច់ប្រាក់ដើម្បីទិញទ្រព្យសម្បត្តិ រថយន្ត គ្រឿងអលង្ការ និងទ្រព្យសម្បត្តិដ៏មានតម្លៃក្រោមឈ្មោះអ្នកដទៃក្នុងប្រទេស​៕

The post វៀតណាមបង្រ្កាបករណីលាងលុយកខ្វក់ ១,២ ប៊ីលាន​ដុល្លារ​ នៅ​ក្រុង​ដាណាង ​ appeared first on Kampuchea Thmey Daily.