ព័ត៌មានអន្ដរជាតិ
វៀតណាមជាប់ជាប្រទេសកំពូល ដែលមានភ្ញៀវទេសចរច្រើនមកលេងម្ដងហើយម្ដងទៀត
វេទិកាស្រាវជ្រាវទេសចរណ៍តាមអ៊ិនធឺណិត Agoda បានឱ្យដឹងថា វៀតណាម ជាប់ចំណូលថ្នាក់កំពូលនៃប្រទេសទាំង៣ ដែលមានភ្ញៀវទេសចរអន្តរជាតិដដែលៗមកលេងម្ដងហើយម្ដងទៀតច្រើនបំផុត។

តាមការចុះផ្សាយរបស់កាសែត VnExpress ប្រទេស ២ ទៀត រួមមានថៃ និងជប៉ុន ខណៈម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥។ Agoda បានឱ្យដឹងយ៉ាងដូច្នេះ ដោយផ្អែកលើទិន្នន័យកក់កន្លែងស្នាក់នៅរបស់វេទិកា នៅឆមាសទី ១ ឆ្នាំ ២០២៥ នេះ។
សម្រាប់វៀតណាម ទីក្រុង Da Nang បានចូលទៅក្នុងទីក្រុងកំពូលទាំង ១០ ដែលទទួលភ្ញៀវទេសចរច្រើនជាងគេនៅអាស៊ីជាលើកដំបូង ខណៈគ្មានទីក្រុងវៀតណាមចូលក្នុងបញ្ជីនេះសោះ ក្នុងឆ្នាំ ២០២៤។ ខណៈដែលវៀតណាមធ្វើពិពិធកម្មទេសចរណ៍ គោលដៅទេសចរណ៍ចំនួន ៥ ដែលពេញនិយមជាងគេ រួមមានក្រុងដាណាង ញ៉ាត្រាង ហូជីមិញ ហាណូយ និងកោះភូកុក (កោះត្រល់)។

អ្នកជំនាញវៀតណាមបានលើកឡើងថា វៀតណាមមានភាពទាក់ទាញរស់រវើករួមទាំងទីក្រុង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិ ទៅលេងម្ដងហើយម្ដងទៀត។
ចំនួនភ្ញៀវបរទេសទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៧ ខែដំបូងដើមឆ្នាំ ២០២៥ បានកើនឡើង ២៣ ភាគរយ (ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន) ដល់ ១២,២ លាននាក់ ទាបជាងថៃ ១៩,២ លាននាក់ (ធ្លាក់ចុះ ៦ ភាគរយ)។ យោងតាមទិន្នន័យការិយាល័យស្ថិតិទូទៅវៀតណាម ទីផ្សារសំខាន់ៗរួមមានចិន កូរ៉េខាងត្បូង តៃវ៉ាន់ សហរដ្ឋអាមេរិក ជប៉ុន កម្ពុជា ឥណ្ឌា អូស្រ្តាលី រុស្ស៊ី និងម៉ាឡេស៊ី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


